ដោយគោរពតាមអនុសាសន៍ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ក្នុងកិច្ចប្រជុំដើម្បីត្រៀមរៀបចំ ឧបករណ៍ និង សម្ភារៈគ្រប់ប្រភេទព្រមទាំងកម្លាំងដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងពេលមានគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងជាយកថាហេតុ នៅព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥ ម្សិលមិញនេះ ឲ្យបណ្តាអង្គភាពជំនាញ ដែលមានការពាក់ព័ន្ធ ត្រៀមរៀបចំ ឧបករណ៍ និង សម្ភារៈគ្រប់ប្រភេទព្រមទាំងកម្លាំងដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងពេលមានគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងជាយកថាហេតុ ។
នៅព្រឹកថ្ងៃទី៩ ខែតុលា នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដាក់បទបញ្ជាឲ្យត្រៀមរួចជាស្រេចទាំងកម្លាំងទ័ព រៀបចំឧបករណ៍ និងសម្ភារៈគ្រប់ប្រភេទ ជួយអន្តរាគមន៍ក្នុងហេតុការណ៍គ្រោះមហន្តរាយដែលអាចកើតឡើងជាយថាហេតុ។
ជាមួយគ្នានោះដែរឧត្តមសេនីយ៍ទោ មេបញ្ជាការ ក៏ចាត់តាំងឲ្យកងទ័ពធ្វើហ្វឹកហ្វឺនបន្ថែមជំនាញបើកបរអូរប័រ ដើម្បីពង្រឹកសមត្ថភាពក្នុងប្រតិបត្តិការសង្គ្រោះ៕
