ព្រះមហាក្សត្រីយានី ស៊ិរិគីត ព្រះមហាក្សត្រីយានី គឺជាព្រះមហេសីរបស់ព្រះបាទ ព្រះបរាមីនថារៈមហា ភូមិភុន អាឌុលយ៉ាដេត បរមនាថបរមបភីត ព្រះមហាក្សត្រីយានី រជ្ជកាលទី9 (พระบรมราชินีนาถ ในพระบาทสมเด็จพระปรมินทรมหาภูมิพลอดุลยเดช บรมนาถบพิตร รัชกาลที่ 9) ព្រះនាង គឺជាព្រះមហាក្សត្រីយានី ព្រះមាតានៃ ព្រះករុណា ព្រះបរ៉ាម៉េនរ៉ាធីបបឌី ស្សីស្សីមហាវ៉ាចរ៉ាលុងកន ប្រះវ៉ាជីវៈក្លាវ ព្រះមហាក្សត្រ រជ្ជកាលទី10 (สมเด็จพระราชชนนี ในพระบาทสมเด็จพระปรเมนทรรามาธิบดีศรีสินทรมหาวชิราลงกรณ พระวชิรเกล้าเจ้าอยู่หัว รัชกาลที่ 10)។
ព្រះនាងជាបុត្រីច្បងរបស់ ឧត្តមសេនីយ៍ ព្រះអង្គម្ចាស់ វរវង្សធើ ក្រុមនាម៉ឺនច័ន្ទបុរី ស៊ុរ៉ាណាត (ព្រះអង្គម្ចាស់ នក្ខត្តមង្គល គីទិយ៉ាកន) និងអ្នកម្នាង បួ (សានីតវង្ស) គីទិយ៉ាកន បានទទួលការតែងតាំងព្រះនាមពីព្រះមហាក្សត្រីយានី រ៉ាំផៃ ផាន់នី ដែលជាព្រះមហេសីរបស់ព្រះបាទប៉ុកក្លាវ បានប្រទានព្រះនាមថា “សិរិគីត” ដែលមានន័យថា “សិរីរុងរឿងដោយកិត្តិយស” ឬ “អ្នកដែលត្រូវបានគោរពសរសើរដោយសិរីរុងរឿង”។
ព្រះនាងប្រសូតនៅថ្ងៃសុក្រ ទី12 ខែសីហា ឆ្នាំ1932 នៅផ្ទះរបស់ ចៅពញាវង្សានុវង្សានុប្រាផាត (ទ្រង់ រាជវង្សានុវង្ស សាថាន សានីតវង្ស) ជាអយ្យកោ (ជីតា)ព្រះនាងមានព្រះជេដ្ឋា(បងប្រុស)និងព្រះកនិដ្ឋា(ប្អូនស្រី) ទ្រង់ កល្យាណគីត ,ទ្រង់ អាឌុលគីត និង អ្នកអង្គម្ចាស់ ប៊ុតសាបា ( ប៊ុសាបា សាថានភុង)។ ព្រះមហាក្សត្រីយានី ស៊ិរិគីត បានប្រសូតក្នុងវង្សត្រកូលរាជវង្ស3ត្រកូល ដោយចាប់ផ្តើមពីព្រះបិតា ជីតា និងជីដូន គឺព្រះអង្គម្ចាស់ ច័ន្ទបុរី ស៊ុរ៉ាណាត (ត្រកូល គីទិយ៉ាក វរ៉ាឡាក់) ដែលជាស្ថាបនិកនៃត្រកូលគីទិយ៉ាកន។ ទ្រង់ជាព្រះរាជបុត្រារបស់ព្រះបាទ ជុឡាលុងកន (រជ្ជកាលទី5) និងជាព្រះរាជបុត្រដំបូងគេដែលបានបញ្ចប់ការសិក្សាពីបរទេស ដែលបានរៀបអភិសេកជាមួយព្រះនាង អាប់សនសៈម៉ាន់ ថេវៈគុន ដែលជាបុត្រីច្បងរបស់ព្រះអង្គម្ចាស់ ទេវវង្សធើ (ព្រះអង្គម្ចាស់ ថេវ៉ាន់ ឧថៃវង្ស) ដែលជាស្ថាបនិកនៃត្រកូលថេវៈគុន ជាព្រះរាជបុត្រលំដាប់ទី42 របស់ព្រះមហាក្សត្ររជ្ជកាលទី4 ដែលព្រះអង្គត្រូវបានគេស្គាល់ថាជា “ព្រះបិតានៃកិច្ចការបរទេស” ដោយបានបម្រើការជារដ្ឋមន្ត្រីក្រសួងការបរទេសយូរបំផុតរហូតដល់38ឆ្នាំ។
ខាងព្រះមាតា អ្នកម្នាង បួ គឺជាចៅទួតរបស់ព្រះអង្គម្ចាស់ក្រុមហ្លួង វង្សាធិរាជ សានិត (ព្រះអង្គម្ចាស់ នួម) ដែលជាស្ថាបនិកនៃត្រកូលសានិតវង្ស ទ្រង់ជាព្រះរាជបុត្រទី49 របស់ព្រះបាទលើតក្លាវ ណាក់ផាឡៃរជ្ជកាលទី2 ព្រះអង្គជាគ្រូពេទ្យឯកទេសខាងឱសថបុរាណ និងស្ថប័នពេទ្យថៃ ទ្រង់ក៏បានសិក្សាផ្នែកវេជ្ជសាស្ត្រលោកខាងលិចក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត Bradley និងលោកវេជ្ជបណ្ឌិត House (ស្ថាបនិកមន្ទីរពេទ្យ Mission)។ នឹងបានដើរតួនាទីយ៉ាងសំខាន់ជាប្រធានក្នុងការចរចារវាងសៀម(ថៃ) និងអង់គ្លេស នៅពេលដែលសន្ធិសញ្ញា បាវរីង Bowring Treaty ត្រូវបានចុះហត្ថលេខាក្នុងរជ្ជកាលទី4។ ព្រះអង្គក៏ជាអ្នកប្រាជ្ញផ្នែកភាសា និងអក្សរសាស្ត្រកវីនិពន្ធផងដែរ ដោយបាននិពន្ធសៀវភៅ Prathom Chindamanee ជាសៀវភៅបង្រៀនអក្សរថៃភាគទីពីរ។ នៅឆ្នាំ2008 អង្គការយូណេស្កូផ្នែកការសិក្សានិងវប្បធម៌បានទទួលស្គាល់ទ្រង់ជាឥស្សរជនពិភពលោកក្នុងវិស័យទស្សនវិទូ និងកវី។ ត្រកូលសានិតវង្ស Sanitwongse បានបម្រើការជាគ្រូពេទ្យរាជវង្សអស់រយៈពេល5ជំនាន់មកហើយ៖
ជំនាន់ទី 1៖ ព្រះអង្គម្ចាស់ ព្រះបរមវង្សធើ ក្រុមហ្វូងវង្សាធិរ៉ាតសានិត។
ជំនាន់ទី 2៖ ព្រះវង្សធើ ព្រះអង្គចៅសាយសានីតវង្ស (វេជ្ជបណ្ឌិត សាយ)។
ជំនាន់ទី 3៖ ព្រះអង្គម្ចាស់ ស៊ុវ៉ាផាន់ សានិតវង្ស គ្រូពេទ្យរាជវង្ស។
ជំនាន់ទី 4៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត អ្នកអង្គម្ចាស់ សាកេត សានិតវង្ស និងឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត អ្នកអង្គម្ចាស់ ជីនដា សានិតវង្ស។
ជំនាន់ទី 5៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ដាណៃ សានិតវង្ស ណាក់ អយុធ្យា,សាស្ត្រាចារ្យ វេជ្ជបណ្ឌិត វង្សគុលផាន់ សានិតវង្ស ណាក់ អយុធ្យា និងសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ព្រះអង្គម្ចាស់ កល្យាណគីត គិទិយ៉ាកន។
ចាប់តាំងពីពេលព្រះនាងប្រសូតមក ព្រះមហាក្សត្រីយានី ត្រូវបានមើលថែដោយជីតា និងវ៉ានីដា ភីចារីនីជាជីដូនខាងម្តាយ បន្ទាប់ពីព្រះបិតារបស់ព្រះនាងបានចូលនិវត្តន៍ពីការងារយោធា ព្រះអង្គបានផ្លាស់ទៅក្រសួងការបរទេស ហើយបានបម្រើការជាលេខាធិការទីមួយនៅស្ថានទូតសៀមនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក។ បន្ទាប់ពីការផ្លាស់ប្តូររដ្ឋាភិបាលនៅឆ្នាំ 1932 ម្តាយរបស់ព្រះនាងបានផ្លាស់ដែរ។
នៅឆ្នាំ1936 ព្រះនាងបានចាប់ផ្តើមការសិក្សាថ្នាក់មត្តេយ្យនៅសាលារាជនី ប៉ាក់ខ្លងតាឡាត។ ក្រោយមក នៅឆ្នាំ1940 ជាមួយនឹងការផ្ទុះឡើងនៃសង្គ្រាមសង្គ្រាមអាស៊ីបូព៌ាការធ្វើដំណើរកាត់ផ្តាច់ និងមិនមានសុវត្ថិភាព ទើបព្រះនាងបានផ្លាស់ទៅសិក្សានៅបឋមសិក្សា និងមធ្យមសិក្សារបស់លោកនៅសាលា St. Francis Xavier Convent School នៅលើផ្លូវសាមសែន។
នៅក្នុងសៀវភៅកំណត់ហេតុប្រចាំឆ្នាំរបស់ St. Francis Alumni Yearbook ឆ្នាំ 1948 ថាព្រះនាងមានលេខសំគាល់ខ្លួនសិស្សលេខ 371 មិត្តរួមថ្នាក់មានចំនួន 37 នាក់។
ព្រះនាងបានជ្រើសរើសសិក្សាភាសាអង់គ្លេស បារាំង និងព្យ៉ាណូជាមុខវិជ្ជាពិសេស ព្រះនាងមានបំណងចង់បន្តអាជីពតន្ត្រីនាពេលអនាគត ហើយមានបំណងចង់ក្លាយជាអ្នកលេងព្យ៉ាណូដ៏ល្បីល្បាញ ព្រះចូលចិត្តអ្នកតន្ត្រី Classic លោកខាងលិចដូចជា Chopin, Beethoven និង Litz។
គ្រូបង្រៀនរបស់ព្រះនាងបានកត់ត្រាការសិក្សារបស់នៅពេលនោះ ដោយកត់សម្គាល់ថាព្រះនាងជាសិស្សល្អ មានសុខភាពល្អ និងមានជំនាញក្នុងការលេងព្យ៉ាណូ។
ព្រះអង្គម្ចាស់គិទិវ៉ាត់ថាណា ប៉ុកមន្តទ្រី Kitiwatana Pokamontri ដែលជាមិត្តរួមថ្នាក់នៅសាលា St. Francis បានសរសេរនៅក្នុងសៀវភៅអំពីព្រះនាងថា ក្នុងវ័យក្មេងព្រះនាងបានចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗជាច្រើននៅក្នុងប្រទេសសៀម។
“…គ្រួសាររបស់បីតារបស់ព្រះនាងសិរិគីតត្រូវបានញាំញីដោយភាពចលាចលនយោបាយបន្ទាប់ពីការផ្លាស់ប្តូររដ្ឋាភិបាល ដោយសារមេគ្រួសារមានតំណែងយោធាដ៏សំខាន់។បន្ទាប់ពីកំណើតរបស់ព្រះនាងសិរិគីត ឪពុកម្តាយរបស់គាត់ត្រូវនាំកូនប្រុសពីរនាក់ទៅទទួលតំណែងនៅអឺរ៉ុប ដោយទុកឲ្យព្រះនាងសិរិគីត ស្ថិតនៅក្រោមការថែទាំរបស់ជីដូន។ នៅពេលដែលការបះបោរឈ្មោះវរ៉ាដេតបានផ្ទុះឡើងនៅឆ្នាំ 1933 ជីដូនរបស់ព្រះនាងបានជម្លៀសក្រុមគ្រួសាររបស់ព្រះនាង រួមទាំងសិរិគីតវ័យក្មេង ដើម្បីគេចពីគ្រោះថ្នាក់នយោបាយ ពួកគេបានធ្វើដំណើរតាមនាវាដឹកអ្នកដំណើរលើសមុទ្រឈ្មោះ “ផានុរាំងស៊ី”។ ពួកគេបានប្រឈមមុខនឹងការលំបាក និងជំងឺផ្សេងៗកនុងខេត្តស៊ុងក្លា ប៉ុន្តែព្រេសំណាងបានកំណត់ឱ្យក្លាយជាដៃគូរបស់ព្រះមហាក្សត្រ ព្រះនាងសិរិគីត ជាកុមារីទន់ខ្សោយដែលញ៉ាំតិចតួច និងពិបាកគេង នៅតែមានសុខភាពល្អ និងគ្មានជំងឺទាំងអស់រហូតដល់ស្ថានភាពស្ងប់ស្ងាត់ ជីដូនអាប់សនសៈម៉ាន់បាននាំក្រុមគ្រួសាររបស់នាងត្រឡប់ទៅព្រះនគរវិញដោយសុវត្ថិភាព។
នៅក្នុងកំណត់ហេតុ ក៏បានកត់ត្រាពីការរត់គេចខ្លួនពីសង្គ្រាមរបស់ព្រះនាងផងដែរ ដោយសរសេរថា៖
“ទោះបីមិនបានជួបគ្នាក្នុងអំឡុងពេលសង្គ្រាមដ៏ក្តៅគគុកក៏ដោយ ប៉ុន្តែក្រុមគ្រួសាររបស់ខ្ញុំបានទទួលដំណឹងថា អ្នកម្នាងបួ គិទិយ៉ាកន បាននាំកូនស្រីពីរនាក់របស់ព្រះអង្គ គឺព្រះនាងសិរិគីត និងព្រះនាងប៊ុតសាបា ទៅគេចពីការទម្លាក់គ្រាប់បែក ហើយស្នាក់នៅផ្ទះរបស់ចៅព្រះញាវង្សា ដែលជាឪពុករបស់អ្នកម្នាងបួ ជាផ្ទះចំការមួយនៅក្នុងតំបន់បាងសន។ ចៃដន្យផ្ទះចំការនេះនៅជិតស្ពានប្រាក់រ៉ាម6 ដែលជាគោលដៅយុទ្ធសាស្ត្រ គ្រាប់ផ្លោងរបស់សម្ព័ន្ធមិត្តបានបាញ់ខុសគោលដៅធ្លាក់ត្រូវលំនៅដ្ឋានរបស់អ្នកម្នាងបួ។ ប៉ុន្តែដោយសារកុសល្យផលបុណ្យពិតប្រាករបស់អ្នកម្នាងបួ និងកូនស្រីពីរនាក់បានរួចផុតពីគ្រោះថ្នាក់យ៉ាងត្រដាបត្រដួស។
បន្ទាប់ពីសង្គ្រាម សៀមបានប្តូរឈ្មោះទៅជាប្រទេសថៃ នាយករដ្ឋមន្ត្រីនៅពេលនោះ ឃួងអៈផៃវង្ស បានតែងតាំងព្រះអង្គម្ចាស់ខាត់មង្គល ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំរាជតំណាក់សាំងជេមស៍ ចក្រភពអង់គ្លេស ក្នុងឆ្នាំ 1946 ទើបព្រះអង្គនាំក្រុមគ្រួសារទៅជាមួយ ពេលនោះ ព្រះនាងសិរិគីតមានអាយុ 13 ឆ្នាំ ហើយបានបញ្ចប់ថ្នាក់មធ្យមសិក្សាឆ្នាំទី 3 នៅសាលា St. Francis ព្រះនាងបានអមដំណើរឪពុករបស់នាង ដែលត្រូវបានរដ្ឋាភិបាលចាត់តាំងឱ្យបម្រើការជាឯកអគ្គរដ្ឋទូតប្រចាំនៅរាជវាំង St. James ចក្រភពអង់គ្លេស ,ព្រះរាជាណាចក្រដាណឺម៉ាក, និងសាធារណរដ្ឋបារាំងតាមលំដាប់។
នៅឆ្នាំ 1948 នៅប្រទេសបារាំង គ្រួសារគិទិយ៉ាករមានឱកាសចូលគាល់ព្រះអង្គម្ចាស់មហាភូមិភុន អាឌុលយ៉ាដេត អនាគតព្រះមហាក្សត្ររជ្ជកាលទី9 ដែលពេលនោះមានព្រះបរមងារជាព្រះបាទភូមិបុលអាឌុលយ៉ាដេត ព្រះអង្គមកសិក្សាបន្ត ហើយគង់នៅព្រះតំណាក់វីឡាវឌ្ឍនា ក្នុងប្រទេសស្វីស។
បន្ទាប់ពីឡើងសោយរាជ្យ ព្រះអង្គតែងតែបើកឡានពីទីក្រុងឡូសាន ដើម្បីទៅទស្សនារោងចក្រផលិតរថយន្តនៅទីក្រុងប៉ារីស ហើយទំនាក់ទំនងរបស់ព្រះអង្គនិងព្រះនាងបានរីកចម្រើនបន្តិចម្តងៗ។
នៅថ្ងៃទី 5 ខែតុលា ឆ្នាំ 1948 ព្រះករុណាព្រះបាទមហាភូមិភុន អាឌុលយ៉ាដេត បានជួបប្រទះនឹងគ្រោះថ្នាក់ចរាចរណ៍មួយនៅខាងក្រៅទីក្រុងឡូសាន ហើយតម្រូវឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ព្រះនាងសិរិគីត បានផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាន BBC លោក ដេវីដ ឡូម៉ាក់ សម្រាប់ខ្សែភាពយន្តឯកសារ “ព្រលឹងជាតិ – រាជវង្សថៃ” (Soul of a Nation – The Royal Family of Thailand) ដែលចាក់ផ្សាយជាលើកដំបូងក្នុងឆ្នាំ 1980 នៅលើប៉ុស្តិ៍ BBC ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសថា៖
“…ពេលនៅក្នុងមន្ទីរពេទ្យបន្ទាប់ពីគ្រោះថ្នាក់ ស្ថានភាពធ្ងន់ធ្ងរណាស់ ប៉ូលីសបានទូរស័ព្ទទៅជម្រាបព្រះនាង ទ្រង់យាងទៅភ្លាមៗ ប៉ុន្តែជំនួសឱ្យការនិយាយជាមួយព្រះនាង ព្រះអង្គបានយករូបថតរបស់ព្រះនាងចេញពីហោប៉ៅរបស់ទ្រង់ ដែលខ្ញុំមិនដែលដឹងថាទ្រង់មានរូបនោះពីពេលណាទេ”។
ព្រះមាតារបស់ព្រះអង្គម្ចាស់ភូមិភុន អាឌុលយ៉ាដេត បានស្នើសុំឱ្យព្រះនាងស៊ិរិគីត បន្តការសិក្សានៅទីក្រុងឡូសាន នៅសាលាបណ្ដុះបណ្ដាល Riante Rive ដែលល្បីល្បាញដោយសារការអប់រំពិសេសលើមុខវិជ្ជាស្ត្រី រួមទាំងភាសា សិល្បៈ តន្ត្រី អក្សរសាស្ត្រ និងប្រវត្តិសាស្ត្រ។
នៅថ្ងៃទី12 ខែសីហា ឆ្នាំ1949 ព្រះអង្គម្ចាស់ភូមិបុល អាឌុលយ៉ាដេត បានប្រកាសអំពីដំណឹងនៃការភ្ជាប់ពាក្យរបស់ព្រះអង្គទៅកាន់សាធារណជនថៃ ពិធីភ្ជាប់ពាក្យឯកជន ព្រះអង្គបានប្រទានចិញ្ចៀនពេជ្រដល់ព្រះនាងជាគូដណ្តឹង
និងពិធីអភិសេកនឹងធ្វើឡើងនៅថ្ងៃទី28 ខែមេសា ឆ្នាំ1950 នៅព្រះបរមរាជវាំងស្រះប៉ាធុម។ បន្ទាប់យាងត្រឡប់មកទីក្រុងបាងកកវិញនៅថ្ងៃទី24 ខែមីនា ឆ្នាំ1950 ដើម្បីចូលរួមក្នុងពិធីបូជាព្រះសពរបស់ព្រះបាទ អាណាន់ មហិឌុនព្រះមហាក្សត្ររជ្ជកាលទី8។
នៅថ្ងៃរៀបអភិសេក ព្រះនាងត្រូវបានប្រកាសជាមហេសីស៊ិរិគីត។ បន្ទាប់មក នៅថ្ងៃទី 5 ខែឧសភា ឆ្នាំ 1950 ក្នុងពិធីឡើងគ្រងរាជ្យរបស់ព្រះបាទភូមិភុនអាឌុលយ៉ាដេត រជ្ជកាលទី9 ព្រះនាងត្រូវបានតម្លើងឋានៈជាមហាក្សត្រីយានី ស៊ិរិគីត។
ក្នុងអំឡុងពេលព្រះបាទរជ្ជកាលទី9 ព្រះអង្គបានបំពេញឧបសម្បទាជាព្រះសង្ឃចាប់ពីថ្ងៃទី 22 ខែតុលា ដល់ថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ1956 ព្រះបាទរជ្ជកាលទី9 បានចេញព្រះរាជក្រឹត្យតែងតាំងព្រះមហាក្សត្រីយានីជាព្រះរាជរាជានុសិទ្ធិ។
បន្ទាប់មក នៅថ្ងៃទី5 ខែធ្នូ ឆ្នាំ1956 ព្រះរាជក្រឹត្យមួយត្រូវបានចេញដោយប្រកាសតែងតាំងព្រះមហាក្សត្រីយានី ដែលធ្វើឲ្យព្រះអង្គក្លាយជាព្រះមហាក្សត្រីយានីទី2 នៃសម័យក្រុងរតនៈកូស៊ីន ដែលលើកទីមួយគឺក្នុងរជ្ជកាលទី5 ដែលបានតែងតាំងព្រះមហាក្សត្រីយានី សៅវផា ផង់ស្សី ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់ព្រះអង្គនៅអឺរ៉ុបក្នុងឆ្នាំ1897។
ព្រះមហាក្សត្រីយានីបានប្រសូតបុត្រីនិងបុត្រា4ព្រះអង្គ៖
- 1. ព្រះនាង ឧប៊ុនរ៉ាត់រ៉ាចកាន់យ៉ា ស៊ិរិវឌ្ឍនា ផាន់ណាវឌី Ubolratana Rajakanya Siriwattanaphannawadi
- 2. ព្រះករុណាព្រះបាទបរ៉ាម៉េនរ៉ាធីបបឌី ស្សីស្សីមហាវ៉ាចរ៉ាលុងកន ប្រះវ៉ាជីវៈក្លាវ ព្រះមហាក្សត្រ រជ្ជកាលទី10 បច្ចុប្បន្ន។
- 3. ព្រះនាងម្ចាស់ក្សត្រីយ៍កន្និដ្ឋាធិរាជចៅ មហាចក្រី ស៊ិរិន្ទថន។
- 4. ព្រះនាងម្ចាស់ក្សត្រីយ៍ ព្រះចៅណងណាងធើ ចៅហ្វាជុឡាផនវឡៃឡាក់ ក្រុមព្រះស៊ីសាក់វ៉ាងខ្វាត់ថាណាក់ វរៈខាត់ទិយៈរ៉ាតណារី។
ប្រភព ៖ BBC NEWS
