សមត្ថកិច្ចស្រុកអង្គស្នួលបញ្ចូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការករណីអំពើលួច(គ្រឿងអលង្ការខ្សែ​ក​)និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

សមត្ថកិច្ចស្រុកអង្គស្នួលបញ្ចូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការករណីអំពើលួច(គ្រឿងអលង្ការខ្សែ​ក​)និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

(ខេត្តកណ្តាល)៖ថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២៤សមត្ថកិច្ចថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២៤បានបញ្ចូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការករណីអំពើលួចនិងប្រើប្រាស់ថ្នាំញៀននៅថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៤វេលាម៉ោង២២និង០០នាទី។
ទីកន្លែងកើតហេតុក្នុងបន្ទប់ជួលស្ថិតនៅភូមិថ្នល់ទទឹង​ឃុំដំណាក់អំពិល​ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់ស្រី (ទទួលពាក្យបណ្ដឹងថ្ងៃទី២៥.១១.២០២៤)
-ឈ្មោះស៊ុន​ ពិសី​ ភេទស្រីអាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិក​ស្នាក់នៅបន្ទប់ជួលភូមិថ្នល់ទទឹងឃុំដំណាក់អំពិលស្រុកអង្គស្នួលខេត្ដកណ្ដាល។
ជនសង្ស័យ០២នាក់ប្រុស (ឃាត់ខ្លួន០១នាក់)
១-ឈ្មោះហុី វេហាស៍ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរស្នាក់នៅភូមិថ្នល់ទទឹងឃុំដំណាក់អំពិល ស្រុកអង្គស្នួលខេត្តកណ្ដាល (ឃាត់ខ្លួនមានសារធាតុញៀនក្នុងទឹកនោម(+))។
២-ឈ្មោះវ័នភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរ រស់នៅភូមិព្រៃគុយឃុំត្រពាំងគងស្រុកសំរោងទងខេត្តកំពង់ស្ពឺ(គេចខ្លួន) ។សម្ភារៈបាត់បង់៖
ខ្សែកផ្លាកទីន០១ខ្សែសង្ស័យជាលោហធាតុព៌ណលឿង​ មានទម្ងន់០៣ជី​គិតជាទឹកប្រាក់២៤០$(ពីររយសែសិបដុល្លា)ជារបស់ជនរងគ្រោះយកបានមកវិញ។
វត្ថុតាងចាប់យក៖
១-ខ្សែកផ្លាកទីន០១ខ្សែសង្ស័យជាលោហធាតុព៌ណលឿង​មានទម្ងន់០៣ជី​(ជារបស់ជនរងគ្រោះ)។
២-ខ្សែក០២ខ្សែសង្ស័យជាលោហធាតុព៌ណលឿង(ជារបស់ជនសង្ស័យ)។
៣-ម្សៅក្រាមសថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)០១កញ្ចប់(ជារបស់ជនសង្ស័យ)។
៤-បារីអេឡិចត្រូនិច ចំនួន០២គ្រឿងនិងឧបករណ៍ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ជារបស់ជនសង្ស័យ)។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះហុី វេហាស៍បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពចាក់សោទ្វារចូលលួចខ្សែករបស់ជនរងគ្រោះដោយមានបក្ខពួកដែលជាជនសង្ស័យឈ្មោះវ័នបានឲ្យកូនសោរយកទៅចាក់សោទ្វារហើយបាននិយាយប្រាប់ថា!ថាឯងទៅចាក់ទ្វារបន្ទប់សង្សារអញទៅមានលុយនិងសម្ភារៈក្នុងនឹងច្រើនណាស់។ភ្លាមនោះជនសង្ស័យឈ្មោះហុីវេហាស៍ក៏យកកូនសោនោះទៅធ្វើសកម្មភាពចាក់សោទ្វារបន្ទប់ជួលជនរងគ្រោះយកខ្សែកតែម្តង។
ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី។

You might like

Leave a Reply

Your email address will not be published. Required fields are marked *