លោកជំទាវ ចាយ ច័ន្ទរ៉ានី ភិរយាឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ឆ្លៀតឱកាសអញ្ជើញធ្វើដំណើរទៅកាន់សមរភូមិមុខ រៀបចំធ្វើម្ហូបអាហារ បាយសម្លរប្រមាណ២០០០កញ្ចប់ និងប្រហុកចិញ្ច្រាំប្រមាណជិត២០០០កំប៉ុង ជូនដល់បងប្អូនវីរៈកងទ័ព

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវ ចាយ ច័ន្ទរ៉ានី ភិរយាឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ឆ្លៀតឱកាសក្នុងដំណើរអញ្ជើញទៅកាន់សមរភូមិមុខដើម្បីរៀបចំធ្វើម្ហូបអាហារ បាយសម្លរប្រមាណ២០០០កញ្ចប់ និងប្រហុកចិញ្ច្រាំប្រមាណជិត២០០០កំប៉ុង ជូនដល់បងប្អូនវីរៈកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខនេះ ក៏បានដឹកនាំបងប្អូនយោធិន-យោធិននារី នៃកងពលតូចដឹកជញ្ជូនលេខ៩៩ប្រមាណ៥០នាក់ ឡើងទស្សនាប្រាសាទព្រះវិហាររបស់កម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។

ក្នុងឱកាសនៃការអញ្ជើញទស្សនាប្រាសាទព្រះវិហារជាមួយយោធិន-យោធិនារី លោកជំទាវ ចាយ ច័ន្ទរ៉ានី ភរិយា ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានជូនថវិកាមួយចំនួនដល់ មន្រ្តី ឆ្មាំ ពលករ និងបងប្អូនកងកម្លាំងដែលកំពុងបំពេញការងារនៅក្នុងតំបន់ប្រាសាទព្រះវិហារ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *