បន្ទាប់ពីនាយករដ្ឋមន្រ្តី អនុធីន ឆានវីរៈគុន Anutin Charnvirakul បានប្រកាសគណៈរដ្ឋមន្ត្រីថ្មី (រដ្ឋាភិបាលដំបូងរបស់ អនុធីន) ការយកចិត្តទុកដាក់ផ្តោតលើក្រុមសេដ្ឋកិច្ច (គណៈរដ្ឋមន្ត្រីសេដ្ឋកិច្ច) ។ អង្គភាពមេឃញូស៍បានសង្ខេបឈ្មោះក្រសួងនីមួយៗពាក់ព័ន្ធនឹងសេដ្ឋកិច្ច មានអ្នកណាខ្លះ ចំណេះដឹងនិងបទពិសោធន៍យ៉ាងណាខ្លះ?។
ឯកនិទិ និទិថាន់ប្រាក់ផាត Ekniti Nitithanpraphat ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនិងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។
- ក្រសួងហិរញ្ញវត្ថុ ប្រវត្តិ និងបទពិសោធន៍៖ ឯកនិទិ និទិថាន់ប្រាក់ផាត Ekniti Nitithanpraphat មានកំណត់ត្រាសិក្សាមិនធម្មតា ដោយទទួលបានអាហារូបករណ៍ចាប់ពីថ្នាក់បរិញ្ញាបត្រដល់ថ្នាក់បណ្ឌិត ដោយធ្វើការទាំងនៅធនាគារថៃ និងនៅធនាគារពិភពលោក។ ឯកនិទិ និទិថាន់ប្រាក់ផាត បានបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច (កិត្តិយស) ពីសកលវិទ្យាល័យថាំម៉ាសាត Thammasat (អាហារូបករណ៍របស់សមាគមសេដ្ឋកិច្ច Thammasat)។បន្ទាប់មកគាត់បានទទួលអាហារូបករណ៍រដ្ឋាភិបាលថៃដើម្បីបន្តថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Illinois នៅ Urbana-Champaign ។ គាត់ក៏ទទួលបានអាហារូបករណ៍ដូចគ្នា ដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Claremont Graduate University ក្នុងសហរដ្ឋអាមេរិក។ គាត់ត្រូវបានគេស្គាល់សម្រាប់កំណត់ត្រាសិក្សាដ៏ល្អរបស់គាត់បានទទួលពានរង្វាន់អតីតនិស្សិតឆ្នើមពីសាកលវិទ្យាល័យ Illinois និងទទួលបានអាហារូបករណ៍និស្សិតឆ្នើមពីការិយាល័យគណៈកម្មការសេវាកម្មស៊ីវិល និងពានរង្វាន់អ្នកសេដ្ឋកិច្ចឆ្នើមប្រចាំឆ្នាំ 2009 ។
បច្ចុប្បន្នមានតួនាទីជាអគ្គនាយកនៃនាយកដ្ឋានរតនាគារ និងកាន់មុខតំណែងជាច្រើនរួមទាំងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Thanachart Bank Public Company Limited, នាយកប្រតិបត្តិនៃអធិការកិច្ចពន្ធគ្មានព្រំដែន (TIWB), OECD & United Nations Development Program (UNDP) និងជាអតីតអគ្គនាយកនៃអគ្គនាយកដ្ឋានចំណូល និងជាអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
- ក្រសួងពាណិជ្ជកម្ម ស៊ុផាជី ស៊ុថាំផាន់ Suphajee Suthumpun រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
ប្រវត្តិ និងបទពិសោធន៍៖ ស៊ុផាជី Suphajee បានចាប់ផ្តើមការសិក្សាថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យសង្គមវិទ្យា និងមនុស្សវិទ្យា សាកលវិទ្យាល័យ ថាំម៉ាសាតThammasat មុនពេលបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Northrop ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ជំនាញផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងគណនេយ្យអន្តរជាតិ។Suphajee ធ្លាប់ធ្វើជាអគ្គនាយករងក្រុមហ៊ុន IBM Thailand នៅអាយុ 38 ឆ្នាំដែលធ្វើឱ្យគាត់ក្លាយជាស្ត្រីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រក្នុងក្រុមហ៊ុន នាងគឺជាជនជាតិអាស៊ីដំបូងគេដែលកាន់តំណែងជាជំនួយការនាយកប្រតិបត្តិនៅទីស្នាក់ការកណ្តាលរបស់ IBM នៅសហរដ្ឋអាមេរិក។Suphajee ធ្លាប់ធ្វើជានាយកប្រតិបត្តិនៃក្រុមហ៊ុន Thaicom Public Company Limited ហើយទទួលបានជោគជ័យក្នុងការបង្វែរក្រុមហ៊ុនត្រឡប់ទៅរកប្រាក់ចំណេញវិញក្នុងត្រីមាសទី 1 បន្ទាប់ពីការខាតបង់រយៈពេលប្រាំឆ្នាំជាប់ៗគ្នា។ គាត់បម្រើការនៅក្នុងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនជាច្រើន ហើយបច្ចុប្បន្នជានាយកប្រតិបត្តិជាស្រីដ៏រឹងមាំរបស់ឌុស៊ីតថានី Dusit Thani ។
- ក្រសួងថាមពល អាត់ថៈភុន រឹកភិប៊ូន Attapol Rerkpiboon រដ្ឋមន្ត្រីក្រសួងថាមពល ៖ ប្រវត្តិ និងបទពិសោធន៍៖ Attapol ទទួលបានបរិញ្ញាបត្រផ្នែកវិស្វកម្មសំណង់ស៊ីវិល ពីសាកលវិទ្យាល័យជុឡាលុងកន Chulalongkorn អនុបណ្ឌិតសេដ្ឋកិច្ចពីវិទ្យាស្ថានជាតិអភិវឌ្ឍន៍រដ្ឋបាល និងសញ្ញាប័ត្រផ្នែកគ្រប់គ្រងប្រេងពី College of Petroleum Studies សាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស Diploma of Petroleum Management, College of Petroleum Studies, Oxford University, UK បានទទួលអាហារូបករណ៍ពីក្រុមប្រឹក្សាអង់គ្លេសពេញមួយអាជីព Attapol គឺជាបុគ្គលិករបស់ PTT អស់រយៈពេលជាង 30 ឆ្នាំ ហើយបានចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងវិស័យថាមពល។
- ក្រសួងគមនាគមន៍ ភិផាត់ រ៉ាតចៈកគីតប្រាក់កាន Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ៖ ប្រវត្តិ និងបទពិសោធន៍៖ ភីផាត់ បញ្ចប់បរិញ្ញាបត្រវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យ រ៉ាមខាំហែង គាត់បានទទួលមរតកពីអាជីវកម្មគ្រួសារ ដោយនាំចូលប្រេងពីបរទេស ហើយចែកចាយដល់ទូកនេសាទនៅសមុទ្រអាន់ដាម៉ាន់ Andaman ។ ក្រោយមកនៅឆ្នាំ ១៩៩២ អាជីវកម្មនេះត្រូវបានចុះបញ្ជីនៅផ្សារហ៊ុនថៃក្រោមឈ្មោះ PTG Energy ក្រោយមកប្តូរឈ្មោះទៅជា PTG Energy Public Company Limited ។Phiphat គឺជាអតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាក្នុងរដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អូឆា Prayut Chan-o-cha ដែលដឹកនាំប្រទេសថៃឆ្លងកាត់វិបត្តិនៃការថយចុះចំនួនភ្ញៀវទេសចរ។ នៅឆ្នាំ 2023 គាត់ត្រូវបានជ្រើសរើសជារដ្ឋមន្ត្រីក្រសួងការងារនៅក្នុងរដ្ឋាភិបាល ឆេតថា ថៈវីស៊ីន Sathit Thaveesin និងរដ្ឋាភិបាល ភែថងថាន ស៊ីណាវ៉ាត់ Paethongtarn Shinawatra ។
៥ ក្រសួងឧស្សាហកម្ម ថៈណាកន វ៉ាំងប៊ុនឃុង ឆាណាក់ Thanakorn Wangboonkongchana រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ៖ ប្រវត្តិ និងបទពិសោធន៍៖ លោកធ្លាប់ធ្វើជាអនុគណៈកម្មាធិការ លេខាធិការ និងជាទីប្រឹក្សាក្រសួងមួយចំនួន រួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងក្រសួងសុខាភិបាលសាធារណៈ។នៅឆ្នាំ 2018 គាត់បានក្លាយជាសមាជិកនៃគណបក្សផ្លាំងប្រាឆារ៉ាត Palang Pracharath ។ គាត់មានភាពស្និទ្ធស្នាលជាមួយ ឧឌុម សាវនាយន្ត ដែលជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ហើយដូច្នេះបានបម្រើការជាលេខា។នៅពេលដែលឧឌុម លាលែងពីតំណែង លោកត្រូវបានតែងតាំងជាលេខារបស់ អនុឆា ណាខាសៃ Anucha Nakasai ដែលជារដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រី និងជាអតីតអ្នកនាំពាក្យរបស់ការិយាល័យនាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលប្រាយុទ្ធ ចាន់អូឆា Prayut Chan-o-cha ។នៅដើមឆ្នាំ 2025 បានរៀបការជាមួយវេជ្ជបណ្ឌិត ឃែតលីន ម៉ាលីនុន Cathleen Maleenont ដែលជាអ្នកស្នងមរតកជំនាន់ទីបីនៃគ្រួសារម៉ាលីនុន Maleenont និងជាប្រធានក្រុមហ៊ុន Thai Solar Energy PLC ។
៦.ក្រសួងការងារ ទ្រីនុត ធៀនថង Trinuch Thienthong រដ្ឋមន្ត្រីក្រសួងការងារ ៖ ប្រវត្តិ និងបទពិសោធន៍៖ ទ្រីនុត ជាក្មួយស្រីរបស់ សៈណក់ ធៀនថង មានបទពិសោធន៍នយោបាយ និងជាសមាជិកសភា៥អាណត្តិ បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Western Illinois សហរដ្ឋអាមេរិក។ នៅឆ្នាំ 2021 នាងបានក្លាយជាស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រនៃក្រសួងអប់រំដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងអប់រំ។
៧.ក្រសួងកសិកម្ម និងសហករណ៍ ថាំម៉ាណាត់ ព្រំផៅ Thammanat Prompao ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ ប្រវត្តិ និងបទពិសោធន៍៖ ថាំម៉ាណតា់ បានបញ្ចប់ការសិក្សាពីសាលាត្រៀមរៀបចំ កងកម្លាំងប្រដាប់អាវុធ ជំនាន់ទី ២៥ (រួមជំនាន់ទី២ នៃសាលាត្រៀមបំពាក់អាវុធ) បណ្ឌិតទស្សនវិជ្ជា (រដ្ឋបាលសាធារណៈ) សាកលវិទ្យាល័យកាលីហ្វ័រញ៉ា FCE សហរដ្ឋអាមេរិក។មុនក្លាយជាអ្នកនយោបាយ លោក Thammanat ជាអគ្គនាយកថាំម៉ាណាត់គ្រុប ដែលជាក្រុមហ៊ុនមួយដែលពាក់ព័ន្ធនឹងអាជីវកម្មផ្សេងៗ។ លោកជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ក្នុងរដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អូចា។
៨.ក្រសួងទេសចរណ៍ និងកីឡា អាត់ថាកន ស៊ីរិឡាក់ថាយ៉ាកន Attakar Sirilathayakorn រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា ប្រវត្តិ និងបទពិសោធន៍៖ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក Communication Arts ពីសាកលវិទ្យាល័យបាងកក និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងទីផ្សារពីសាកលវិទ្យាល័យ Middlesex ប្រទេសអង់គ្លេស។ លោក Attakar ធ្លាប់ជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ក្នុងរដ្ឋាភិបាលលោកស្រី ភែថងថាន ស៊ីណាវ៉ាត់ Paethongtarn Shinawatra។
៩ ក្រសួងសង្គមឌីជីថលដើម្បីសេដ្ឋកិច្ចសង្គម ឆៃឆាណុក ឈីតឆប Chaichanok Chidchob រដ្ឋមន្ត្រីក្រសួងសង្គមឌីជីថលដើម្បីសេដ្ឋកិច្ចសង្គម ប្រវត្តិ និងបទពិសោធន៍៖ Chaichanok បានបញ្ចប់វិទ្យាល័យនៅ Millfield Preparatory School ប្រទេសអង់គ្លេស ហើយបានទទួលសញ្ញាប័ត្រផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុពីសាកលវិទ្យាល័យឡុងដុង។គាត់គឺជាអ្នកស្នងមរតកជំនាន់ទី 3 នៃគ្រួសារនយោបាយដ៏ធំក្នុងខេត្តប៊ុរីរ៉ាំ Buriram ។ ជាកូនប្រុសច្បងរបស់លោក នេវីន ឈីតឆប Newin Chidchob ហើយបច្ចុប្បន្នមានតួនាទីជាអគ្គលេខាធិការគណបក្សភូមចៃថៃ Bhumjaithai។ គាត់ក៏ជាអតីតនាយកប្រតិបត្តិរបស់ Buriram United Esports ផងដែរ។ ចំណុចរបត់សំខាន់ដែលនាំឱ្យគាត់ត្រូវគេចាប់អារម្មណ៍គឺតួនាទីរបស់គាត់ក្នុងការជំរុញអោយ Buriram United Esports ទៅជាក្រុមកំពូលទូទាំងប្រទេស។
#សេនាមេឃ
ប្រភព ៖ THE STANDARD WEALTH
