ប្រជាជនបារាំងមួយចំនួនមានការខកចិត្ត នៅពេលដែលពួកគេបានដឹងថា ភាពចលាចលនយោបាយរបស់ពួកគេត្រូវបានចំអកដោយជនជាតិអ៊ីតាលីក្នុងសប្តាហ៍នេះ ។
ក្នុងរយៈពេលមិនដល់2ឆ្នាំ ប្រទេសបារាំងបានប្តូរនាយករដ្ឋមន្ត្រីចំនួន5នាក់ ដែលជាព្រឹត្តិការណ៍នយោបាយដែលមិនធ្លាប់មានពីមុនមក សូម្បីតែសម្រាប់ទីក្រុងរ៉ូមក្នុងអំឡុងវិបត្តិនយោបាយក្រោយសង្គ្រាមក៏ដោយ។
សភាបារាំងដែលបានរៀបចំរចនាសម្ព័ន្ធឡើងវិញបន្ទាប់ពីប្រធានាធិបតីបានសម្រេចចិត្តអោយមានការបោះឆ្នោតនៅខែកក្កដាឆ្នាំ 2024 កំពុងតស៊ូដើម្បីទទួលបានសំឡេងភាគច្រើនគ្រប់គ្រាន់ដើម្បីអនុម័តថវិកាជាតិ។
ជាងនេះទៅទៀត កូដកម្មទូទៅនៅថ្ងៃព្រហស្បតិ៍ (18 ខែកញ្ញា) ដោយសហជីពដែលជំទាស់នឹងសំណើថវិកាបានបន្ត កូដកម្មបានបង្ខំឱ្យគ្រូបង្រៀនមួយភាគបីរបស់ប្រទេសនេះដើរចេញ ឱសថស្ថានភាគច្រើនត្រូវបិទ ហើយផ្នែកខ្លះនៃប្រព័ន្ធរថភ្លើងក្រោមដីក្រុងប៉ារីសត្រូវបិទ។
កាសែតនៅទីក្រុងរ៉ូម និងទីក្រុង Turin បានពិពណ៌នាយ៉ាងរស់រវើកថា “gioia maligna” (សេចក្តីសុខប្រឈមគ្រោះថ្នាក់) នៅក្នុងការផ្សាយអំពីព្រឹត្តិការណ៍ថ្មីៗរបស់ពួកគេ រួមទាំងការអាម៉ាស់មុខរបស់នាយករដ្ឋមន្រ្តីបារាំង François Bairou ដែលចាកចេញពីតំណែង និងការព្រមានអំពីការកើនឡើងបំណុល ហើយអនាគតសេដ្ឋកិច្ចបារាំងត្រូវការថវិកាសង្គ្រោះពីមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund – IMF) ។
ប៉ុន្តែសំខាន់ជាងនេះទៅទៀត ថ្ងៃដេលរុងរៀងរបស់ប្រធានាធិបតី Emmanuel Macron កំពុងតែរសាត់បាត់ទៅ។
“តើភាពរុងរឿងពេលនេះនៅកន្លែងណា?” សំណួររបស់ Il Messaggero ។
ការចំណាយលើការសងបំណុលសាធារណៈរបស់រដ្ឋាភិបាលនៅឆ្នាំនេះត្រូវបានគេព្យាករណ៍ថាមានចំនួន 67,000 លានអឺរ៉ូ ដែលលើសពីថវិការបស់ទីភ្នាក់ងាររដ្ឋាភិបាលទាំងអស់ លើកលែងតែវិស័យអប់រំ និងការពារជាតិ។
នៅចុងទសវត្សរ៍នេះ បំណុលសាធារណៈត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ 100,000 លានអឺរ៉ូ ក្នុងមួយឆ្នាំ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន (ថ្ងៃទី 12 ខែកញ្ញា) ទីភ្នាក់ងារវាយតម្លៃឥណទាន Fitch Ratings បានបន្ថយចំណាត់ថ្នាក់ឥណទានរយៈពេលវែងរបស់រដ្ឋាភិបាលបារាំង ដែលអាចធ្វើឱ្យការខ្ចីបុលប្រាក់មានការចំណាយថ្លៃជាងមុន ដែលឆ្លុះបញ្ចាំងពីការសង្ស័យកាន់តែខ្លាំងឡើងអំពីស្ថិរភាព និងសមត្ថភាពក្នុងការសងបំណុលរបស់ប្រទេសនេះ។
លទ្ធភាពនៃការងាកទៅរក IMF សម្រាប់ប្រាក់កម្ចី ឬធនាគារកណ្តាលអ៊ឺរ៉ុបសម្រាប់ការអន្តរាគមន៍ មិនមែនជារឿងស្រមើស្រមៃបានទៀតទេ។
ទាំងអស់នេះកំពុងកើតឡើងចំពេលមានចលាចលអន្តរជាតិ មិនថាជាសង្រ្គាមអឺរ៉ុប ការដកខ្លួនចេញរបស់អាមេរិក និងការកើនឡើងនៃប្រជាជននិយមមិនឈប់ឈរ។
នៅថ្ងៃពុធ (ថ្ងៃទី 17 ខែកញ្ញា) ជាតវ៉ាថ្នាក់ជាតិត្រូវបានរៀបចំឡើងដោយក្រុមមួយដែលមានឈ្មោះថា Bloquons Tout (បកប្រែថា “អ្វីគ្រប់យ៉ាងត្រូវបានបិទ”) ប៉ុន្តែការតវ៉ាត្រូវបានក្រុមឆ្វេងនិយមចូលមកជ្រៀតជ្រែកដែលមិនធ្វើអោយមានផលប៉ះពាល់តិចតួចក្រៅពីការប៉ះទង្គិចតាមដងផ្លូវ។
ប៉ុន្តែការសាកល្បងធំជាងនេះបានកើតឡើងនៅថ្ងៃបន្ទាប់ (ថ្ងៃទី 18 ខែកញ្ញា) នៅពេលដែលសហជីព និងគណបក្សឆ្វេងនិយមបានធ្វើបាតុកម្មប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាល។
អ្នកអត្ថាធិប្បាយនយោបាយជើងចាស់លោក Nicolas Baveres បាននិយាយថា “នៅពេលនេះដ៏សំខាន់នេះ ពេលដែលអធិបតេយ្យភាព និងសេរីភាពរបស់ប្រទេសបារាំង និងអឺរ៉ុបកំពុងជាប់គាំង បារាំងរកឃើញថាខ្លួនឯងពិការ(ជាប់គាំង)ដោយភាពវឹកវរ អសមត្ថភាព និងបំណុល” ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បញ្ជាក់ថាថាគាត់អាចជួយប្រទេសឱ្យរួចផុតពីស្ថានភាពដ៏លំបាកនេះ ប៉ុន្តែគាត់នៅសល់តែ 18 ខែទៀតប៉ុណ្ណោះក្នុងអាណត្តិទី2របស់គាត់។
អ្វីដែលអាចទៅរួចគឺចំណុចខ្លាំងពីធម្មជាតិរបស់ប្រទេសបារាំង ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងភាពធន់នៃស្ថាប័នផ្សេងៗ នឹងជួយឱ្យឆ្លងកាត់ចំណុចរបត់ប្រវត្តិសាស្ត្រនេះដែលមនុស្សជាច្រើនមើលឃើញអាចធ្វើទៅបាន។
ប៉ុន្តែមានសេណារីយ៉ូមួយទៀតនោះគឺប្រទេសបារាំងកំពុងក្លាយជាអ្នកងាយរងគ្រោះជាអចិន្ត្រៃយ៍ ដោយធ្លាក់ចូលទៅក្នុងភាពជាអាណាធិបតេយ្យនិយមទាំងក្រុឆ្វេងនិយមនិងស្តាំនិយម នឹងក្លាយជា”អ្នកជម្ងឺថ្មីក្នុងទ្វីបអឺរ៉ុប”
ភាពតានតឹងជាមួយនាយករដ្ឋមន្ត្រី
ទាំងអស់នេះធ្វើឱ្យប៉ះពាល់ដល់ការរំលាយសភាដ៏អាក្រក់របស់ Macron នៅរដូវក្តៅឆ្នាំ 2024 ដែលគួរតែជាការកសាងគ្រឹះដ៏រឹងមាំសម្រាប់អភិបាលកិច្ច ប៉ុន្តែសភាថ្មីត្រូវបានបែងចែកជា3ក្រុមគឺ កណ្តាល ឆ្វេង និងស្តាំជ្រុល។
គ្មានក្រុមណាមួយអាចបង្កើតរដ្ឋាភិបាលដែលមានប្រសិទ្ធភាពបាន ព្រោះក្រុមពីរទៀតតែងតែរួមគ្នាប្រឆាំង។
Michel Barnier និង François Bayrou អ្នកទាំងពីរបានកាន់តំណែងជានាយករដ្ឋមន្ត្រីដោយមិនច្បាស់លាស់រយៈពេលជាច្រើនខែ ប៉ុន្តែពួកគេប្រឈមមុខនឹងសំណួរដ៏សំខាន់ដែលរដ្ឋាភិបាលទាំងអស់ប្រឈមមុខ៖ រដ្ឋត្រូវស្វែងរកប្រាក់ និងចំណាយថវិកាយ៉ាងម៉េច?។
Bayrou ដែលជាអ្នកកណ្តាលអាយុ 74 ឆ្នាំជាអ្នកប្រកាន់កណ្តាលមើលឃើញថាបំណុលរបស់ប្រទេសបារាំងកាន់តែមើលឃើញកាន់តែច្បាស់ បច្ចុប្បន្ននេះវាមានតម្លៃជាង 3 លានលានអឺរ៉ូ ឬ 114% នៃផលិតផលក្នុងស្រុកសរុប(GDP)។
គាត់ចង់ធ្វើឱ្យមានស្ថេរភាពការទូទាត់បំណុលដោយកាត់បន្ថយ 44,000 លានអឺរ៉ូ ដោយការកាត់បន្ថយថវិកាជាតិឆ្នាំ 2026 ។
Bayrou ត្រូវបានផ្តួលរំលំនៅក្នុងសភា នៅពេលដែលសមាជិកសភាឆ្វេងនិយម និងស្តាំនិយមបានរួមគ្នាបោះឆ្នោតមិនទុកចិត្តកាលពីសប្តាហ៍មុន ប៉ុន្តែការស្ទង់មតិបង្ហាញថា អ្នកដែលមានសិទ្ធបោះឆ្នោតជាច្រើននៅតែមិនយល់ព្រមចំពោះគំនិតរបស់នាយករដ្ឋមន្ត្រី ដូចជាការលុបចោលថ្ងៃឈប់សម្រាកជាសាធារណៈចំនួន2ថ្ងៃត្រូវតែមានការចំណាយប្រាក់។
ដំណោះស្រាយផ្ទាល់របស់ប្រធានាធិបតី Emmanuel Macron គឺត្រូវប្រគល់អោយសមាជិកសភាជិតស្និទ្ធម្នាក់របស់គាត់ក្នុងការផ្តួចផ្តើមវិធីសាស្រ្តថ្មីមួយ
Sebastian Lecornu អាយុ 39 ឆ្នាំដែលត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីកាលពីសប្តាហ៍មុនគឺជាមនុស្សដែលនិយាយទន់ភ្លន់ដែលបានក្លាយជាទីប្រឹក្សាប្រធានាធិបតីរាល់យប់ដើម្បីកំដរផឹកស្រាវីស្គីនិងការសន្ទនានៅឯវិមាន Elysee ជាវិមានប្រធានាធិបតីបារាំង។
បន្ទាប់ពីការតែងតាំងលោក Macron បាននិយាយជឿជាក់ថា “កិច្ចព្រមព្រៀងរវាងភាគីនយោបាយគឺអាចធ្វើទៅបានដោយគោរពនិងជឿជាក់លើភាគីទាំង2” ។
តាមសេចក្តីរាយការណ៍ លោក Macron កោតសរសើរចំពោះភាពស្មោះត្រង់របស់ Le Cornu ហើយមានអារម្មណ៍ថា នាយករដ្ឋមន្ត្រីរបស់គាត់មិនឈ្លក់វង្វេងនឹងអនាគតនយោបាយផ្ទាល់ខ្លួនឡើយ។
បន្ទាប់ពីមានភាពតានតឹងជាមួយអ្នកកាន់តំណែងនាយករដ្ឋមន្ត្រីពីររូបមុន គឺ លោក Michel Barnier និងលោក François Bairou តែពេលនេះប្រធានាធិបតី និងនាយករដ្ឋមន្ត្រីយល់ឃើញដូចគ្នាហើយ។
Philippe Aguon សេដ្ឋវិទូដែលបានផ្តល់យោបល់ប្រធានាធិបតី និងស្គាល់គាត់ច្បាស់បាននិយាយថា “Macron និង Le Cornu គឺដូចគ្នា” ។
ភារកិច្ចរបស់ Le Cornu
Macron ចង់ឱ្យ Le Cornu ធ្វើការផ្លាស់ប្តូរ ការផ្លាស់ប្តូរពីទំនោរនិយមស្តាំនិយមរបស់គាត់ លោក Macron ត្រូវការកិច្ចព្រមព្រៀងជាមួយក្រុមឆ្វេង ជាពិសេសគណបក្សសង្គមនិយម (Socialist Party – PS) ។តាមច្បាប់ Le Cornu ត្រូវសុំការគាំទ្រថវិកាជាតិនៅពាក់កណ្តាលខែតុលា ហើយត្រូវរៀបផែនការថវិកានៅចុងឆ្នាំ។គណិតវិទ្យានៃនយោបាយ ណែនាំវិធីតែមួយគត់ដែលគាត់អាចធ្វើបានគឺការមានសម្ព័ន្ធជាមួយក្រុម “អ្នកកណ្តាល” និយាយម្យ៉ាងទៀតក្រុម “កណ្តាល” ។ គណបក្សអភិរក្សនិយមដូចជាសាធារណរដ្ឋ (LR) និងសង្គមនិយម។
ប៉ុន្តែបញ្ហាគឺការសម្រុះសម្រួលជាមួយភាគីម្ខាងកាន់តែធ្វើឱ្យភាគីម្ខាងទៀតងាយនឹងដកខ្លួនកាន់តែខ្លាំងឡើង។ជាឧទាហរណ៍ គណបក្សសង្គមនិយមដែលមានសង្ឃឹមកំពុងអំពាវនាវឱ្យកាត់បន្ថយបំណុលនៅក្រោមគោលដៅដើមរបស់ពួកគេ។ ពួកគេចង់បានការពន្ធពីសហគ្រិនដែលមានទ្រព្យសម្បត្តិច្រើន និងការលុបចោលកំណែទម្រង់ប្រាក់សោធននិវត្តន៍ឆ្នាំ 2023 របស់ Macron (ដែលបានបង្កើនអាយុចូលនិវត្តន៍ដល់ 64)។
ប៉ុន្តែគំនិតទាំងនេះប្រឆាំងនឹងគណបក្សសាធារណរដ្ឋដែលគាំទ្រអាជីវកម្មហើយបានគំរាមបោះឆ្នោតប្រឆាំងនឹងកញ្ចប់ថវិកាណាដែលរួមបញ្ចូលគំនិតទាំងនេះ។
សហជីពការងារសំខាន់ MEDEF (Mouvement des Entreprises de France) បាននិយាយថា នឹងធ្វើ “ការតវ៉ាដ៏ធំ” ប្រសិនបើ Le Cornu បំបែកការជាប់គាំងថវិកាជាមួយនឹងការដំឡើងពន្ធ។
អ្វីដែលធ្វើឱ្យស្ថានការណ៍កាន់តែលំបាកនោះគឺពេលវេលា ការចាកចេញពីតំណែងរបស់លោក Macron កាន់តែបន្ថយឱកាសនៃការសម្រុះសម្រួល ការបោះឆ្នោតក្នុងស្រុកដ៏សំខាន់ត្រូវបានកំណត់ពេលសម្រាប់ខែមីនា និងការបោះឆ្នោតប្រធានាធិបតីនៅខែឧសភា ឆ្នាំ 2027។
នៅលើអុកនយោបាយភាគីទាំងសងខាង មានគណបក្សនយោបាយ2ដែលមានអំណាចគឺគណបក្សណេតស្សិនណាល់ រ៉ែលី ((National Rally – RN)) នៅខាងស្ដាំនិយា និងគណបក្ស France Unbowed (LFI) នៅខាងឆ្វេងនិយា។ ភាគីទាំងនេះស្រែកថា “ក្រុមឧទ្ទាម” ទោះបីជាសញ្ញាតិចតួចបំផុតនៃការសម្របសម្រួលក្រុមកណ្តាល។
អ្នកនយោបាយល្បីៗអាចដាក់កម្រិតដោយការ់ផ្តាច់ទំនាក់ទំនងជាមួយ Macron ដែលអាចធ្វើអោយទ្រព្យសម្បត្តិកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស ។
ដូច្នេះភារកិច្ចរបស់ Le Cornu គឺជាកិច្ចការដ៏លំបាកមួយ ដែលល្អបំផុត គាត់គ្រាន់តែអាចបង្រួបបង្រួមកិច្ចព្រមព្រៀង និងការពារការបរាជ័យភ្លាមៗក្នុងសភា។ ទោះជាយ៉ាងណាក៏ដោយ ថវិកាបែបនេះនឹងត្រូវបានកាត់បន្ថយ ដែលបង្ហាញដល់ទីផ្សារថា ការសម្របសម្រួលតាមបែបបារាំងកាន់តែច្រើននឹងបង្កើនថ្លៃដើមនៃការសងបំណុលបន្ថែមទៀត។ជម្រើសគឺបរាជ័យ និងការលាលែងពីនាយករដ្ឋមន្ត្រីម្នាក់ទៀត។
នោះនឹងជាសេណារីយ៉ូនៃថ្ងៃវិនាសរបស់ Macron ការរំលាយសភាមួយផ្សេងទៀតនឹងនាំឱ្យមានការបោះឆ្នោតថ្មីដែលគណបក្ស RN របស់ Marine Le Pen អាចឈ្នះ។
ឬសូម្បីតែការលាលែងពីតំណែងផ្ទាល់ខ្លួនរបស់ Macron ដូចដែលអ្នកខ្លះបានអំពាវនាវដោយតួនាទីរបស់គាត់បានរបង្កើតស្ថានភាព ជាប់គាំងនយោបាយ។
វិបត្តិជាច្រើនក្នុងពេលដំណាលគ្នា
ការសិក្សាពីប្រទេសបារាំងតែងតែមិនសូវជួប«គ្រោះមហន្តរាយ» នេះក៏ព្រោះតែប្រទេសនេះជួបវិបត្តិក្នុងអតីតកាល ហើយតែងតែជួបការលំបាក អ្នកខ្លះបានការកោតសរសើរប្រទេសបារាំងរបស់ Macron
សម្រាប់លោក Jean-François Cope អតីតប្រធានគណបក្ស LR បាននិយាយថា “មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចបារាំង រួមទាំងតុល្យភាពនៃការនាំចូល និងការនាំចេញ នៅតែរឹងមាំ”។
“ជាទូទៅ អត្រាអ្នកអត់ការងារធ្វើរបស់យើងគឺខ្ពស់ជាងចក្រភពអង់គ្លេស ប៉ុន្តែមិនអាក្រក់ពេកទេ យើងមានកម្រិតខ្ពស់នៃការបង្កើតអាជីវកម្ម និងកំណើនល្អប្រសើរជាងប្រទេសអាល្លឺម៉ង់”។
Aguon ដែលជាអតីតទីប្រឹក្សារបស់លោក Macron ក៏មានសុទិដ្ឋិនិយមគាត់បាននិយាយថា “យើងនឹងមិនដួលរលំដូចប្រទេសក្រិកទេ” “ហើយអ្វីដែល Bayrou និយាយអំពីបំណុលគឺជាការធ្វើអោយរំជើបរំជួយពិតប្រាកដ” ។
ប៉ុន្តែសម្រាប់អ្នកផ្សេងទៀត ស្ថានភាពពិភពលោកដែលផ្លាស់ប្តូរធ្វើឱ្យការកត់សម្គាល់បែបនេះហាក់ដូចជាមានសុទិដ្ឋិនិយមខ្លាំងពេក ឫវាហាក់ដូចជាមើលស្រាលសភាពការណ៏ខ្លាំងពេក។
សេដ្ឋវិទូ Philippe Aguon នាយកវិទ្យាស្ថាន Paris Higher Education បាននិយាយថា “យើងមិនអាចត្រូវការអន្តរាគមន៍របស់ IMF ដូចអ្នកនយោបាយធ្វើនោះទេ” ។
“វាហាក់ដូចជាយើងនៅលើទំនប់ទឹក មើលទៅរឹងមាំ” អ្នករាល់គ្នាឈរនៅទីនោះប្រាប់យើងថារឹងមាំខ្លាំង ប៉ុន្តែទឹកកំពុងហូរខ្លាំង ថ្ងៃមួយនឹងបាក់ច្រាំងធ្លាយ។
“អ្នកនឹងសោកស្តាយ នូវអ្វីអ្វីដែលនឹងកើតឡើង ប្រសិនបើយើងមិនធ្វើអ្វីសោះ”។
លោក François Fressaux នៃកាសែត Le Monde បាននិយាយថា “យើងទាំងអស់គ្នាបានប្រើប្រាស់ថវិកាសាធារណៈរបស់យើងអស់ហើយ នេះគឺជាវិធីដែលរដ្ឋាភិបាលបានប្រើប្រាស់វាអស់រយៈពេលកន្លះសតវត្សមកហើយ ទាំងឆ្វេងនិយម និងស្តាំនិយម ដើម្បីបំបាត់ការមិនសប្បាយចិត្ត និងទិញសេចក្តីសុខអោយសង្គម”។
គាត់បាននិយាយថា “ឥឡូវនេះមនុស្សគ្រប់គ្នាដឹងពីការបញ្ចប់នៃប្រព័ន្ធនេះ យើងបានឈានដល់ទីបញ្ចប់នៃប្រព័ន្ធសុខុមាលភាពរបស់រដ្ឋពីមុន ប៉ុន្តែគ្មាននរណាម្នាក់ចង់បង់ថ្លៃចំណាយ ឬប្រឈមមុខនឹងកំណែទម្រង់ចាំបាច់នេះទេ។
អ្វីដែលកំពុងកើតឡើងនៅប្រទេសបារាំងពេលនេះគឺជាការរួមបញ្ចូលគ្នានៃវិបត្តិជាច្រើន៖ នយោបាយ សេដ្ឋកិច្ច និងសង្គម នេះគឺជាអ្វីដែលធ្វើឱ្យពេលវេលានេះមានសារៈសំខាន់ខ្លាំងណាស់។
Pollster Jerome Fourquet បាននិយាយកាលពីសប្តាហ៍មុនថា “វាដូចជាការសំដែងល្ខោន តែគ្មានមនុស្សមកទស្សនា” ។
អ្នកមានសិទ្ធបោះឆ្នោតប្រាប់ថា បំណុលគឺជាបញ្ហាជីវិត និងជាសេចក្តីស្លាប់រស់របស់ជាតិ ប៉ុន្តែមនុស្សជាច្រើនមិនជឿ ឬមិនយល់ថាតើហេតុអ្វីបានជាពួកគេគួរក្លាយជាអ្នកជំពាក់បំណុល។
ទាំងអស់នេះគឺស្ថិតនៅក្រោមការដឹកនាំរបស់បុរសដែលបានឡើងកាន់អំណាចក្នុងឆ្នាំ 2017 ដែលបានមកជាមួយក្តីសង្ឃឹម និងការសន្យាថានឹងសាងសង់ស្ពានរវាងខាងឆ្វេងនិយម និងស្តាំនិយម។ អាជីវកម្ម និងកម្លាំងពលកម្ម កំណើន និងយុត្តិធម៌សង្គម ទាំងអ្នកមិនជឿលើអឺរ៉ុប និងអ្នកដែលឈ្លក់វង្វេងនឹងអឺរ៉ុប។
បន្ទាប់ពីការបរាជ័យចុងក្រោយនេះ អ្នកវិភាគជនជាតិបារាំង Nicolas Baverez បានសន្និដ្ឋានយ៉ាងភ្ញាក់ផ្អើលនៅក្នុងកាសែត Le Figaro ថាលោក “Emmanuel Macron គឺជាគោលដៅពិតប្រាកដនៃការតវ៉ារបស់ប្រជាជនដែលពេញនិយមលើកនេះ ហើយគាត់ទទួលខុសត្រូវទាំងស្រុងចំពោះការអាម៉ាស់នេះ”
«រួមទាំងក្រុមអ្នកបង្កកំហឹងជាច្រើន ដែលធ្វើអោយប្រទេសយើងប្រែក្លាយជាគំនរបាក់បែក»។
ដោយ ៖ #សេនាមេឃ
ប្រភព ៖ BBC
