ការបិទរដ្ឋាភិបាលអាមេរិកកំពុងshuts down បន្ទាប់ពីព្រឹទ្ធសភាមិនបានអនុម័តច្បាប់កញ្ចប់ថវិកា តើមានផលវិបាកអ្វីខ្លះ?

ការបិទរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក (Government Shutdown) កំពុងកើតឡើងបន្ទាប់ពីព្រឹទ្ធសភាបានបរាជ័យក្នុងការអនុម័តច្បាប់ផ្តល់មូលនិធិ ដោយបានបិទជាបណ្តោះអាសន្ននូវទីភ្នាក់ងាររដ្ឋាភិបាលជាច្រើន។

នេះ​ជា​ការ​បិទ​រដ្ឋាភិបាល​លើក​ដំបូង​ចាប់​តាំង​ពី​ចុង​ឆ្នាំ 2018 មក​ក្នុង​អំឡុង​ពេល​លោក​ប្រធានាធិបតី Donald Trump កាន់​តំណែង​ជា​អាណត្តិ​ដំបូង។

ការ shuts down នេះ​កើត​ចេញ​ពី​​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​សាធារណរដ្ឋ និង​ប្រជាធិបតេយ្យ​ដើម្បី​ឈាន​ដល់​ការមិន​ឯកភាព​គ្នា​លើកញ្ចប់​ថវិកា។

គណបក្សសាធារណរដ្ឋកំពុងជំរុញឱ្យមានការអនុម័ត្តច្បាប់ផ្តល់មូលនិធិ ដោយគ្មានគំនិតផ្តួចផ្តើមផ្សេងទៀតឡើយ ដែលគេស្គាល់ថាជាដំណោះស្រាយស្អាត ឬដំណោះស្រាយបន្ត Continuous Resolution  នេះ​ជា​ដំណោះ​ស្រាយ​បណ្ដោះ​អាសន្ន​ដើម្បី​អនុញ្ញាត​ឱ្យ​ភ្នាក់ងារ​រដ្ឋាភិបាល​បន្ត​ប្រតិបត្តិការ​ក្នុង​រយៈ​ពេល​មួយ ទោះយ៉ាងណាក៏ដោយ គណបក្សសាធារណរដ្ឋមានសំឡេងត្រឹមតែ 53 ព្រឹទ្ធសភាប៉ុណ្ណោះ ហើយគណបក្សត្រូវការ 60 សំលេងដើម្បីអនុម័តច្បាប់នេះ ពួកគេត្រូវការសំឡេងពីគណបក្សប្រជាធិបតេយ្យ។

គណបក្សប្រជាធិបតេយ្យកំពុងព្យាយាមបង្កើនការគាំទ្ររបស់ពួកគេ ដោយជំរុញឱ្យមានគោលដៅគោលនយោបាយថែទាំសុខភាពផ្សេងៗ រួមទាំងការធានាការឧបត្ថម្ភធនធានារ៉ាប់រងសុខភាពសម្រាប់បុគ្គលដែលមានប្រាក់ចំណូលទាបនៅដដែល ឬលុបចោលការចំណាយ Medicaid របស់រដ្ឋបាល Trump  នេះបាននាំឱ្យមានការខ្វះខាតកិច្ចព្រមព្រៀង។

ភាគីនីមួយៗបន្ទោសគ្នាទៅវិញទៅមកចំពោះការបិទនេះ ហើយជម្លោះនឹងមិនត្រូវបានដោះស្រាយរហូតដល់សភាអនុម័តច្បាប់ផ្តល់មូលនិធិ។

តើ​នឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​អាមេរិក​បិទទ្វារ ហើយ​ភ្នាក់ងារ​រដ្ឋណា​ខ្លះ​នឹង​រង​ផល​ប៉ះពាល់?

តើភ្នាក់ងាររដ្ឋណាខ្លះនឹងរងផលប៉ះពាល់?

ទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងាររដ្ឋាភិបាលអាមេរិកមួយចំនួននឹងមិនត្រូវបានបិទទាំងស្រុងនោះទេ ដូចជា៖ ភ្នាក់ងារការល្បាតតាមព្រំដែន សេវាពេទ្យនៅមន្ទីរពេទ្យ ការអនុវត្តច្បាប់ និងការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ត្រូវបានគេរំពឹងថានឹងបន្តប្រតិបត្តិការក្នុងអំឡុងពេលរដ្ឋបិទទ្វារ។

លើសពីនេះ ការចេញមូលប្បទានប័ត្រផ្នែកសន្តិសុខសង្គម និង Medicare នឹងបន្ត ប៉ុន្តែការពិនិត្យអត្ថប្រយោជន៍ និងការចេញប័ណ្ណអាចនឹងត្រូវបានជាប់គាំង។

និយោជិតសំខាន់ៗរបស់រដ្ឋាភិបាលនឹងបន្តធ្វើការ ទោះបីខ្លះគ្មានប្រាក់ឈ្នួលក៏ដោយ  បុគ្គលិករដ្ឋាភិបាលដែលមិនសំខាន់ផ្សេងទៀតនឹងត្រូវបានដកចេញជាបណ្តោះអាសន្នដោយគ្មានប្រាក់ឈ្នួល   បុគ្គលិករដ្ឋាភិបាលរាប់ម៉ឺននាក់ត្រូវបានគេរំពឹងថានឹងមិនមានប្រាក់ឈ្នួលអំឡុងពេលរដ្ឋាភិបាលបិទទ្វារ ប៉ុន្តែកាលពីពេលមុន បុគ្គលិកទាំងនេះបានទទួលប្រាក់ឈ្នួលវិញ។

នេះមានន័យថា សេវាកម្មដូចជាកម្មវិធីជំនួយស្បៀងអាហារ សាលាមត្តេយ្យមូលនិធិសហព័ន្ធ ការផ្តល់ប្រាក់កម្ចីសិស្ស ការត្រួតពិនិត្យអាហារ និងប្រតិបត្តិការឧទ្យានជាតិនឹងត្រូវកំណត់ចំនួន ឬបិទចោល។

មុនពេលរដ្ឋាភិបាលបិទទ្វារ ទីភ្នាក់ងារសហព័ន្ធជាច្រើនបានផ្សព្វផ្សាយផែនការបុគ្គលិកនៅលើគេហទំព័ររបស់ពួកគេ ក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថា បុគ្គលិករដ្ឋាភិបាលភាគច្រើនរបស់ខ្លួននៅតែបំពេញកាតព្វកិច្ច មានន័យថាពួកគេត្រូវមកធ្វើការដូចធម្មតា ខណៈដែលនាយកដ្ឋានមួយចំនួនបានអោយបុគ្គលិកឈប់ជាបណ្តោះអាសន្ន។

យោងតាមការផ្សាយរបស់ស្ថានីយ៏ ​​CBS ដែលជាដៃគូរបស់ BBC របស់សហរដ្ឋអាមេរិក ក្រសួងចំនួន5បានដកបុគ្គលិករបស់ពួកគេភាគច្រើនជាបណ្តោះអាសន្ន៖

  • ក្រសួងការពារជាតិ (បុគ្គលិកស៊ីវិល) 334,904 រក្សាទុកតែ, 406,573
  • ក្រសួងសុខាភិបាល៖ សម្រេចបាន 32,460 កន្លែង, រក្សាទុក 47.257
  • ក្រសួងពាណិជ្ជកម្ម៖ 34,711 រក្សាទុក8.273
  • ក្រសួងការបរទេសសហរដ្ឋអាមេរិក៖ 16,651 និងរក្សាទុក10,344
  • រដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិ (NASA)៖ 15,094 រក្សាទុក3,124

Trump គំរាមកាត់បុគ្គលិករដ្ឋាភិបាលយ៉ាងច្រើន

ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពី ថ្ងៃទី 30 ខែកញ្ញាអំពីលទ្ធភាព និងផលវិបាកនៃការបិទទ្វាររបស់រដ្ឋាភិបាល។

លោក Trump បានទទួលស្គាល់ថាស្ថានភាពបែបនេះគឺ “ជៀសមិនរួច” ហើយដោយបន្ថែមថាគណបក្សសាធារណរដ្ឋមិនចង់ឱ្យវាកើតឡើងទេ ថែមទាំងគំរាមកំហែងអំពីផលវិបាកផងដែរ។

លោកប្រធានាធិបតីបាននិយាយថា “យើង [រដ្ឋាភិបាលសហរដ្ឋអាមេរិក] អាចធ្វើអ្វីៗបានខណៈពេលដែលរដ្ឋាភិបាលត្រូវបានបិទទ្វារ ហើយនឹងមិនល្អ ឬមិនអាចត្រឡប់វិញបានសម្រាប់ [បក្សប្រជាធិបតេយ្យ] ដូចជាការកាត់ចេញមនុស្សច្រើន … កាត់កម្មវិធីដែលពួកគេស្រឡាញ់” ។

បន្ទាប់ពីការបិទទ្វាររដ្ឋាភិបាល សមាជិកនៃគណបក្សទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមក

សមាជិកសភាប្រជាធិបតេយ្យលោក Bill Foster បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា គណបក្សសាធារណរដ្ឋទទួលខុសត្រូវចំពោះការបិទទ្វារនេះខណៈដែលពួកគេគ្រប់គ្រងសភា ព្រឹទ្ធសភា និងសេតវិមាន។

លោក​បាន​បន្ថែម​ថា គ្រួសារ​នៅ​ទូទាំង​ប្រទេស​នឹង “បន្ត​រង​ទុក្ខ” លុះត្រា​តែ​គណបក្ស​សាធារណរដ្ឋ​ចរចា​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ។

គណបក្ស​សាធារណរដ្ឋ​បាន​បញ្ចេញ​វីដេអូ​មួយ​នៅ​លើ​គេហទំព័រ X ដែល​បង្ហាញ​ពី​ភ្លើង​នៅ​វិមាន​អាគាររដ្ឋសភាដោយ​បញ្ជាក់​ថា គណបក្ស​ប្រជាធិបតេយ្យ «គិតពីជន​អន្តោប្រវេសន៍​ខុស​ច្បាប់​សំខាន់ទៅវិញ» ហើយធ្វើឱ្យប៉ះពាល់ដល់ជនជាតិអាមេរិកដែលធ្វើការធ្ងន់។

សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ Chuck Fleischmann បាននិយាយថា គណបក្សប្រជាធិបតេយ្យបាន “បិទទ្វារដ្ឋាភិបាលរបស់យើងជាផ្លូវការ” ហើយ “អ្នកបង់ពន្ធដែលជាអ្នកធ្វើការធ្ងន់មកទទួលបន្ទុកទៅវិញ” ។

តើ​ការ​បិទទ្វារ​រដ្ឋាភិបាល​អាមេរិក​កន្លង​មក​មាន​រយៈពេល​ប៉ុន្មាន?

ការបិទទ្វាររបស់រដ្ឋាភិបាលនៅសហរដ្ឋអាមេរិកកាន់តែញឹកញាប់ មាន3លើកនៅក្នុងរដ្ឋបាលដំបូងរបស់ប្រធានាធិបតី Donald Trump រួមទាំងការបិទរដ្ឋាភិបាលរយៈពេលវែងបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកដែលមានរយៈពេល 35 ថ្ងៃ។

ពីមុនការបិទនេះបានកើតឡើងក្រោមអតីតប្រធានាធិបតី Bill Clinton ដែលបានបិទរដ្ឋាភិបាលរយៈពេល 21 ថ្ងៃក្នុងឆ្នាំ 1995 រហូតចុងបញ្ចប់នៃអាណត្តិដំបូងរបស់គាត់។

ដូចគ្នានេះដែរ រដ្ឋបាលរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានប្រឈមមុខនឹងការបិទរដ្ឋាភិបាលរយៈពេល 16 ថ្ងៃក្នុងឆ្នាំ 2013 ដោយសារតែការខកខានមិនបានអនុម័តច្បាប់ថែទាំសុខភាពដែលបានស្នើឡើងរបស់លោកអូបាម៉ា។

ការបិទទ្វាររដ្ឋាភិបាលគឺញឹកញាប់បំផុតក្រោមការដឹកនាំរបស់ប្រធានាធិបតីសាធារណរដ្ឋ Ronald Reagan  ខណៈពេលដែលការបិទរដ្ឋាភិបាលបានកើតឡើងចំនួន8លើកក្នុងអំឡុងពេល2អាណត្តិរបស់គាត់ក្នុងទសវត្សរ៍ឆ្នាំ 1980 ទាំង8លើកដែលមានរយៈពេលវែងបំផុតត្រឹមតែ3ថ្ងៃប៉ុណ្ណោះ។

ហេតុអ្វីបានជាការបិទទ្វាររដ្ឋាភិបាលមានតែនៅសហរដ្ឋអាមេរិក?

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបិទទ្វារចំនួន 11 ដងក្នុងរយៈពេល 40 ឆ្នាំកន្លងមកនេះ។

នៅក្នុងប្រទេសផ្សេងទៀត រដ្ឋាភិបាលនៅតែបន្តប្រតិបត្តិការ សូម្បីតែក្នុងអំឡុងពេលសង្រ្គាម និងវិបត្តិរដ្ឋធម្មនុញ្ញក៏ដោយ។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលសហព័ន្ធនិយមរបស់សហរដ្ឋអាមេរិកអនុញ្ញាតឱ្យសាខារដ្ឋាភិបាលនីមួយៗគ្រប់គ្រងដោយគណបក្សនយោបាយផ្សេងៗគ្នាបាន នេះគឺជាការរចនារបស់រដ្ឋាភិបាលពីបិតាស្ថាបនិក ដែលចង់បានការសម្របសម្រួល និងការពិចារណា ទោះជាយ៉ាងណាក៏ដោយថ្មីៗនេះប្រព័ន្ធនេះបានដំណើរការផ្ទុយម្តងទៀត។

នោះក៏ព្រោះតែនៅឆ្នាំ 1980 រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Jimmy Carter បានស្នើចេញច្បាប់ថ្មីការពារកង្វះខាតថវិកាឆ្នាំ 1884 ច្បាប់ថវិកា (Anti-Deficiency Act)ច្បាប់នៅសតវត្សរ៍ទី 19 នេះបានហាមឃាត់រដ្ឋាភិបាលមិនឱ្យធ្វើកិច្ចសន្យាដោយគ្មានការយល់ព្រមពីសភា។

ក្នុងអំឡុងពេលជិត 100 ឆ្នាំនៃប្រវត្តិសាស្រ្តនៃច្បាប់នេះ គម្លាតថវិកាត្រូវបានរកឃើញ រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យចំណាយចាំបាច់បន្ត ទោះយ៉ាងណាក៏ដោយបន្ទាប់ពីឆ្នាំ 1980 រដ្ឋាភិបាលសហរដ្ឋអាមេរិកបានអនុវត្តច្បាប់នេះដោយតឹងរឹងជាង “គ្មានថវិកា គ្មានការចំណាយ” ។

ការបកស្រាយច្បាប់ថវិកានោះបានកំណត់ឱ្យតែសហរដ្ឋអាមេរិក ខុសពីប្រទេសប្រជាធិបតេយ្យមិនមានសភា ដូចជាប្រទេសប្រេស៊ីល ដែលរដ្ឋាភិបាលរឹងមាំអាចរក្សារដ្ឋាភិបាលឱ្យដំណើរការបាន សូម្បីតែនៅពេលប្រឈមមុខនឹងការជាប់គាំងថវិកាក៏ដោយ។

ប្រទេសផ្សេងទៀតជុំវិញពិភពលោក ការបិទទ្វារបែបនេះគឺមិនអាចទៅរួចទេ នៅក្នុងប្រទេសអ៊ឺរ៉ុបភាគច្រើន ប្រព័ន្ធសភាអនុវត្តប្រព័ន្ធមួយដែលទាំងផ្នែកនីតិប្រតិបត្តិ និងនីតិបញ្ញត្តិត្រូវបានគ្រប់គ្រងដោយគណបក្សនយោបាយដូចគ្នា ឬរដ្ឋាភិបាលចំរុះ ទោះ​ជា​យ៉ាង​ណា សភា​អាច​នឹង​លុប​ចោល​ច្បាប់​ថវិកា​ដែល​ស្នើ​ឡើង​ដោយ​នាយក​រដ្ឋមន្ត្រី ។

ជាឧទាហរណ៍ នៅប្រទេសកាណាដាក្នុងឆ្នាំ 2011 គណបក្សប្រឆាំងបានបដិសេធថវិកាដែលស្នើឡើងដោយនាយករដ្ឋមន្ត្រីអភិរក្សនិយម Stephen Harper ដែលកាន់តំណែងដែលមានសំលេងភាគតិចនៅក្នុងសភា បន្ទាប់មក សភាតំណាងរាស្រ្តកាណាដាបានអនុម័តការបោះឆ្នោតគ្មានទំនុកចិត្តនៅក្នុងរដ្ឋាភិបាល ដែលបង្កឱ្យមានការបោះឆ្នោតថ្មី ខណៈពេលដែលសេវាកម្មរបស់រដ្ឋាភិបាលនៅតែបន្តដំណើរការ។

ចំណែកប្រទេសបែលហ្ស៊ិក ក៏នៅមានចន្លោះទំនេរក្នុងឆ្នាំ 2010-2011 នៅពេលដែលគ្មានរដ្ឋាភិបាលជាប់ឆ្នោតគ្រប់គ្រងប្រទេសរយៈពេល 589 ថ្ងៃ ប៉ុន្តែសេវាសាធារណៈនៅតែបន្តដំណើរការ។

អត្ថបទ ៖ #សេនាមេឃ

ប្រភព ៖ BBC

គេហទំព័រ មេឃញូស៍អេស៊ា http://meknewsasia.com

គេហទំព័រ មេឃញូស៍អេស៊ា http://meknewsasia.com
គេហទំព័រ មេឃញូស៍អេស៊ា http://meknewsasia.com

You might like

Leave a Reply

Your email address will not be published. Required fields are marked *