លោក ស៊ុរិយៈ ជឹងរុងរឿងគិត Suriya Jungrungreangkit បានបង្ហើបថា មេដឹកនាំគណបក្សថ្មីនឹងជា «អ្នកក្រៅពី» គ្រួសារស៊ីណាវ៉ាត្រា ប៉ុន្តែជាអ្នកខាងក្នុងបក្ស

អតីតនាយករដ្ឋមន្ត្រីលោកស្រី ភែថងថាន  Paethongtarn Shinawatra បានលាលែងពីតំណែងជាមេដឹកនាំគណបក្សភឿថៃ (PTP) ដោយលើកឡើងថា “ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្តូរគណបក្សអោយមានឯករាជ្យភាព”។ ទោះជាយ៉ាងណាក៏ដោយ ហេតុផលសំខាន់មួយទៀតដែលមិនបានលើកឡើងនៅក្នុងលិខិតរបស់ភែថងថាន គឺការបិទឱកាសមិនឱ្យ “អ្នកនយោបាយ” បន្តការវាយប្រហារករណី “ក្រមសីលធម៌”

សមាជិកសភាជាង 100 នាក់ត្រូវបានកោះហៅជាបន្ទាន់ដើម្បីចូលរួមកិច្ចប្រជុំគណបក្សនៅទីស្នាក់ការកណ្តាលគណបក្សមានទីតាំងនៅផ្លូវវិផាវៈឌី កាលពីព្រឹកថ្ងៃពុធ (22 តុលា) ដែលជាថ្ងៃនៃកិច្ចប្រជុំសភាតំណាងធម្មតាដើម្បីទទួលស្គាល់ការលាលែងពីប្រធានគណបក្សរបស់លោកស្រី ភែថងថាន  សមាជិកខ្លះបានឱប និងថតរូបផ្តល់កំលាំងចិត្តជាមួយអតីតមេដឹក។

ក្រោយមក លោកស្រីភែថងថាន ក្នុងលិខិតដែលបានផ្ញើទៅកាន់សមាជិកគណបក្ស អ្នកគាំទ្រ និងប្រជាជន ដោយបញ្ជាក់ពីចេតនារបស់លោកស្រីក្នុងការផ្តួចផ្តើមគំនិត “លើកកំពស់គណបក្ស” ដូចដែលបានប្រកាសកាលពីថ្ងៃទី៧ ខែតុលា។ លោកស្រីជឿជាក់ថាការផ្លាស់ប្តូរក្នុងគណបក្សភឿថៃត្រូវតែចាប់ផ្តើមឱ្យបានលឿនតាមដែលអាចធ្វើបាន ដូច្នេះហើយបានជ្រើសរើសលាលែងពីតំណែងជាប្រធានគណបក្ស “ដើម្បីអនុញ្ញាតឱ្យលើកកំពស់បក្សធ្វើការដោយឯករាជ្យ និងបងកែសម្រួលគណបក្សអោយពេញលេញ”។

លិខិតរបស់អតីតមេដឹកនាំគណបក្សភឿថៃទី8 បានបញ្ជាក់ថា លោកស្រីនៅតែជាសមាជិកនៃគណបក្សភឿថៃ ដែលជាមេគ្រួសារភឿថៃ ហើយនឹងធ្វើការជាមួយមនុស្សគ្រប់គ្នាដើម្បីបង្កើតគណបក្សភឿថៃថ្មីដែលឈរជាមួយប្រជាជននិងខិតខំប្រឹងប្រែងដើម្បីប្រទេសជាទីស្រឡាញ់របស់យើង។

ការលាលែងពីតំណែងរបស់មេដឹកនាំគណបក្សភឿថៃក៏បានបណ្តាលឱ្យមានការចាកចេញរបស់សមាជិក 22 នាក់ផ្សេងទៀតនៃគណៈកម្មាធិការប្រតិបត្តិរបស់គណបក្ស  ទោះជាយ៉ាងណាក៏ដោយ ពួកគេនឹងបន្តនៅក្នុងមុខតំណែង “ចាំផ្ទះ” រហូតដល់កិច្ចប្រជុំពិសេសរបស់គណបក្សជ្រើសរើសមេដឹកនាំគណបក្សថ្មី និងគណៈកម្មាធិការប្រតិបត្តិ ដែលគ្រោងនឹងធ្វើឡើងដំបូងនៅថ្ងៃទី 31 ខែតុលា។

ទន្ទឹម​នឹង​នេះ លោក ឈូសាក់ ស៊ិរិនីន Chusak Sirinil អតីត​អនុប្រធាន​ទី​មួយ​របស់​គណបក្ស​នឹង​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​ស្តីទីសិន។

មេដឹកនាំស្នូលក្នុងគណបក្សភឿថៃម្នាក់បានបង្ហើបថា មេដឹកនាំគណបក្សថ្មីគឺជា “អ្នកខាងក្រៅ” ពីត្រកូលស៊ីណាវ៉ាត្រ ប៉ុន្តែជាអ្នកនៅក្នុងគណបក្ស។

លោកស្រីភែថងថាន ស្វាគមន៍អ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយនៅទីស្នាក់ការកណ្តាលគណបក្សភឿថៃ។អ៊ុង អ៊ីង អាយុ 39ឆ្នាំ ជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ និងលោកជំទាវ ភុចម៉ាន់ ដាម៉ាភុង នាងបានដើរតាមគន្លងរបស់ឪពុកនាងចូលទៅក្នុងឆាកនយោបាយ ហើយបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី 31 មុនពេលត្រូវបាន “ទម្លាក់” ពីមេដឹកនាំប្រតិបត្តិប្រទេស ក្រោយ​ការ​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ​នៅ​ថ្ងៃ​ទី​29 ខែ​សីហា ទាក់​ទង​នឹង​សំណុំ​រឿង «ឃ្លីបសំឡេង» ពាក់ព័ន្ធ​ការ​សន្ទនា​ជាមួយ​សម្តេច ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា។

តុលាការធម្មនុញ្ញបានកាត់សេចក្តី 6 ទល់នឹង 3 ថា ឋានៈជារដ្ឋមន្ត្រីរបស់លោកស្រី ភែថងថាន ត្រូវបានបញ្ចប់នៅក្រោមរដ្ឋធម្មនុញ្ញ ដោយសារតែទង្វើរបស់នាងដែលបានបំពានយ៉ាងធ្ងន់ធ្ងរ ឬមិនគោរពតាមក្រមសីលធម៌។

សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញបានចែងមួយផ្នែកថា សកម្មភាពរបស់ចុងចោទ (លោកស្រី ភែថងថាន) “បានធ្វើឱ្យប្រជាជនបាត់បង់មោទនភាព និងទំនុកចិត្តលើនាយករដ្ឋមន្រ្តីដែលជាមេដឹកនាំប្រទេស ដោយមិនបានការពារកិត្តិយស និងផលប្រយោជន៍ជាតិ និងគិតផលប្រយោជន៍ផ្ទាល់ខ្លួន លើសពីផលប្រយោជន៍ជាតិ” ។

បន្ថែមពីលើ “សំណុំរឿងគុណសម្បត្តិ” ដែលសម្រេចដោយតុលាការធម្មនុញ្ញរួចហើយនោះ លោកស្រីភែថងថាន ក៏កំពុងត្រូវបានស៊ើបអង្កេតដោយគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) ទាក់ទងនឹងឃ្លីបសំឡេងដែលសមាជិកព្រឹទ្ធសភាមួយរូបបានដាក់ពាក្យបណ្តឹង  គណៈកម្មាធិការស៊ើបអង្កេតរបស់ NACC បានបែងចែកការស៊ើបអង្កេតជាពីរផ្នែក៖ បទល្មើសនឹងតួនាទី ដែលជា “សំណុំរឿងព្រហ្មទណ្ឌ” និង “ករណីក្រមសីលធម៌” ដែលអាចឈានទៅដល់ការហាមឃាត់មិនឱ្យធ្វើនយោបាយអស់មួយជីវិត ប្រសិនបើ NACC រកឃើញកំហុស ហើយតុលាការកំពូលចេញសាលក្រម។

ហេតុផលមួយទៀតដែលមិនត្រូវបានបញ្ចូលក្នុងសំបុត្ររបស់ភែថងថាន ៖

សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញលើសំណុំរឿងខ្សែអាត់សំឡេង គឺជាហេតុផលសំខាន់មួយសម្រាប់ការសម្រេចចិត្តរបស់នាង ក្នុងការចុះចេញពីតំណែងជាមេដឹកនាំគណបក្សដែលឪពុករបស់នាងបានបង្កើត។ ហើយសមាជិកគណបក្សភឿថៃមួយចំនួនបានប៉ាន់ស្មានថា ប្រសិនបើភែថងថាន ចុះហត្ថលេខាដើម្បីបញ្ជាក់ការតែងតាំងបេក្ខជនតំណាងរាស្រ្តនោះ “អ្នកនយោបាយ” អាចដាក់ញត្តិទៅគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) និងតុលាការធម្មនុញ្ញ ដោយទាមទារឱ្យមានការកាត់ទោសលើសំណុំរឿងក្រមសីលធម៌ ដើម្បីបញ្ជាក់បេក្ខជនតំណាងរាស្រ្ត ក្នុងគោលបំណងបិទផ្លូវណាមួយដែលអាចនាំឱ្យទៅជាសង្រ្គាមផ្លូវច្បាប់សំរាប់គណបក្សភឿថៃ។

លោក សរ៉ាវង្ស ធៀនថង Sorawong Thienthong អគ្គលេខាធិការស្តីទីគណបក្សភឿថៃ បានបញ្ជាក់ថា លោកស្រីភែថងថាន ត្រូវបានដកចេញពីតំណែងដោយតុលាការធម្មនុញ្ញ ដោយសារហេតុផលក្រមសីលធម៌ «នេះ​គឺ​ដើម្បី​ការពារ​កុំ​ឲ្យ​បញ្ហា​នេះ​ត្រូវ​បាន​គេ​ប្រើ​ជា​ឧបករណ៍​នយោបាយ​ដើម្បី​បំភិត​បំភ័យ​សមាជិក​សភា និង​បេក្ខជន​របស់​យើង​ទៅ​ថ្ងៃ​អនាគត និង​ដើម្បី​រក្សា​គណបក្ស» «យើង​ជឿ​ថា បើ​អ្វី​អាច​ធ្វើ​បាន​ដើម្បី​រក្សា​បក្ស​បាន យើង​នឹង​ធ្វើ»។

នេះ​ស្រប​តាម​ការ​យល់ឃើញ​របស់​លោក វិស៊ុត ឆៃណាក់រុន Wisut Chainarun សមាជិក​សភា​ក្នុង​បញ្ជី​បក្ស និង​ជា​ប្រធានអ្នកតំណាងរាស្ត្រ​គណបក្ស​ភឿថៃ ដែល​បាន​បញ្ជាក់​ថា បទប្បញ្ញត្តិ​របស់​គណបក្ស​ភឿថៃ​មិន​បានសសេររឿង​ក្រមសីលធម៌​ទេ ហើយ​ក៏​មិន​ហាមឃាត់​​ដែរ គ្មាន​នរណា​ម្នាក់​​ធ្លាប់​ពិភាក្សា​អំពី​បញ្ហា​នេះ​ទេ។ យ៉ាង​ណា​ក៏​ដោយ លោក​ជឿជាក់​ថា «ជា​ការ​ការពារ​មិន​ឲ្យ​មាន​បញ្ហា ឬមានអ្នក​ដាក់​ពាក្យ​បណ្ដឹង និង​ការពារ​អ្នក​ដែល​មានបំណងល្អចំពោះ​គណបក្ស​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​អនុវត្ត​តួនាទីជាប្រធាន​បក្ស»។

ប្រធានសមាជិកសភាគណបក្សភឿថៃបាននិយាយថា “មានអ្នកនិយាយច្រើន អ្នកខ្លះថាបុគ្គលនេះកំពុងដាក់សម្ពាធ អ្នកខ្លះកំពុងគាបសង្កត់ គ្មាននរណាម្នាក់គាបសង្កត់មេដឹកនាំនោះទេ ព្រោះពួកគេចង់ឱ្យគណបក្សឆ្ពោះទៅមុខ និងគាំទ្រទាំងស្រុងនូវការខិតខំប្រឹងប្រែងរបស់គណបក្សនៅក្នុងការបោះឆ្នោតខាងមុខ”។

សមាជិកគណបក្សភឿថៃ បញ្ជាក់សារជាថ្មីថា «បក្សនឹងមិនចុះខ្សោយឡើយ»

ទោះបីជាអតីតនាយករដ្ឋមន្ត្រីមកពីគ្រួសារស៊ីណាវ៉ាត្របានលាលែងពីតំណែងជាមេដឹកនាំគណបក្សក៏ដោយ សមាជិកគណបក្សភឿថៃបានបញ្ជាក់ថា នេះនឹងមិនធ្វើឱ្យស្ថានការណ៍គណបក្សកាន់តែអាក្រក់ ឬធ្វើឱ្យសមាជិកសភាកផ្លាស់ប្តូរគណបក្ស ឬចាកចេញពីគណបក្សច្រើននាក់នោះទេ។

អគ្គលេខាធិការស្តីទីគណបក្សភឿថៃបាននិយាយថា លោកស្រីភែថងថាន នៅតែជា “សសរគ្រឹះសំខាន់ក្នុងការបោះឆ្នោត” អតីត​មេដឹកនាំបក្ស​បាន​បញ្ជាក់​ថា នាង​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​គាំទ្រ និង​«បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​នាង​ចំពោះ​គណបក្ស» ដូច្នេះ​ធានា​ថា​ស្ថានភាព​គណបក្ស​នឹង​«ចុះខ្សោយ»ឡើយ។

ប្រធាន​សមាជិក​សភា​គណបក្ស​នេះ​បាន​និយាយ​ថា អតីត​ប្រធាន​គណបក្ស​ភឿថៃ​នៅ​តែ​នៅ​ពី​ក្រោយ​ឆាក​ដើម្បី​ផ្តល់​ការ​គាំទ្រ​ពេញ​លេញ “(សមាជិកសភាដែលចាកចេញទៅអស់ហើយ រឿងនេះប្រព័ន្ធផ្សព្វផ្សាយក៏ដឹងមូលហេតុ ថ្ងៃនេះមានអ្នកថ្មីច្រើន នៅមណ្ឌលបោះឆ្នោតខ្លះ បេក្ខជន 4 ទៅ 5 នាក់បានមកវិញ ហើយគណបក្សកំពុងពិចារណាការជ្រើសរើស គ្មានការបារម្ភទេ”។

លោក ស៊ុរិយៈ ជឹងរុងរឿងគិត បានបដិសេធព័ត៌មានដែលថាលោកស្រី ភែថងថាន ត្រូវបានបង្ខំឱ្យលាលែងពីតំណែងជាប្រធានគណបក្ស លោក​បាន​បញ្ជាក់​ថា លោក​មិន​នាំ​សមាជិក​សភា​ 70 រូប​ទៅ​ណា​ទេ តែបាន​នាំ​សមាជិក​សភា​បន្ថែម​ដើម្បី​ឈាន​ដល់​ចំនួន ២០០ ដែល​បាន​ប្រកាស។

កន្លងមក “អ៊ឹង អ៊ីង” បានតែងតាំងលោក ស៊ូ រីយ៉ា ជាប្រធានរៀបចំការបោះឆ្នោតរបស់គណបក្ស ដោយបានប្រកាសពីគោលដៅរបស់ខ្លួនក្នុងការនាំយកសមាជិកសភាបន្ថែមដើម្បីអោយគ្រប់ចំនួន 200 នាក់ តាមដែលបានប្រកាស។ កន្លងមក “អ៊ឹង អ៊ីង” បានតែងតាំងលោក ស៊ុរិយៈ ជាប្រធានរៀបចំការបោះឆ្នោតរបស់គណបក្ស ដោយបានប្រកាសពីគោលដៅរបស់ខ្លួនក្នុងការនាំយកសមាជិកសភាចំនួន 200 នាក់ ចូលសភាក្រោយការបោះឆ្នោតឆ្នាំ 2026។

ទាក់ទិននឹងពាក្យចចាមអារ៉ាមដែលថាលោក ស៊ុរិយៈ នឹងក្លាយជាប្រធានគណបក្សភឿថៃថ្មីIនោះ លោកបានបដិសេធចំពោះពាក្យចចាមអារ៉ាមនេះ ដោយថា លោកមិនទាន់ត្រៀមខ្លួននៅឡើយទេ ដោយសារលោកមានវ័យកាន់តែជ្រេ លោកជឿជាក់ថា ជាការប្រសើរជាងសម្រាប់ក្មេងជំនាន់ក្រោយក្នុងការដឹកនាំគណបក្សចូលទៅក្នុងការបោះឆ្នោត ហើយថា មិនថាអ្នកណាក្លាយជាអ្នកដឹកនាំនោះទេ គាត់ និងសមាជិកសភាជិតស្និទ្ធរបស់គាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រគាត់។

អ្នកនយោបាយជាន់ខ្ពស់ដែលធ្លាប់ធ្វើជារដ្ឋមន្ត្រី និងជាសមាជិកបក្សនៃគ្រួសារស៊ីណាវ៉ាត្រ តាំងពីជំនាន់ឪពុក ជំនាន់មីង និងកូន ក៏បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែរថា តើការផ្លាស់ប្តូរមេដឹកនាំបក្សនឹងអាចលុបមុខមាត់ “ស៊ីណាវ៉ាត្រ” ចេញពីភឿថៃដែរឬទេ? ពួកគេបានបញ្ជាក់ថា គណបក្សភឿថៃ ចងភ្ជាប់ជាមួយត្រកូលស៊ីណាវ៉ាត្រ ដោយសារថាក់ស៊ីន ជាអ្នកបង្កើតគណបក្ស និងទទួលបានការគាំទ្រពីប្រជាជន ចំពោះគោលនយោបាយរបស់លោក ដែលបានបន្តរហូតដល់សម័យលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ។

ដូច្នេះហើយ យើងមិនអាចបដិសេធការរួមចំណែកកសាងគុណប្រយោជន៍របស់គ្រួសារស៊ីណាវ៉ាត្រចំពោះគណបក្សនោះទេ ប៉ុន្តែអ្វីក៏ដោយ អ្វីៗនឹងត្រូវផ្លាស់ប្តូរ យើងដឹងថាយើងនឹងស្វែងរកនរណាម្នាក់ដែលមិនទាក់ទងនឹងគ្រួសារស៊ីណាវ៉ាត្រ ដែលជាអ្នកខាងក្រៅ (សមាជិកគ្រួសារ) ប៉ុន្តែជាសមាជិកគណបក្ស។

4ឆ្នាំក្នុងដំណើរជីវិតនយោបាយរបស់ អ៊ុង អ៊ឹង-ភែថងថាន

លោកស្រីភែថងថាន គឺជាសមាជិកទី4 នៃគ្រួសារដែលបានចូលប្រឡូកក្នុងឆាកនយោបាយ ដោយឈានដល់ចំណុចកំពូលនៃឋានៈជាមេដឹកនាំប្រទេសវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រនយោបាយថៃ នៅអាយុត្រឹមតែ 37 ឆ្នាំប៉ុណ្ណោះនៅពេលចូលកាន់តំណែង។

នាងដើរតាមគន្លងរបស់ឪពុកនាង គឺលោកថាក់ស៊ីន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីទី23 (2001-2006) ពូសាច់ថ្លៃ គឺលោក ស៊ុមឆាយ វង្សសាវ៉ាត Somchai Wongsawat នាយករដ្ឋមន្ត្រីទី26 (2008) និង “មីង” លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ នាយករដ្ឋមន្រ្តីទី28 (2011-2014) ដែលបានចូលក្នុងវិមានរដ្ឋាភិបាល។ ឪពុករបស់នាងត្រូវបានដកចេញពីអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ 2006 ខណៈដែលពូសាច់ថ្លៃ និងម្តាយមីងរបស់នាងក៏ត្រូវបានដកចេញពីតំណែងផងដែរដោយបញ្ជារបស់តុលាការធម្មនុញ្ញ។

នៅថ្ងៃគំរប់អាយុ 35 ឆ្នាំរបស់នាង មានលក្ខណៈគ្រប់គ្រាន់ដើម្បីក្លាយជានាយករដ្ឋមន្ត្រីក្រោមរដ្ឋធម្មនុញ្ញនោះ ភែថងថាន  បានចូលប្រឡូកក្នុងឆាកនយោបាយ ដោយបានបង្ហាញខ្លួនជាទីប្រឹក្សាគណបក្សភឿថៃក្នុងខែតុលា ឆ្នាំ 2021។

5ខែក្រោយមក កូនស្រីពៅនៃគ្រួសារ ស៊ីណាវ៉ាត្រ បានក្លាយជា “មេគ្រួសារភឿថៃ” ទទួលបន្ទុកមើលថែផ្ទះទី3របស់គណបក្សថាក់ស៊ីន ដែលមានប្រភពមកពីគណបក្សថៃរ៉ាក់ថៃ (TRT) ក្រោយមកក្លាយជាគណបក្សអំណាចប្រជាជន (PPRP) និងចុងក្រោយគឺគណបក្សភឿថៃ។ បេសកកម្មសំខាន់របស់នាងគឺ “ឃាត់ឈាម” និងរារាំងសមាជិកសភាមិនឱ្យចូលរួមជាមួយគណបក្សផ្សេងទៀត និងស្ដារទំនុកចិត្តរបស់អ្នកគាំទ្រគណបក្ស ជាពិសេស “ក្រុមអាវក្រហម” មួយចំនួនដែលបានរសាត់ទៅគណបក្សនយោបាយផ្សេងទៀតដែលធ្លាប់នៅក្រោមដំបូលតែមួយ។

 

ក្នុងអំឡុងយុទ្ធនាការបោះឆ្នោតឆ្នាំ 2023 អ្នកស្រី Paethongtarn មានផ្ទៃពោះកូនទី 3 បានជួបសាធារណៈជន និងថ្លែងសុន្ទរកថានៅក្នុងវេទិកាជាច្រើនដោយសង្ឃឹមថានឹងឈ្នះបេះដូងប្រជាជន ដូចយុទ្ធនាការកន្លងមកឈ្នះ “ភ្លូកទឹកភ្លូកដី”  (Landslide)

គណបក្សក្រហមបានដាក់ការតែងតាំងរបស់ខ្លួន គឺលោកស្រី Paethongtarn គឺជាបេក្ខជននាយករដ្ឋមន្ត្រីលេខរៀងមួយរបស់គណបក្ស ទោះ​ជា​យ៉ាង​ណា កូន​ស្រី​ដែល​ប្រកាស​ខ្លួន​ឯង​ថា “Thaksin DNA” បរាជ័យ​ក្នុង​ការ​ដឹក​នាំ​គណបក្ស​ឲ្យ​សម្រេច​ក្តី​សុបិន​របស់​ខ្លួន ភឿថៃបានរងបរាជ័យជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល 22 ឆ្នាំចំពោះគណបក្សកាវក្លៃ ដោយមានសមាជិកសភាខុសគ្នាចំនួន 10 សមាជិក។

តែទីបំផុត លោកស្រី Paethongtarn បានឡើងជាប្រមុខប្រត្តិបត្តិបន្តពីលោក សេតថា ទ្វីស៊ីន  Settha Thavisin នាយករដ្ឋមន្ត្រីទី30 ក្នុងឆ្នាំ 2024 ប៉ុន្តែលោកស្រីបានចាកចេញពីតំណែងបន្ទាប់ពីបានកាន់តំណែងត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។

  • ថ្ងៃទី 28 ខែតុលា ឆ្នាំ 2021 – អ៊ុង អ៊ីង បានចាប់ផ្តើមអាជីពនយោបាយរបស់នាងជាប្រធានទីប្រឹក្សារបស់គណបក្សចូលរួមចំណែកក្នុងការច្នៃប្រឌិត។ លោកស្រីបានប្រកាសនៅក្នុងកិច្ចប្រជុំទូទៅរបស់គណបក្សភឿថៃក្នុងខេត្តខនកែនថា “បិតារបស់នាងមិនដែលភ្លេចគុណផែនដីថៃឡើយ” និង “ប្រាថ្នាយ៉ាងជ្រាលជ្រៅចង់ត្រលប់មកក្រាបសំពះផែនដីថៃម្តងទៀត” ។
  • ថ្ងៃទី 20 ខែមីនា ឆ្នាំ 2022 – គណបក្សភឿថៃបានបន្ថែមតួនាទី និងឋានៈថ្មីដល់ អ៊ុង អ៊ីង ជា “ប្រធាននៃគ្រួសារភឿថៃ” ក្នុងពិធីបើកសម្ពោធនៅខេត្តឧដនថានី Udon Thani។

ថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2022 – សមាជិកនៃគ្រួសារ Shinawatra បានចូលរួមព្រឹត្តិការណ៍ “គ្រួសារភឿថៃ” នៅឈៀងម៉ៃ ដែលជាស្រុកកំណើតរបស់លោកថាក់ស៊ីន សូម្បីតែលោកស្រីភុចម៉ាន  Potjaman មិនបានចូលរួមក្នុងសកម្មភាពគណបក្សណាមួយក្នុងរយៈពេល 16 ឆ្នាំក៏បានបង្ហាញខ្លួន។

ថ្ងៃទី 10 ខែតុលា ឆ្នាំ 2022 – អ៊ុង អ៊ីង កាន់តំណែងមួយទៀតជាទីប្រឹក្សាមជ្ឈមណ្ឌលប្រតិបត្តិការបោះឆ្នោតរបស់គណបក្សភឿថៃ។

ថ្ងៃទី 5 ខែមេសា ឆ្នាំ 2023 – គណបក្សភឿថៃបានប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីចំនួនបីរបស់ខ្លួនគឺ ភែថងថាន  Paethongtarn ,សេតថា ទ្វីស៊ីន Settha Thavisin និង ឆៃកាសេម និទិស៊ិរិ Chaikasem Nitisiri។

ថ្ងៃទី 15 ខែឧសភា ឆ្នាំ 2023 – អ៊ុង អ៊ីង បានចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់ការបរាជ័យ ដោយទទួលស្គាល់ថា “ខកចិត្ត” ប៉ុន្តែបានបញ្ជាក់ថា “នាងមិនមានចេតនាបង្កើតរដ្ឋាភិបាលដើម្បីប្រកួតប្រជែងជាមួយគណបក្សកាវក្លៃទេ”  ក្រោយមកបេក្ខភាព​នាយក​រដ្ឋមន្ត្រី​លេខរៀងទី​2​របស់​បក្ស គឺ​លោក សេតថា បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី បន្ទាប់ពីគណបក្សកាវក្លៃក្នុងការតែងតាំងលោក ភីតថា លីមចារឺនរ៉ាត់ Pita Limjaroenrat ជានាយករដ្ឋមន្ត្រីបានបរាជ័យដោយសារតែការគាំទ្រមិនគ្រប់គ្រាន់ពីព្រឹទ្ធសភា ដូចដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ។

 

  • ថ្ងៃទី 27 ខែតុលា ឆ្នាំ 2023 – កិច្ចប្រជុំទូទៅរបស់គណបក្សភឿថៃបានជ្រើសរើសជាឯកច្ឆ័ន្ទលោកស្រី Paethongtarn ជាមេដឹកនាំទី8របស់គណបក្ស នាង​បាន​ទទួល​ស្គាល់​ថា “នេះ​ជា​កិច្ចការ​ដ៏​សំខាន់ និង​ធំធេង​ណាស់”។

 

  • ថ្ងៃទី 15 ខែសីហា ឆ្នាំ 2024 – សម្ព័ន្ធ “បក្សរួម” ដើមបានធ្វើសន្និសិទកាសែតគាំទ្រលោកស្រី Paethongtarn ជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីការលាលែងពីតំណែងរបស់លោក សេតថា តាមសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ទាក់ទង​នឹង​ការ​តែង​តាំង​លោក ភិឈីត ឈឺនបាន ជា​រដ្ឋមន្ត្រី ទាំងដែល​ដឹង​ថា​ខ្វះ​លក្ខណៈ​សម្បត្តិ​ក៏​ដោយ។

 

  • នៅថ្ងៃទី 16 ខែសីហា ឆ្នាំ 2024 សភាតំណាងរាស្រ្តបានបោះឆ្នោត 319 ទល់នឹង145 គាំទ្រលោកស្រី Paethongtarn ជានាយករដ្ឋមន្ត្រីទី 31 ដែលធ្វើអោយលោកស្រីក្លាយជាមេដឹកនាំក្មេងជាងគេក្នុងប្រវត្តិសាស្ត្រនយោបាយថៃនៅអាយុ 37 ឆ្នាំ។

 

  • នៅថ្ងៃទី 18 ខែសីហា ឆ្នាំ 2024 អ្នកស្រី Paethongtarn បានចូលរួមក្នុងពិធីទទួលព្រះរាជបញ្ជាតែងតាំងនាយករដ្ឋមន្ត្រីទី 31 ដោយប្រកាសថា “ឯកភាពគ្រប់ជំនាន់” និងធ្វើឱ្យប្រទេសថៃក្លាយជា “ប្រទេសនៃឱកាស” ។ នៅថ្ងៃដដែលនោះ លោកថាក់ស៊ីនត្រូវបានប្រកាសថាគ្មានទោសបន្ទាប់ពីទទួលបានការលើកលែងទោសពីព្រះមហាក្សត្រកាលពីថ្ងៃទី 17 ខែសីហា ឆ្នាំ 2024 និងបានចូលរួមក្នុងពិធីដ៏សំខាន់របស់កូនស្រីរបស់គាត់។

 

  • នៅថ្ងៃទី 4 ខែកញ្ញា ឆ្នាំ 2024 ព្រះរាជបញ្ជាបានតែងតាំងគណៈរដ្ឋមន្ត្រី “Paethongtarn 1” ដែលមានគណបក្សចម្រុះចំនួន6 និងក្រុមអ្នកនយោបាយ1។ចូលរួមជាមួយគណៈកម្មាធិការប្រតិបត្តិ។

 

  • ថ្ងៃទី 24-26 ខែមីនា ឆ្នាំ 2025៖ គណបក្សប្រឆាំងបានចាប់ផ្តើមវែកញែកមិនទុកចិត្តលើនាយករដ្ឋមន្ត្រី ប៉ុន្តែលោកស្រីបានរួចផុតពីការជជែកដេញដោលដោយសំឡេង 319ទល់នឹង162។

 

  • ថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2025៖ ឃ្លីបសំលេង សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាសន្ទនាជាមួយនាយករដ្ឋមន្ត្រី Paethongtarn ដែលទាក់ទាញការរិះគន់យ៉ាងទូលំទូលាយ ដោយហៅសម្តេច ហ៊ុន សែន ថាជា “ពូ” uncle និងហៅមេបញ្ជាការភូមិភាគទី2 ថាជា “អ្នកភាគីផ្សេងគ្នា” នាំឱ្យមានញត្តិដាក់ដោយសមាជិកព្រឹទ្ធសភាចំនួន 36 នាក់ដែលស្នើសុំឱ្យតុលាការធម្មនុញ្ញសម្រេចថាតើឋានៈជារដ្ឋមន្ត្រីរបស់នាងត្រូវបានបញ្ចប់ឫទេ។

 

  • នៅថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2025 ព្រះរាជក្រឹត្យត្រូវបានចេញតែងតាំងគណៈរដ្ឋមន្ត្រី Paethongtarn1 ដោយនាយករដ្ឋមន្ត្រីធ្វើនិងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ផងដែរ ប្រការនេះបានអនុញ្ញាតឱ្យលោកស្រីបន្តចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ខណៈដែលត្រូវបានព្យួរដោយតុលាការធម្មនុញ្ញ។

 

  • នៅថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2025 តុលាការធម្មនុញ្ញបានបោះឆ្នោតជាឯកច្ឆ័ន្ទ 9ទល់និង0 ដើម្បីទទួលយកញត្តិរបស់សមាជិកព្រឹទ្ធសភាសម្រាប់ពិចារណា ហើយបានបោះឆ្នោត 7ទល់នឹង2 ដើម្បីបញ្ជាឱ្យ Paethongtarn បញ្ឈប់តួនាទីជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។

 

  • នៅថ្ងៃទី 29 ខែសីហា ឆ្នាំ 2025 តុលាការធម្មនុញ្ញបានសម្រេច 6ទល់នឹង3 ថាឋានៈជារដ្ឋមន្ត្រីរបស់ Paethongtarn ត្រូវបានបញ្ចប់ “ករណីឃ្លីបសំលេង”។

 

  • នៅថ្ងៃទី 9 ខែកញ្ញា ឆ្នាំ 2025 តុលាការកំពូលសម្រាប់អ្នកកាន់តំណែងនយោបាយបានកាត់ទោសលោកថាក់ស៊ីន ស៊ីណាវ៉ាត្រ ឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំនៅក្នុង “សំណុំរឿងជាន់ទី 14” ។ អ៊ុង អ៊ីង,, អេម និង​កូនប្រសា​ទាំងពីរ​នាក់​បាន​ចូលរួម​សវនាការ​ជាមួយ​មេដឹកនាំ​គ្រួសារ។

 

  • នៅថ្ងៃទី 7 ខែតុលា ឆ្នាំ 2025 លោក អ៊ុ អ៊ីង ថ្លែងសុន្ទរកថា “កែទម្រង់បក្សភឿថៃ កែទម្រង់ប្រទេសថៃ” ក្នុងអំឡុងពេលចាប់ផ្តើមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត សមាជិកសភា ប្រមាណ 180 នាក់ដំបូងរបស់គណបក្ស លោកស្រីបានសង្កត់ធ្ងន់លើស្មារតីរបស់គណបក្សភឿថៃអំពី “គោលនយោបាយជាក់ស្តែងសម្រាប់ប្រជាជន” និងបានបង្ហាញផែនការផ្លាស់ប្តូរពីរផ្នែក ដែលមួយផ្នែកគឺការរៀបចំរចនាសម្ព័ន្ធគណបក្សឡើងវិញ នេះ​​ក្លាយ​ជា​ភារកិច្ច​ចុង​ក្រោយ​របស់​នាង​ក្នុង​នាម​ជា​មេ​បក្ស​ភឿថៃ។
  • នៅថ្ងៃទី 22 ខែតុលា ឆ្នាំ 2025 លោកស្រី អ៊uង អ៊ីង បានកោះប្រជុំសមាជិកសភាបន្ទាន់ ដើម្បីប្រកាសពីការសម្រេចចិត្តលាលែងពីតំណែងជាប្រធានគណបក្ស។

#សេនាមេឃ

ប្រភព៖ BBC Thai compilation

គេហទំព័រ មេឃញូស៍អេស៊ា http://meknewsasia.com
គេហទំព័រ មេឃញូស៍អេស៊ា http://meknewsasia.com https://www.facebook.com/share/18GAQ12ByU/ http://www.youtube.com/@MeknewsAsia01 https://youtube.com/@rathmom Email : meknews.asia01@gmail.com https://t.me/meknews01
គេហទំព័រ មេឃញូស៍អេស៊ា http://meknewsasia.com https://www.facebook.com/share/18GAQ12ByU/ http://www.youtube.com/@MeknewsAsia01 https://youtube.com/@rathmom Email : meknews.asia01@gmail.com https://t.me/meknews01
គេហទំព័រ មេឃញូស៍អេស៊ា http://meknewsasia.com https://www.facebook.com/share/18GAQ12ByU/ http://www.youtube.com/@MeknewsAsia01 https://youtube.com/@rathmom Email : meknews.asia01@gmail.com https://t.me/meknews01
គេហទំព័រ មេឃញូស៍អេស៊ា http://meknewsasia.com https://www.facebook.com/share/18GAQ12ByU/ http://www.youtube.com/@MeknewsAsia01 https://youtube.com/@rathmom Email : meknews.asia01@gmail.com https://t.me/meknews01

You might like

Leave a Reply

Your email address will not be published. Required fields are marked *