ពិព័រណ៍ព្រះបរមឆាយាលក្ខ័ណ៍ ព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាសខួបទី ២០ ព្រះរាជពិធីបុណ្យគ្រងព្រះបរមសិរីរាជ្យសម្បត្តិ
នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានរៀបចំកម្មវិធី “ពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍” ស្ដីអំពីព្រះរាជសកម្មភាព និងស្នាព្រះហស្ថ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសខួបទី ២០ ព្រះរាជពិធីបុណ្យគ្រងព្រះបរមសិរីរាជសម្បត្តិ នៅសួនច្បារព្រះរាជបណ្ដាំ មុខព្រះបរមរាជវាំង។