តារាស្រីរុស្ស៊ីម្នាក់ស្លាប់ក្រោយរលកយក្សបោកបក់ពេលហាត់យូហ្គានៅមាត់ច្រាំងថ្មនៅប្រទេសថៃ

នៅក្នុងវីដេអូដែលបានផ្សព្វផ្សាយ Belyatskaya ត្រូវបានគេឃើញធ្វើសមាធិលើថ្មហាត់យូហ្គាលើកម្រាលពណ៌ផ្កាឈូកនៅចំនុច ឡាតកូ Latko Viewpoint ដែលមើលទៅឈូងសមុទ្រថៃ មុនពេលរលកដ៏ធំមួយបានបោកបក់នាងចេញពីច្រាំងថ្ម ទោះបីជាមានសាក្សីដែលបានព្យាយាមជួយក៏ដោយ ប៉ុន្តែពួកគេមិនអាចជួយសង្គ្រោះនាងទាន់ពេលទេ។
Belyatskaya គឺជាអ្នកទេសចរជនជាតិរុស្សីដែលមកវិស្សមកាលជាមួយមិត្តប្រុសរបស់នាង ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃសុក្រ នៅពេលដែលរលកដ៏ធំមួយបានបោកបក់នាងចេញពីច្រាំងថ្មចោទខណៈពេលដែលនាងកំពុងធ្វើសមាធិ។
ក្នុងវីដេអូ នាងបានព្យាយាមតស៊ូនឹងចរន្តទឹក ប៉ុន្តែមិនអាចរួចផុតពីរលកដ៏ខ្លាំងនោះទេ សាកសពនាងត្រូវបានគេរកឃើញនៅចម្ងាយប្រហែល១គីឡូម៉ែត្រពីកន្លែងកើតហេតុ។
មុនពេលកើតហេតុការណ៍នេះ Belyatskaya ធ្លាប់បានបង្ហោះនៅលើបណ្តាញសង្គមថានាងមានអារម្មណ៍ថាវាជា “ផ្ទះ” និង “កន្លែងដ៏ល្អបំផុតនៅក្នុងពិភពលោក” ។
ក្រោយពេលកើតហេតុ មានការព្រមានពីមន្ត្រីមូលដ្ឋានប្រធានមជ្ឈមណ្ឌលសង្គ្រោះកោះសាមុយ បាននិយាយថាភ្ញៀវទេសចរកំពុងត្រូវបានជូនដំណឹងជាបន្តបន្ទាប់អំពីហានិភ័យក្នុងអំឡុងពេលរដូវដែលមានខ្យល់ខ្លាំង ជាពិសេសតំបន់ដែលមានហានិភ័យខ្ពស់ដូចជាឆ្នេរ ទីទួលខ្ពស់ កន្លែងដែលទង់ក្រហមត្រូវបានដាំដើម្បីហាមឃាត់ការហែលទឹក។
បន្ទាប់ពីហេតុការណ៍នេះ សាលាក្រុងកោះសាមុយ បានបិទតំបន់ទីទួលមានថ្មដើម្បីការពារកុំឲ្យមានឧបទ្ទវហេតុកើតឡើងម្តងទៀត។
សូមទស្សនា វីដេអូ