សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌមានជ័យ បានអញ្ជើញចូលរួមពិធីក្រុងពាលីសាងសង់មហាកុដិ ស្ថិតក្នុងវត្តចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
រាជធានីភ្នំពេញ.ថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌមានជ័យ ដោយមានការចូលរួមពីលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ លោកចៅសង្កាត់រង ព្រះសង្ឃគង់ក្នុងវត្តចាក់អង្រែលើ ប្រជាពលរដ្ឋក្នុងសង្កាត់ចាក់អង្រែលើ ចូលរួមពិធីក្រុងពាលី សាងសង់ មហាកុដិវត្តចាក់អង្រែលើ ដែលមានបណ្តោយ១៦ម៉ែត្រ ទទឹង៨ម៉ែត្រ កំពស់២ជាន់ ចំណាយថវិកាប្រហែលជាង80,000ដុល្លារ(ជាងប្រាំបីម៉ឺនដុល្លារ )។
នេះជាសមិទ្ធិផលថ្មីសំរាប់វត្តចាក់អង្រែលើ សំរាប់ព្រះសង្ឃគង់នៅ ក៏ដូចជាប្រជាពលរដ្ឋក្នុងសង្កាត់ចាក់អង្រែលើនិងនៅតំបន់ក្បែរនោះបានចូលរួមដើម្បីធ្វើបុណ្យទានតាមប្រពៃណីជាតិ។