ហត្ថលេខារបស់លោក Trump (Trump’s Signature:)៖ អ្នកជំនាញវិភាគ ‘ហត្ថលេខា’ របស់លោក Trump ជាបន្ទាត់ប្លែកៗ ប៉ុន្តែវាគឺជាហត្ថលេខាដែលឆ្លុះបញ្ចាំងពីបញ្ហាផ្លូវចិត្ត។

ហត្ថលេខារបស់លោក Trump (Trump’s Signature:)៖ អ្នកជំនាញវិភាគ ‘ហត្ថលេខា’ របស់លោក Trump ជាបន្ទាត់ប្លែកៗ ប៉ុន្តែវាគឺជាហត្ថលេខាដែលឆ្លុះបញ្ចាំងពីបញ្ហាផ្លូវចិត្ត។

ស៊ីឡាឡូវ Sheila Lowe អ្នកជំនាញហត្ថលេខានៃវិទ្យាសាស្ត្រកោសល្យវិច្ច័យ បានវិភាគហត្ថលេខារបស់លោក “Donald Trump” ប្រធានាធិបតីសហរដ្ឋអាមេរិក បន្ទាប់​ពី​រូបភាព​ហត្ថលេខា​ដែល​លោក Trump បាន​ប្រើ​ក្នុង​អំឡុង​ពេល​កាន់​តំណែង​របស់​លោក​ត្រូវ​បាន​បញ្ចេញ  Lowe បាននិយាយថាហត្ថលេខារបស់លោក Trump បង្ហាញយ៉ាងច្បាស់អំពីអត្តសញ្ញាណ និងចរិតរបស់គាត់ដោយបញ្ជូនកម្លាំងជំរុញខ្លាំង អំណាច និងភាពមិនស្មោះត្រង់ផងដែរដោយមើលតាមរយៈហត្ថលេខា ដែលនាងបានវិភាគដូចខាងក្រោម៖

ហត្ថលេខាដោយដៃឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈ

Sheila Lowe បានប្រាប់ Rolling Stone ថាហត្ថលេខារបស់លោក Trump ផ្តល់នូវតម្រុយសំខាន់ៗអំពីសុខភាពផ្លូវចិត្តរបស់គាត់ ដោយនិយាយថា Trump គឺជាបុរសដែលទាក់ទាញ និងចង់បានភាពប្រណីត ប៉ុន្តែមិនថាអ្នកចង់បានប្រណីតប៉ុណ្ណានោះទេ អ្នកដែលប្រើហត្ថលេខាប្រភេទនេះនឹងមិនព្យាយាមចង់បាននូវភាពប្រណីតនោះមកទេ ព្រោះអាចឆ្លុះបញ្ចាំងពីទំនុកចិត្តថា របស់ប្រណិតទាំងនោះនឹងមករកគាត់ ទោះបីគ្រាន់តែអង្គុយស្ងៀមក៏ដោយ។

 

ហត្ថលេខានិងការកុហកដែលមិនធម្មតា

Lowe បាននិយាយថាវិធីដែល Trump សរសេរគឺមានភាពទាក់ទាញដែលហៅវិធីដែល Trump គូសខ្សែបន្ទាត់ហត្ថលេខា “ខ្សែបន្ទាត់នឹងប្រែប្រួល” ប៉ុន្តែនៅតែមើលទៅតាមធម្មជាតិ នោះហើយជាមូលហេតុដែល Lowe វិភាគថាវាជាប់ទាក់ទងនឹងភាពមិនស្មោះត្រង់ និងជាសញ្ញានៃអ្នកកុហក។

 

ការគូរខ្សែបែបកំណត់ និងការគ្រប់គ្រងបន្ទាត់

Lowe បានវិភាគថា Trump មាននិន្នាការសរសេរជាអក្សរធំ នេះ​ជា​សញ្ញា​សម្គាល់​របស់​បុគ្គល​ដែល​មាន​សេចក្តី​ត្រូវ​ការ​ខាង​សន្តិសុខ​និង​មាន​ចិត្ត​ចង់​គ្រប់​គ្រង​ក៏​មាន​តម្រូវ​ការ​ខ្ពស់​ក្នុង​ការ​គោរពលោក Trump ក៏ចង់បង្កើតសិទ្ធិអំណាច ដែលត្រូវបានឆ្លុះបញ្ចាំងនៅក្នុងហត្ថលេខារបស់គាត់

ទន្ទឹមនឹងនេះហត្ថលេខារបស់គាត់ក៏ឆ្លុះបញ្ចាំងផងដែរ “បញ្ហាផ្លូវចិត្ត” ដែលមិនត្រូវបានដោះស្រាយ

ហត្ថលេខានៃភាពក្រអឺតក្រទមនិងការបំផ្លាញខ្លួនឯង។

លក្ខណៈពិសេសជាក់ស្តែងបំផុតនៃហត្ថលេខារបស់ Trump   Loweបានប្រៀបធៀបទៅនឹង“ជញ្ជាំង​លួស​បន្លា” បង្ហាញ​ពី​ចរិត​ឆេវឆាវ ប៉ុន្តែ​ឆ្លាត ទន្ទឹមនឹងនេះអក្សរ P ចុងក្រោយនៃឈ្មោះមើលទៅ លោក Lowe បាននិយាយថា “មិនសូវជាច្បាស់លាស់ទេ” ដោយសំដៅទៅលើជាការបំផ្លាញខ្លួនឯង។

ទោះបីជាយ៉ាងណាក៏ដោយ លោក Lowe ក៏បាននិយាយផងដែរថា ការធ្វើកោសល្យវិច្ច័យ និងការវិភាគហត្ថលេខា នៅតែជាប្រធានបទដ៏ចម្រូងចម្រាស សូម្បីតែនៅក្នុងសហគមន៍អ្នកជំនាញក៏មានការជជែកគ្នាខ្លះអំពីភាពត្រឹមត្រូវនៃការវិភាគហត្ថលេខា មនុស្សជាច្រើនជឿថា ការផ្តោតសំខាន់គួរតែផ្តោតលើភាពត្រឹមត្រូវនៃហត្ថលេខា ជាជាងការវាយតម្លៃបុគ្គលិកលក្ខណៈ ទោះបីជាវិទ្យាសាស្ត្រនៃការវិភាគហត្ថលេខា ត្រូវបានផ្សារភ្ជាប់ទៅនឹងគោលការណ៍វិទ្យាសាស្ត្រក៏ដោយ ប៉ុន្តែ​វា​ត្រូវ​បាន​គេ​រិះ​គន់​ជា​ញឹក​ញាប់​ថា​ជា​រឿង​ក្លែងក្លាយ​ដែល​មិន​អាច​បញ្ជាក់​បាន​។

—————

ប្រែសំរួលដោយ ៖ សេនាមេឃ

រូបថត៖ រ៉យទ័រ

You might like

Leave a Reply

Your email address will not be published. Required fields are marked *