ថ្ងៃទី 14 ខែកុម្ភៈគឺជាថ្ងៃដែលចុះបញ្ជីកម្មសិទ្ធបញ្ញាទូរស័ព្ទជាផ្លូវការ ហើយក៏ជាថ្ងៃនៃជម្លោះរវាងអ្នកច្នៃប្រឌិតនាក់2គឺ Alexander Graham Bell និង Elisha Gray ដោយសារតែអ្នកទាំង2បានបង្កើតប្រព័ន្ធសំលេងតាមទូរស័ព្ទ  លើសពីនេះទៀតពួកគេមកចុះឈ្មោះក្នុងថ្ងៃតែមួយ។

ថ្ងៃទី 14 ខែកុម្ភៈគឺជាថ្ងៃដែលចុះបញ្ជីកម្មសិទ្ធបញ្ញាទូរស័ព្ទជាផ្លូវការ ហើយក៏ជាថ្ងៃនៃជម្លោះរវាងអ្នកច្នៃប្រឌិតនាក់2គឺ Alexander Graham Bell និង Elisha Gray ដោយសារតែអ្នកទាំង2បានបង្កើតប្រព័ន្ធសំលេងតាមទូរស័ព្ទ  លើសពីនេះទៀតពួកគេមកចុះឈ្មោះក្នុងថ្ងៃតែមួយ។

សម្រាប់ថ្ងៃទី 14 ខែកុម្ភៈ គឺជាថ្ងៃដែលមនុស្សភាគច្រើនស្គាល់ថាជាថ្ងៃបុណ្យនៃក្តីស្រលាញ់ ប៉ុន្តែវាក៏ជាថ្ងៃដ៏សំខាន់មួយទៀតនៅក្នុងប្រវត្តិសាស្ត្រផងដែរ នោះហើយជាថ្ងៃ Alexander Graham Bell ចុះកម្មសិទ្ធបញ្ញាឧបករណ៍បញ្ជូនសញ្ញាណទូរស័ព្ទដែល​ជា​ជំហាន​សំខាន់​ក្នុង​បច្ចេកវិទ្យា​ទំនាក់ទំនង​ដែល​ត្រូវ​បាន​អភិវឌ្ឍ​រហូត​មក​ដល់​បច្ចុប្បន្ន។

ត្រលប់ទៅសម័យនោះ អ្នកច្នៃប្រឌិតជនជាតិអ៊ីតាលី Innocenzo Manzetti គាត់គឺជាមនុស្សដំបូងដែលមានគំនិតនៃការទំនាក់ទំនងក្នុងទម្រង់នៃប្រព័ន្ធសម្លេង ប៉ុន្តែវាគ្រាន់តែជាគំនិតមួយ តែចំពោះ Alexander Graham Bell និង Elisha Gray គឺជាអ្នកច្នៃប្រឌិតវាឱ្យក្លាយជាការពិត ពួកគេអាចបង្កើតឧបករណ៍បញ្ជូនសំលេងទូរស័ព្ទដោយជោគជ័យក្នុងពេលតែមួយ ហើយ​ការចុះបញ្ជីកម្មសិទ្ធបញ្ញានេះ​ត្រូវ​បាន​ចុះ​ឈ្មោះ​ជា​ផ្លូវ​ការ​ក្នុង​ថ្ងៃ​តែ​មួយ​គឺ​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ ឆ្នាំ ១៨៧៦ (ព ស ២៤១៩) ប៉ុន្តែ​ស្តេច​នៃ​ទូរសព្ទ​ដែល​ពិភពលោក​ស្គាល់​គឺ​មាន​តែ​លោក Bell ប៉ុណ្ណោះ។

​អ្នកច្នៃប្រឌិត​ទាំង​ពីរ​នាក់​នោះ​គឺ Elisha Gray ជា​ជនជាតិ​អាមេរិក​កើត​ក្នុង​ឆ្នាំ 1835 ដែល​ជា​វិស្វករ​ដ៏​ប៉ិន​ប្រសប់​ម្នាក់​ដែល​បង្កើត​ការ​ច្នៃប្រឌិត​បច្ចេកវិទ្យា​ជា​ច្រើន Alexander Graham Bell ជា​ជនជាតិ​ស្កុតឡែន កើត​ក្នុង​ឆ្នាំ 1847 ។ សមាជិក​គ្រួសារ​របស់ Bell ជាច្រើន​នាក់​ជា​មនុស្ស​ថ្លង់ លោក​បាន​សិក្សា​ជំនាញ​ផ្នែក​មនុស្ស​ពិការ​ការ​ស្តាប់ អាចទំនាក់ទំនងបានយ៉ាងស្ទាត់ជំនាញដោយប្រើភាសាសញ្ញាដៃ និងមានសមត្ថភាពក្នុងការបែងចែកសំឡេងផ្សេងគ្នាយ៉ាងលម្អិត។

នៅទសវត្សរ៍ឆ្នាំ 1970 លោក Grey បានធ្វើការជាវិស្វករនៅរដ្ឋ Illinois  គាត់បានចំណាយពេលទាំងអស់របស់គាត់លើការច្នៃប្រឌិត “ទូរលេខនិយាយ” ឬទូរស័ព្ទដែលអាចបញ្ជូនសារជាសំឡេងច្រើនក្នុងពេលតែមួយ។ចំណែក Bell ដែលធ្វើការជាគ្រូបង្រៀនសម្រាប់មនុស្សថ្លង់នៅទីក្រុង Boston សហរដ្ឋអាមេរិក បានប្រើប្រាស់ពេលទំនេររបស់គាត់ពីការបង្រៀន មកបង្កើតឧបករណ៍ទំនាក់ទំនងដែលបម្រើគោលបំណងស្រដៀងគ្នាទៅនឹង Grey មានតែ Grey ប៉ុណ្ណោះដែលជោគជ័យមុនគេគាត់បានបង្ហាញការងាររបស់គាត់នៅវិហារ Highland Park ក្នុង 1874 ខណៈពេលដែល Bell បានបញ្ចប់វានៅឆ្នាំ 1876 ពីរឆ្នាំក្រោយ Grey ២ឆ្នាំ។

ប៉ុន្តែបញ្ហាបានកើតឡើងដោយសារបញ្ហាកម្មសិទ្ធបញ្ញា ហើយនៅថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ 1876 មេធាវីរបស់ Grey បានដាក់ពាក្យសុំចុះកម្មសិទ្ធបញ្ញាសម្រាប់ឧបករណ៍បញ្ជូនសំលេងតាមទូរសព្ទនៅការិយាល័យកម្មសិទ្ធបញ្ញា និងពាណិជ្ជសញ្ញារបស់សហរដ្ឋអាមេរិក គាត់បានសរសេរនៅក្នុងពាក្យសុំថាគាត់ចង់ចុះបញ្ជីកម្មសិទ្ធបញ្ញា ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​លម្អិត​ទេ ដោយ​លោក​បាន​លើក​ឡើង​ថា លោក Grey នឹង​​មក​បញ្ជាក់លម្អិតតាម​ក្រោយ តែនៅថ្ងៃដដែលនោះ មេធាវីរបស់ Bell ក៏បានដាក់ពាក្យស្នើសុំចុះកម្មសិទ្ធបញ្ញាដែរ។

ដោយសារតែនៅពេលនោះ ការត្រួតពិនិត្យផ្លូវច្បាប់នៃការចុះបញ្ជីកម្មសិទ្ធិបញ្ញាមិនមានភាពតឹងរ៉ឹងដូចសព្វថ្ងៃនេះទេ  ហើយចាប់តាំងពីអ្នកទាំងពីរបានចុះបញ្ជីកម្មសិទ្ធិបញ្ញារបស់ពួកគេនៅថ្ងៃតែមួយ ហើយពួកគេក៏មានការច្នៃប្រឌិតដូចគ្នាដែរ ទើបបណ្តាលឱ្យមានការប្តឹងគ្នា ប៉ុន្តែ​នៅ​ទី​បំផុត Bell បាន​ឈ្នះ​ករណី​នេះ ហើយ​បាន​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ទូរស័ព្ទ ព្រោះ​បង្កាន់ដៃ​បង់ថ្លៃ​បញ្ជាក់​ថា Belle បាន​បង់​ថ្លៃ​មុន​ហើយតាមលំដាប់នៃការដាក់ពាក្យ Belle គឺលេខរៀង 5 ហើយ Grey គឺលេខរៀង 39 ដែលមានន័យថា Belle បានដាក់ពាក្យមុន នៅពេលដែល Bell បានឈ្នះករណីនេះ គាត់បានបង្កើតក្រុមហ៊ុនទូរស័ព្ទអាមេរិក (American Bell Telephone)  ហើយចាប់ផ្តើមធ្វើការលើទូរស័ព្ទដោយស្មោះត្រង់  Grey បានបង្កើតក្រុមហ៊ុន Western Union Telegraph ហើយបន្តអាជីវកម្មទូរលេខរបស់គាត់។

ប្រែសម្រួលដោយ ៖ សេនាមេឃ

ប្រភព៖ kapok

THESTATESTIMES

You might like

Leave a Reply

Your email address will not be published. Required fields are marked *