ភ្ញាក់ផ្អើល ! យន្តហោះ Emirates អេមីរ៉េត (អារ៉ាប់រួម )ទទួលបានការព្រមានដោយផ្ទាល់ពីយោធាចិន ដោយហាមមិនឱ្យហោះហើរឆ្លងកាត់ដែនទឹករវាង “អូស្ត្រាលី-ញូហ្សើលែន” នៅពេលនាវាកងទ័ពជើងទឹកចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិត

ភ្ញាក់ផ្អើល ! យន្តហោះ Emirates អេមីរ៉េត (អារ៉ាប់រួម )ទទួលបានការព្រមានដោយផ្ទាល់ពីយោធាចិន ដោយហាមមិនឱ្យហោះហើរឆ្លងកាត់ដែនទឹករវាង “អូស្ត្រាលី-ញូហ្សើលែន” នៅពេលនាវាកងទ័ពជើងទឹកចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិត

ទីភ្នាក់ងារ – យន្តហោះ Emirates ត្រូវបានយោធាចិនព្រមានកាលពីព្រឹកថ្ងៃសុក្រ (២១ កុម្ភៈ) មិនឱ្យឆ្លងកាត់សមុទ្រ ថាសមេន (Tasman Sea) ចន្លោះរវាងប្រទេសអូស្ត្រាលី និងញូហ្សើលែន បើកផ្លូវសម្រាប់នាវាចម្បាំងចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិត ក្រុមហ៊ុនអាកាសចរណ៍ធំៗផ្សេងទៀត រួមទាំងខនតាស Qantas បានហោះហើរវាងពីតំបន់នោះដែរ។

ABC News របស់ប្រទេសអូស្ត្រាលីបានរាយការណ៍កាលពីថ្ងៃសុក្រ (ថ្ងៃទី 21 ខែកុម្ភៈ) ថា ជើងហោះហើរ Emirates UAE3HJ ពីទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ទៅកាន់ទីក្រុង Christchurch ប្រទេសញូហ្សើលែន បានទទួលការព្រមានដោយផ្ទាល់ពីយោធាចិនក្នុងអំឡុងពេលសមយុទ្ធបាញ់គ្រាប់ពិត។

ហេតុការណ៏នេះបានកើតឡើងនៅម៉ោងប្រហែល 11 ព្រឹកម៉ោងក្នុងស្រុកនៅប្រទេសអូស្ត្រាលីនៅថ្ងៃសុក្រ (21) ដើម្បីអនុញ្ញាតឱ្យយន្តហោះពាណិជ្ជកម្មហោះហើរជុំវិញសមុទ្រ Tasman មុនពេលដែលនាវាចម្បាំងចិនចាប់ផ្តើមធ្វើសមយុទ្ធ។

អាកាសយានិកក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មត្រូវបានព្រមានឱ្យជៀសវាងដែនអាកាសរវាងប្រទេសអូស្ត្រាលី និងញូហ្សើលែន មានការព្រួយបារម្ភណ៏​អាច​នឹង​ត្រូវ​គ្រាប់​កាំភ្លើង​ពិតដោយចៃដន្យ នេះ​ជា​សមយុទ្ធ​សមុទ្រ​រវាង​អូស្ត្រាលី និង​ញូហ្សើលែន មានតែ ABC News របស់អូស្ត្រាលីមួយគត់គឺជាអ្នករាយការណ៍ដំបូងគេអំពីបញ្ហានេះ។

ការព្រមាននៅតែមានជាធរមាន ហើយក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ រួមទាំងក្រុមហ៊ុនអាកាសចរណ៍ Qantas និង Air New Zealand ពួកគេ​ត្រូវ​បញ្ជា​ឱ្យ​យន្តហោះ​ហើរផ្លូវវាង ជាការបញ្ជាពីប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស។

នាវាចម្បាំងចិនកំពុងធ្វើសមយុទ្ធនៅចម្ងាយប្រហែល 340 ម៉ាយពីភាគអាគ្នេយ៍នៃទីក្រុងស៊ីដនីក្នុងដែនទឹកអន្តរជាតិ។

ABC News គូសបញ្ជាក់ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Richard Marles បាននិយាយថា៖ យន្តហោះនេះកំពុងហោះហើរឆ្លងកាត់សមុទ្រ Tasman ខណៈដែលចិនបានចាប់ផ្តើមសមយុទ្ធយោធា ហើយត្រូវធ្វើដំណើរប្តូរទៅផ្លូវវាងយ៉ាងប្រញាប់។

ABC News បានរាយការណ៍រឿងនេះជាលក្ខណៈពិសេសមួយបាននិយាយថា: ​យល់​ថា​ពេល​ហ្វឹកហាត់ នាវាចម្បាំងរបស់ចិនបានដាក់ពង្រាយគោលដៅបណ្តែតទឹក បង្កើតក្រុម និងកំណត់ទម្រង់ឡើងវិញស្របតាមសមយុទ្ធបាញ់គ្រាប់ពិត (live-fire) ។

ទោះ​ជា​យ៉ាង​ណា កងទ័ពអូស្ត្រាលីដែល​ឃ្លាំ​មើល​​មិន​បាន​ឃើញ​នាវាចម្បាំង​ចិន​បាញ់​ទៅគោលដៅ​ទេ។

ដូច​មេ​បក្ស​ប្រឆាំង​អូស្ត្រាលី​ ដែលជារដ្ឋមន្ត្រីការពារស្រមោលរបស់អូស្ត្រាលី Andrew Hastie បានថ្កោលទោសរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Anthony Albanese ថាមានភាពទន់ខ្សោយក្នុងការគ្រប់គ្រងសកម្មភាពយោធារបស់ចិន។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Richard  Marles បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (20) ថានាវាចម្បាំង និងយន្តហោះចម្បាំងអូស្ត្រាលីមិនតិចជាងមួយគ្រឿងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយយោធាញូហ្សើលែន ដើម្បីតាមដានក្រុមកងទ័ពជើងទឹកចិនដែលកំពុងធ្វើដំណើរនៅភាគអាគ្នេយ៍នៃឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសអូស្ត្រាលី។

នៅក្នុងរបាយការណ៍បឋមមួយចេញពីទីក្រុងវ៉ាស៊ីនតោន យោងតាម ​​Financial Times ត្រូវបានបង្ហាញថា: នាវាចម្បាំងរបស់ចិនស្ថិតនៅចម្ងាយប្រហែល 150 ម៉ាយល៍នៅភាគខាងកើតទីក្រុងស៊ីដនី។

កាសែត The Guardian របស់អង់គ្លេសបានរាយការណ៍ ថាកងទ័ពជើងទឹកចិនបានជូនដំណឹងដល់ក្រសួងការពារជាតិអូស្ត្រាលីភ្លាមៗ មុនពេលចិនចាប់ផ្តើមសមយុទ្ធរបស់ខ្លួននៅថ្ងៃសុក្រ (២១)។

នាវាចម្បាំងចិនចំនួន៣គ្រឿងដែលចូលរួមមាន៖ នាវាចម្បាំងលំដាប់ Jiangkai-class Hengyang, Renhai-class cruiser Zunyi និង Fuchi-class ship Weishanhu ស្ថិតនៅចម្ងាយប្រហែល 340 ម៉ាយពីឆ្នេរសមុទ្រនៃ Eden រដ្ឋ New South Wales ក្នុងដែនទឹកអន្តរជាតិ។

សេចក្តីថ្លែងការណ៍របស់ចិនក៏បាននិយាយផងដែរថា: សមយុទ្ធនេះធ្វើឡើងក្នុងដែនទឹកអន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិ។

កាសែត The Guardian បានរាយការណ៍ថាយ៉ាងហោចណាស់ជើងហោះហើរពាណិជ្ជកម្មចំនួន3ត្រូវបង្វែរទិសដៅ។

ក្រុមនាវាចម្បាំងចិនចំនួន 3 គ្រឿងដែលត្រូវបានគេស្គាល់ថា Taskgroup 107 បានជូនដំណឹងដល់ប្រទេសអូស្ត្រាលីនៅព្រឹកថ្ងៃសុក្រ (21) អំពីសមយុទ្ធបាញ់គ្រាប់ពិត។

ទស្សនាវីដេអូ ៖ https://youtu.be/U-BXpbLSrFM

ដោយ ៖ សេនាមេឃ

ប្រភពនិងរូបភាព ៖ Around The World, ABC News

គេហទំព័រ មេឃញូស៍អេស៊ា http://meknewsasia.com 
គេហទំព័រ មេឃញូស៍អេស៊ា http://meknewsasia.com
គេហទំព័រ មេឃញូស៍អេស៊ា http://meknewsasia.com

You might like

Leave a Reply

Your email address will not be published. Required fields are marked *