តើអ្វីទៅជារ៉ែដ៏កម្រ Rare Earth ហេតុអ្វីបានជាលោក Trump ចង់បានពីអ៊ុយក្រែន?
ប្រធានាធិបតី Donald Trump នៃសហរដ្ឋអាមេរិក បានចេញមកលើកឡើងពីបញ្ហានៃកិច្ចព្រមព្រៀងដែលនឹងផ្តល់ឱ្យសហរដ្ឋអាមេរិក ទទួលបានរ៉ែកម្ររបស់អ៊ុយក្រែនជាសំណងដែលសហរដ្ឋអាមេរិក ចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីជួយអ៊ុយក្រែនក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីពេញលេញ។

Trump ប្រាប់អ្នកកាសែតថាគាត់ចង់បាន “សមភាព” ពីអ៊ុយក្រែនដោយសំអាងលើសហរដ្ឋអាមេរិកបានផ្តល់ជាថវិកា ប្រហែល 3.75 សែនលានដុល្លារចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។
កាលពីថ្ងៃទី 22 ខែកុម្ភៈ លោក Trump បាននិយាយដូច្នេះ “យើងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ លោកមានប្រសាសន៍ថា “សង្ឃឹមថាវានឹងកើតឡើងក្នុងពេលឆាប់ៗនេះ” ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកចង់ទាមទារយកជំនួយយោធារាប់ពាន់លានដុល្លារដែលបានផ្តល់ឱ្យអ៊ុយក្រែន ហើយសហរដ្ឋអាមេរិកកំពុងស្នើសុំរ៉ែដ៏កម្រ Rare Earth ប្រេង ឬអ្វីក៏ដោយដែលពួកគេអាចផ្តល់ឱ្យបាន។
ហើយនេះគឺជាអ្វីដែលយើងដឹងអំពីរ៉ែដ៏កម្រ Rare Earth របស់អ៊ុយក្រែន
តើរ៉ែដ៏កម្រ Rare Earth មានអ្វីខ្លះ?
រ៉ែដ៏កម្រ Rare Earth គឺជាក្រុមនៃលោហៈធ្ងន់ចំនួន 17 ដែលជាធាតុរ៉ែក្នុងក្រុមលែនធែនណាយ (Lanthanides) 15 ធាតុ និង 2 ធាតុទៀតស្ថិតក្នុងក្រុមលោហៈដ្រានស៊ីសាន់ Transition metal នោះគឺស្គែនឌៀម Scandium និង អ៊ីតទ្រាម Yttrium ត្រូវបានរកឃើញនៅក្នុងសំបកផែនដី។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះតម្រូវការរ៉ែទាំងនេះកំពុងកើនឡើង ព្រោះវាជាផ្នែកសំខាន់ក្នុងការផលិតរថយន្តអគ្គិសនី ទូរស័ព្ទចល័ត និងឧបករណ៍បច្ចេកវិទ្យាខ្ពស់ផ្សេងទៀត។
យោងតាមការស្ទាបស្ទង់ខាងធរណីវិទ្យាសហរដ្ឋអាមេរិក (USGS) សារធាតុរ៉ែកម្រមាននៅចែកចាយទូទាំងពិភពលោកមានប្រហែល 110 លានតោនtonne ក្នុងឆ្នាំ 2023 ។
ខណៈពេលដែលទិន្នន័យពីមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងគោលនយោបាយអន្តរជាតិក្នុងឆ្នាំ 2024 បានរាយការណ៍ថាប្រទេសចិនគឺជាប្រទេសផលិតលេខ 1 ដោយបានទាញយកប្រហែល 60% នៃបរិមាណរ៉ែសរុប ហើយប្រហែល 40% នៃរ៉ែទាំងអស់ក្នុងពិភពលោកប្រទេសចិនស្ទើរតែអាចត្រូវបានគេហៅថាជាប្រទេសមាន ‘ភាពផ្តាច់មុខជិត’ លើរ៉ែកម្រ ហើយប្រទេសចិនក៏បានដាក់ពាក្យសុំកម្មសិទ្ធរាប់ពាន់ច្បាប់លើបច្ចេកវិទ្យាដែលទាញយកពីរ៉ែកម្រនេះ។
តើអាមេរិកនាំចូលនាំចូលរ៉ែកម្រនេះប៉ុន្មាន?
USGS ប៉ាន់ប្រមាណតម្លៃនៃសមាសធាតុកម្រ និងលោហៈធាតុដែលនាំចូលដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ 2023 ថាមានចំនួនប្រហែល 190 លានដុល្លារ ធ្លាក់ចុះ 7% ធៀបនឹងឆ្នាំមុន។
ហើយក្នុងឆ្នាំ 2024 សហរដ្ឋអាមេរិកនឹងពឹងផ្អែកលើ 80% នៃការនាំចូលរ៉ែដ៏កម្រពីប្រទេសចិន ម៉ាឡេស៊ី ជប៉ុន និងអេស្តូនី។
បន្ថែមពីលើសារធាតុរ៉ែកម្រទាំង 17 នេះ សហរដ្ឋអាមេរិកក៏កំពុងសម្លឹងមើលរ៉ែសំខាន់ៗផ្សេងទៀតដូចជា តង់ស្តែនTungsten ថេលូរៀម Tellurium លីធៀម Lithium ថៃថានៀម Titanium និង អ៊ិនឌៀម Indium)។
តើប្រភពរ៉ែកម្រ Rare Earth នៅអ៊ុយក្រែននៅឯណា?
អ៊ុយក្រែននិយាយថា រ៉ែកម្រ Rare Earth និងសារធាតុរ៉ែសំខាន់ៗផ្សេងទៀត មាននៅ 6 ទីតាំងទូទាំងប្រទេស។
នៅឆ្នាំ 2023 ទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថាធនធានរ៉ែរបស់អ៊ុយក្រែនមានចំនួន 111 ពាន់លានតោន ដែលភាគច្រើនជាធ្យូងថ្ម និងរ៉ែដែក មានតម្លៃប្រហែល 14.8 លានលានដុល្លារ។
ទោះយ៉ាងណាក៏ដោយច្រើនជាង 70% នៃប្រភពរ៉ែទាំងនេះមានទីតាំងនៅ Donetsk និង Luhansk ខាងកើតអ៊ុយក្រែន ដែលត្រូវបានគ្រប់គ្រងផ្នែកខ្លះដោយរុស្ស៊ី ក្រៅពីនេះសារធាតុរ៉ែក៏ត្រូវបានរកឃើញនៅក្នុង Dnipro នៅជិត Donetsk និង Zaporizhia បច្ចុប្បន្ន កងទ័ពរុស្ស៊ីកំពុងបើកការវាយប្រហារនៅតំបន់ទាំងនោះ ចំណែកឧបទ្វីប Crimean ក៏សម្បូរទៅដោយសារធាតុរ៉ែផងដែរ ប៉ុន្តែត្រូវបានកាន់កាប់ដោយរុស្ស៊ីក្នុងឆ្នាំ 2014 ។
បើទោះជាតាមព័ត៌មានខាងលើ វាហាក់បីដូចជាទឹកដីអ៊ុយក្រែនសម្បូរទៅដោយសារធាតុរ៉ែសំខាន់ៗ ប៉ុន្តែអ៊ុយក្រែនមិនបានផលិតពីរ៉ែកម្រនេះអស់ជាច្រើនទសវត្សរ៍មកហើយ ប្រការនេះបាននាំឱ្យមនុស្សជាច្រើនមានចម្ងល់អំពីលទ្ធផលនៃកិច្ចព្រមព្រៀងដែលអាចកើតមានរវាងអ៊ុយក្រែន និងសហរដ្ឋអាមេរិកលើសពីនេះ សង្រ្គាមដែលកំពុងបន្តធ្វើឱ្យមានការលំបាកក្នុងការចូលទៅរករ៉ែក្នុងតំបន់សំខាន់ៗ។
តើអ៊ុយក្រែននិយាយអ្វី?
មុននេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Kyiv នោះ លោកបានលើកឡើងពីការផ្តល់ឲ្យសហរដ្ឋអាមេរិក អាចចូលដល់ប្រភពរ៉ែកម្ររបស់អ៊ុយក្រែនដំបូងក្នុងខែកញ្ញា។
Zelensky បាននិយាយថា: អ៊ុយក្រែនបើកទូលាយដល់ការវិនិយោគពីដៃគូដែលជួយក្នុងកិច្ចប្រឹងប្រែងសង្គ្រាម “អ្វីគ្រប់យ៉ាងអាចត្រូវបានអភិវឌ្ឍរួមគ្នាជាមួយដៃគូរបស់យើង ពួកគេជួយអ៊ុយក្រែនការពារមាតុភូមិ និងវាយប្រហារសត្រូវដោយអាវុធ កងទ័ព និងការដាក់ទណ្ឌកម្មលោកបានបន្ថែមថា៖ «នេះគឺពិតជាយុត្តិធម៌។
Zelensky ក៏បាននិយាយដែរថា គំនិតនេះគឺ ‘គន្លឹះសេដ្ឋកិច្ច’ នៅក្នុងផែនការជ័យជំនះរបស់គាត់ដែលបានប្រកាសកាលពីឆ្នាំមុន នេះគឺជាផ្លូវឆ្ពោះទៅរកការបញ្ចប់សង្រ្គាមជិត3ឆ្នាំ។
ប៉ុន្តែថ្មីបំផុតនៅថ្ងៃទី 19 ខែកុម្ភៈ Zelensky ទទូចថាគាត់នឹងមិនលក់ប្រទេសទេ បន្ទាប់ពីបដិសេធសំណើរបស់លោក Trump ដល់អាមេរិក លទ្ធភាពទទួលបានធនធានរ៉ែដ៏ធំនៅអ៊ុយក្រែន ដូចដែល Trump បាននិយាយ គាត់ចង់បានរ៉ែកម្រ 5 សែនលានដុល្លារពីអ៊ុយក្រែន ជាថ្នូរនឹងការគាំទ្ររបស់សហរដ្ឋអាមេរិក ។
Zelensky បាននិយាយដូច្នេះថា សំណើរបស់លោក Trump មិនទុកការធានាសន្តិសុខសម្រាប់អ៊ុយក្រែនទេ ហើយជំនួយពីទីក្រុងវ៉ាស៊ីនតោនគឺនៅឆ្ងាយពី 5 សែនលានដុល្លារដែល Trump បានសន្យា ហើយបញ្ជាក់ឡើងវិញថា ការពិភាក្សាលើកិច្ចព្រមព្រៀង “វាមិនមែនជាការសន្ទនាយ៉ាពិតប្រាកដនោះទេ ខ្ញុំមិនអាចលក់ប្រទេសយើងបានទេ»។
មេដឹកនាំអ៊ុយក្រែនក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយសព្វាវុធចំនួន $6.7 ម៉ឺនលានដុល្លារដល់ប្រទេសរបស់លោក និង 3.15 ម៉ឺនលានលានដុល្លារទៀតជាការផ្តល់ជំនួយក្នុងរយៈពេលជិត 3 ឆ្នាំ ដែលផ្ទុយទៅនឹងការអះអាងរបស់លោក Trump ។
តើរុស្ស៊ីនិយាយអ្វីខ្លះ?
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា សម្តីរបស់លោក Trump បានបង្ហាញថា អ៊ុយក្រែនត្រូវការ ‘ទិញជំនួយ’
“វាមានន័យថានឹងមិនមានជំនួយឥតគិតថ្លៃ ឬទម្រង់ជំនួយផ្សេងទៀត ប៉ុន្តែជំនួយនឹងចេញជាទម្រង់ពាណិជ្ជកម្ម» វាប្រហែលជាល្អជាងប្រសិនបើអាមេរិក ‘លែងជួយដល់អ៊ុយក្រែនទៀត’
ប្រែសម្រួលដោយ ៖ សេនាមេឃ
រូបថត៖ FoxPictures via ShutterStock, REUTERS/Craig Hudson, REUTERS/Thomas Peter
យោង ៖ THE STANDARD
https://www.reuters.com/…/trump-says-us-pretty-close…/




