រុស្ស៊ីឲ្យតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយចិន និងប្តេជ្ញាបំពេញរាល់ការសន្យាដែលបានធ្វើចំពោះភាពជាដៃគូនេះ ប្រកាសយ៉ាងម៉ឺងម៉ាត់របស់រដ្ឋមន្ត្រីការបរទេសក្រុងម៉ូស្គូ លោក Sergei Lavrov កំណត់រាល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក មានបំណងធ្វើឱ្យខូចទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង វាមិនអាចកើតឡើងបានទេ ពេលសម្ភាសន៍ជាមួយផតឃែស្ថអាមេរិក ជាភាសាអង់គ្លេស នៅថ្ងៃពុធ (១២ មីនា) រដ្ឋមន្ត្រីការបរទេសរុស្ស៊ី អត្ថាធិប្បាយលើការអះអាងដែលថាអតីតប្រធានាធិបតី Joe Biden បានធ្វើខុសគោលនយោបាយ ដោយជំរុញឱ្យរុស្ស៊ីខិតទៅជិតចិន តាមរយៈការឆ្លើយតបទីក្រុងវ៉ាស៊ីនតោន ចំពោះជម្លោះនៅអ៊ុយក្រែន។
ចំពោះបញ្ហានេះ Lavrov បានឆ្លើយថា “អាមេរិកដឹងរឿងនេះច្បាស់ណាស់ យើងនឹងមិនក្បត់ការសន្យារបស់យើងទេ អ្នកដឹងថាយើងមានការប្តេជ្ញាចិត្តផ្នែកនយោបាយបែបណាជាមួយប្រទេសចិន” រដ្ឋមន្ត្រីការបរទេសរុស្ស៊ីធានា “យើងមិនធ្លាប់មានទំនាក់ទំនងល្អជាមួយចិនពីមុនមកទេ នេះគឺការកសាងទំនុកចិត្តរយៈពេលវែងដើម្បីទទួលបានការគាំទ្រពេញទំហឹងពីប្រជាជននៃប្រទេសទាំងពីរ”។
បណ្តាអ្នកសម្ភាសន៍បាននិយាយអំពីវិធីសាស្ត្ររបស់ប្រធានាធិបតីអាមេរិកបច្ចុប្បន្នលោក Donald Trumpឍ ហាក់ដូចជាការចម្លងគំរូចំពោះទំនាក់ទំនងជាប្រវត្តិសាស្ត្រឆ្នាំ 1972 របស់ប្រធានាធិបតី Richard Nixon ជាមួយប្រទេសចិន ដើម្បីរក្សាភាពបែកបាក់រវាងចិននិងសហភាពសូវៀត។
ក្នុងន័យនេះ Lavrov បានអះអាងថា “ស្ថានភាពបច្ចុប្បន្ន “វាជាការផ្ទុយស្រឡះទៅនឹងទសវត្សរ៍ឆ្នាំ 1970” ដោយចង្អុលបង្ហាញថាទីក្រុងម៉ូស្គូបានរក្សាការសន្យាដែលខ្លួនបានធ្វើចំពោះលោកខាងលិចក្រោមការដឹកនាំរបស់សហភាពសូវៀតលោក Mikhail Gorbachev ជាថ្នូរនឹងការធានាថា NATO នឹងមិនពង្រីកទៅភាគខាងកើតនោះទេ ប៉ុន្តែនៅទីបញ្ចប់វាត្រូវបានរំលោភបំពាន។
«ឥឡូវគេបែរមកនិយាយថាមិនមានកិច្ចសន្យាផ្លូវច្បាប់ពីការពង្រីកព្រំដែនរបស់ណាតូឡើយ មិនជាបញ្ហាទេប្រសិនបើអ្នកនិយាយថាអ្នកនឹងគោរពតាមការសន្យាបើមានចែងក្នុងផ្លូវច្បាប់ ប៉ុន្តែប្រសិនបើអ្នកជាមនុស្សមានកិត្តិយស អ្នកជាបុរសដែលមានកិត្តិយស នៅពេលអ្នកយល់ព្រមលើអ្វីមួយជាមួយនឹងការសន្យានយោបាយ អ្នកក៏ត្រូវធ្វើអោយបាន”។
រុស្ស៊ីមើលឃើញវត្តមានណាតូនៅតាមព្រំដែន និងការសន្យាដើម្បីអនុម័តស្ថានភាពសមាជិកភាពរបស់អ៊ុយក្រែន ជាកត្តាសំខាន់ក្នុងជម្លោះដែលកំពុងបន្ត រដ្ឋបាល Trump បានបង្ហាញពីបំណងចង់បញ្ចប់ការប្រយុទ្ធគ្នានៅអ៊ុយក្រែនយ៉ាងឆាប់រហ័ស និងត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកជាមួយរុស្ស៊ី។
លោក Lavrov សង្ឃឹមថា ទង្វើបែបនេះនឹងមានលក្ខណៈធម្មតាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនាក់ទំនងល្អរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បើកផ្លូវសម្រាប់ប្រទេសទាំងពីរក្នុងការដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី។
ប្រែសម្រួលដោយ ៖ សេនាមេឃ
(ប្រភព៖ ART News)
