ថ្ងៃទី12 ខែមីនា ជាខួបលើកទី 100ឆ្នាំ នៃមរណភាពរបស់លោក ស៊ុន យ៉ាតសេន Sun Yat-sen 孙中山 Sūnzhōngshān  (លោក ស៊ុន យ៉ាត់សេន កើតថ្ងៃទី 12 ខែវិច្ឆិកាឆ្នាំ 1866 មរណភាពថ្ងៃទី 12 ខែមីនាឆ្នាំ 1925)

ថ្ងៃទី12 ខែមីនា ជាខួបលើកទី 100ឆ្នាំ នៃមរណភាពរបស់លោក ស៊ុន យ៉ាតសេន Sun Yat-sen 孙中山 Sūnzhōngshān  (លោក ស៊ុន យ៉ាត់សេន កើតថ្ងៃទី 12 ខែវិច្ឆិកាឆ្នាំ 1866 មរណភាពថ្ងៃទី 12 ខែមីនាឆ្នាំ 1925)ស៊ុន យ៉ាន់សេន ដែលជាមេដឹកនាំម្នាក់នៃបដិវត្តន៍ដែលបានផ្តួលរំលំរាជវង្សឈីង 清朝 Qīngcháo ហើយគាត់ជាប្រធានាធិបតីទី1នៃសាធារណៈរដ្ឋចិន។

មាន​រឿង​មួយ​ចង់ជម្រាបជូនថ្ងៃ​នេះ​​មាន​ឱកាស​នោះ​គឺ ស៊ុន យ៉ាតសេន  ជា​សាច់ញាតិ​ផ្ទាល់​របស់​ ស៊ុនឈៀន 孙权 ឈ្មោះហៅក្រៅ ចុងម៉ូវ 仲謀 Zhòng móu មានព្រះនាមផ្លូវការថា អធិរាជអ៊ូ 吳大皇帝 Wú dà huángdì ជាអ្នកគ្រប់គ្រងនគរអ៊ូ ។

បុព្វបុរស​ម្នាក់​ក្នុង​ចំណោម​បុព្វបុរស​គឺ​ស៊ុន ជូ  ឫ ស៊ុន អ៊ូ អ្នកសសេរតំរាពិជ័យសង្គ្រាមដ៏ល្បីល្បាញរបស់ស៊ុនអ៊ូ ក្នុងយុគសម័យសង្គ្រាមរដ្ឋផ្សេងៗ战国 Zhànguó ចៅប្រុសរបស់ Sun Wu ឈ្មោះ Sun Bin ក៏ជាអ្នកយុទ្ធសាស្រ្តយោធាដ៏អស្ចារ្យម្នាក់ក្នុងសម័យ Warring States។

កូនចៅរបស់ស៊ុនអ៊ូ  បន្តខ្សែលោកហិតមកដល់ស៊ុនចៀន នៅចុងរាជវង្សហានបន្តពី ស៊ុនចៀន មកដល់ ស៊ុន ស៊ើ 孫策 Sūncè នៅពេលដែលស៊ុន ស៊ើ ស្លាប់គាត់នៅក្មេង ហើយស៊ុនឈៀនជាប្អូនប្រុសបានក្លាយជាអ្នកគ្រប់គ្រងពេញលេញនៃនគរអ៊ូ ក្នុងសម័យ3នគរ បាន​បង្កើត​រាជធានី​ឈ្មោះចៀនយ៉េ建鄴 Jiànyè Jianye ឬណានជីង 南京 Nánjīng  ស៊ុន ឈៀន មានប្អូនប្រុសម្នាក់ឈ្មោះ ស៊ុន ឃ័ង 孫匡 Sūn kuāng  ដែលជាបុព្វបុរសផ្ទាល់របស់ស៊ុន យ៉ាតសេន។

អ្នកប្រាជ្ញទាំងឡាយដឹងរឿងនេះដោយសារតែភស្តុតាងត្រូវបានរកឃើញនៅក្នុងពង្សាវតាររបស់គ្រួសារត្រកូលស៊ុននៅក្នុងស្រុកកំណើតរបស់ស៊ុនឈៀន នេះគឺជាភូមិឡុងមិន龙们  Longmen ស្រុកហ្វូយ៉ាង 富阳 Fù yáng ទីក្រុងហាងចូវ​ 杭州 Háng zhōu  សៀវភៅនេះត្រូវបាននាំយកមកភូមិនេះដោយ ស៊ុន ចៀន ដែលជាកូនប្រុសរបស់ស៊ុន ហាវ ដែលជាស្តេចចុងក្រោយរបស់នគរអ៊ូ ។

ត្រកូល ស៊ុន អ៊ូ ស៊ុន ចៀន ស៊ុន ឈៀន ស៊ុន ហាវ និងស៊ុន យ៉ាត់សេន Sun Yat-sen ត្រូវបានគេហៅថាត្រកូលស៊ុន​នៃហ្វូឈុន  抚顺 Fǔ shun  ស្រុកហ្វូយ៉ាង ។

ជាការពិតដែលថា ស៊ុន យ៉ាតសេន ជាជនជាតិចិនក្វាងទុង ព្រោះមានបុព្វបុរសរបស់គាត់ម្នាក់បានធ្វើអន្តោប្រវេសន៍ពីកាំងណាម ហើយមកតាំងទីលំនៅនៅហុកកៀន  ពីហុកគៀន មកក្វាងទុង និងមកពីក្វាងទុង ត្រកូលស៊ុន ក៏បានត្រលប់មកគ្រប់គ្រងប្រទេសចិន (ម្តងទៀត) នៅណានជីង ដូចស៊ុនឈៀន បានគ្រប់គ្រង ចៀនយ៉េ建鄴 Jiànyè ដែរ។

សំគាល់ – រូបភាពនេះត្រូវបានថតនៅពេលដែល ស៊ុន យ៉ាតសេន ដឹកនាំក្រុមបដិវត្តន៍ទៅគោរពវិញ្ញាណក្ខន្ធរបស់មីងថៃជូ ជូយានចាង នៅផ្នូរអធិរាជមីង 明十三陵 Míng shísān líng ដើម្បី “ក្រាបទូលដំណឹង” ថាប្រជាជនចិនពេលនេះបានបណ្តេញជនបរទេសមែនជូ (Manchu) ចេញពីអំណាចហើយ និងដើម្បីរំលឹកដល់គុណូបការៈរបស់អធិរាជមីង ដែលពីមុនបានបណ្តេញជនបរទេសដែរ (ម៉ុងហ្គោល) ដោយជោគជ័យ និងជាការលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ។

ផ្នូរអធិរាជមីង 明十三陵 Míng shísān líng នេះត្រូវបានសាងសង់ឡើងតាមខ្សែបន្ទាត់ដែលស្ទើរតែត្រួតលើគ្នាលើផ្នូររបស់ ស៊ុន ឈៀន នៅភ្នំចុងសាន Zhongshan ក្នុងទីក្រុងណាននីង Nanjing  តែមានកំណត់ត្រាខ្លះថាស្តេច ជូយានចាង  ចង់ឱ្យស៊ុនឈៀន ជួយយាមផ្នូរអោយ។ ដូច្នេះផ្នូរអធិរាជមីង 明十三陵 ត្រូវបានសាងសង់ឡើងក្បែរផ្នូររបស់ ស៊ុន ឈៀន ។

បន្ទាប់ពី ស៊ុន យ៉ាតសេន បានទទួលមរណៈភាពកាលពី 100 ឆ្នាំមុន សាកសពរបស់គាត់ត្រូវបានយកទៅកាន់ទីបញ្ចុះសពដ៏ធំមួយនៅក្បែរផ្នូរអធិរាជមីង 明十三陵  និងផ្នូររបស់ ស៊ុន ឈៀន ដូច្នេះហើយ “មហាបុរស” នៃសម័យទាំង3មាននិស្ស័យជាមួយគ្នាតាំងពីពេលនោះមក។

Chinese revolutionary and president Sun Yat-Sen during a visit to the Ming Tombs, during civil war in China.

You might like

Leave a Reply

Your email address will not be published. Required fields are marked *