លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា តាមបណ្តារថ្នាក់ខេត្ត ក្រុង ស្រុក ដែលបានស័្មគ្រចិត្តចូលរួមការងារជាមួយសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព

កាលពីរសៀលថ្ងៃអាទិត្យ ១០ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា តាមបណ្តារថ្នាក់ខេត្ត ក្រុង ស្រុក ដែលបានស័្មគ្រចិត្តចូលរួមការងារជាមួយសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព ឋិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព ព្រមទាំងថ្នាក់ដឹកនាំថ្នាក់កណ្តាល នៅទីស្នាក់កណ្តាលសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព។

លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានគូសបញ្ជាក់អំពីគោលបំណង គោលដៅ និងទិសដៅនៃការអនុវត្តរបស់សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព។ លោកបណ្ឌិត ហែម ប្រសើរ បានស្នើសុំឲ្យមានការផ្តោតសំខាន់លើទិសដៅនៃការពង្រឹង និងពង្រីកតាមបណ្តារថ្នាក់ខេត្ត ក្រុង ស្រុកបន្ថែម និងត្រូវរៀបចំជូនដំណឹងដល់អាជ្ញាធរដែនដី និងបង្កើនកិច្ចសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានឲ្យបានល្អប្រសើរ។ លោកបណ្ឌិត ហែម ប្រសើរ បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការថ្នាក់កណ្តាល និងគណៈកម្មាធិការប្រតិបត្តិខេត្ត ក្រុង ស្រុក នៃសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព ត្រូវចូលរួមផ្សព្វផ្សាយព័ត៌មានវិជ្ជមានការពិត ដើម្បីជាផលប្រយោជន៍សម្រាប់សង្គមជាតិ និងផ្សព្វផ្សាយនូវអ្វីដែលជាសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដែលជាគុណតម្លៃសម្រាប់ប្រជាជាតិ។ ជាចុងក្រោយ លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានជម្រុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា តាមបណ្តារថ្នាក់កណ្តាល និងថ្នាក់ខេត្ត ក្រុង ស្រុកទូទាំងប្រទេស ចូលរួមគាំទ្រ និងប្រើប្រាស់កម្មវិធី Cool App ឲ្យបានកាន់តែច្រើនផុសផុល ក្នុងការទំនាក់ទំនងការងារផ្សេងៗ ដើម្បីជួយលើកស្ទួយដល់ស្នាដៃដែលបង្កើតឡើងដោយកូនខ្មែររបស់យើងទាំងអស់គ្នា។

ជាចុងក្រោយ សូមគោរពជូនពរ លោកបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ សូមទទួលបាននូវសុខភាពល្អ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

#អរគុណសន្តិភាព

#កម្ពុជា #Cambodia #ខ្មែរ #khmer

#សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព

#សសបស #AAJP

You might like

Leave a Reply

Your email address will not be published. Required fields are marked *