12 ម៉ោងដំបូងនៃញត្តិការជជែកដេញដោលដកទំនុកចិត្តបានចប់1 ករណីក្នុងចំណោម 3ករណី នៃការជជែកដេញដោលលើការដកទំនុកចិត្ត សង្គ្រាមពពុះសាប៊ូ មានគ្រប់រសជាតិ។
ថ្ងៃទី 24 ខែមីនា៖ ការប្រជុំសភា លើញត្តិដកសេចក្តីទុកចិត្តក្នុងការជជែកដេញដោលដោយការបោះឆ្នោតយោងតាមមាត្រា 151 នៃរដ្ឋធម្មនុញ្ញបានឈានដល់12 ម៉ោងដែលជារយៈពេលមួយភាគបីនៃចំនួនម៉ោងសរុប 37 ម៉ោងនៃកិច្ចពិភាក្សា នៅថ្ងៃទីមួយ ការជជែកដេញដោលចាប់ពីម៉ោង 8 ព្រឹក(ថ្ងៃទី24 មីនា)បន្តរហូតដល់ម៉ោង 5 ព្រឹកថ្ងៃ (២៥ មីនា) សរុបជាង 21 ម៉ោង។
ដោយលោក ណាត់ថៈភុង រឿងប៉ាន់យ៉ាវុធ ณัฐพงษ์ เรืองปัญญาวุฒิ មេដឹកនាំបក្សប្រជាជន(ថៃ) ក្នុងនាមជាមេដឹកនាំបក្សប្រឆាំងក្នុងសភា បានអានញត្តិដកទំនុកទុកចិត្តនៅម៉ោង 8 និង37នាទីព្រឹក ដោយចំណាយពេលសរុប 30 នាទី ហើយបន្តដោយឧត្តមសេនីយ៍ឯក ប្រាវីត វង្សសុវណ្ណ พล.อ.ประวิตร วงษ์สุวรรณ ប្រធានគណបក្សផ្លាំងប្រាឆារ៉ាត ចំណាយពេលសរុប 10 នាទី បើទោះបីជាលោក កកែវ ភិកុនថង ก่อแก้ว พิกุลทอง សមាជិកសភាក្នុងបញ្ជីគណបក្សមកពីគណបក្សភឿថៃ បានក្រោកឈរតវ៉ា និងរារាំងតាំងពីដើមមកក៏ដោយ ក៏ «លោក ប្រាវីត» ឈរជជែកដេញដោលរហូតដល់ចប់10 នាទី។
ចំណែក លោកស្រី ផែថងថាន ឈីនណាវ៉ាត់ แพทองธาร ชินวัตร ដែលជានាយករដ្ឋមន្ត្រី ក្នុងនាមជាអ្នកត្រូវសភាជជែកដេញដោលនោះ បានក្រោកឈរឡើងពន្យល់ដល់កិច្ចប្រជុំ2លើក លើកទី1នៅម៉ោង 9:19 ព្រឹក ជាការឆ្លើយតបខ្លីៗទៅលោក ប្រាវីត ដោយនិយាយថា “អ្វីដែលសមាជិកជាន់ខ្ពស់និយាយមិនមានការពិត” មុននឹងបិទមីក្រូហ្វូនហើយបានចេញពីបន្ទប់ប្រជុំមួយសន្ទុះ ហើយត្រឡប់មកបំភ្លឺម្តងទៀតនៅម៉ោង3និង16នាទីរសៀល ឆ្លើយតបការចេញសំបុត្រPNគេចពន្ធ 218,7 លានបាតនិងដីអាល់ផាយ ដែលមានសំដីមួយឃ្លាទទួលបានចំណាប់អារម្មណ៏យ៉ាងខ្លាំង “ទោះបីខ្ញុំក្មេងជាងលោកក៏ដោយ ប៉ុន្តែខ្ញុំមានទំនួលខុសត្រូវ ខ្ញុំបានបង់ពន្ធច្រើនជាងលោកទៀតផង» នាយករដ្ឋមន្រ្តីបកស្រាយ។
សម្រាប់ភារកិច្ចរបស់បក្សប្រឆាំងនៅថ្ងៃនេះបើតាមពេលវេលា17ម៉ោងបានឆ្លាស់វេនគ្នាមកជជែកវែកញែក ហើយអ្នកដែលចំណាយពេលច្រើនជាងគេគឺលោកវិរ៉ូត ឡាក់ណាអាក់ឌិសន นายวิโรจน์ ลักขณาอดิศร សមាជិកសភាគណបក្ស ប្រជាជន ប្រើពេល 70 នាទី បន្ទាប់មកលោក ស៊ុរ៉ាឆេត ប្រាវីណាវង្សវុធ สุรเชษฐ์ ประวีณวงศ์วุฒิ មកពីគណបក្សតែមួយ 65 នាទី សរុបមក ខ្លឹមសាររបស់បក្សប្រឆាំងមានទាំងបញ្ហា ការគេចពន្ធរបស់នាយករដ្ឋមន្ត្រី ថ្លៃភ្លើងថ្លៃការគ្រប់គ្រងធូលី PM 2.5 ។ល។
រដ្ឋមន្ត្រីជាច្រើនបានប្តូរវេនគ្នាដើម្បីបំភ្លឺការចោទប្រកាន់នៅក្នុងញត្តិដកសេចក្តីទុកចិត្តរបស់គណបក្សប្រឆាំង រួមទាំងឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកអនុធីន ឆានវិរៈគុនอนุทิน ชาญวีรกูล បញ្ហាដីធ្លីអាល់ផាយខៅក្រាក់ឌីង ចំណែកលោក ភីរ៉ាក់ផាន់ សាលីរ៉ាត់វិផាកพีรพันธุ์ สาลีรัฐวิภาค ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពល ទាក់ទងនឹងតម្លៃអគ្គិសនីខ្ពស់ លោក ឯកកាណាត់ ផ្រមផាន់ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បញ្ហាអណ្តូងរ៉ែមាសអាក់ការ៉ា , លោក អ៊ិតធិ ស៊ិរីឡាត់ថៈយ៉ាកន อิทธิ ศิริลัทธยากร រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ហាធូលី PM2.5, លោក ម៉ារីត សៈងៀមភុង มาริษ เสงี่ยมพงษ์ រដ្ឋមន្ត្រីក្រសួងការបរទេស បញ្ហាកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដើម្បីដោះស្រាយបញ្ហាធូលីដី PM2.5 ។
ក្នុងការបំពេញតួនាទីរបស់ប្រធានសភា គ្រប់គ្រងការប្រជុំ មានការផ្លាស់ប្តូរតួនាទីនៅលើរាជបល្ល័ង្កសុតិយ៉ាន់(កៅអីប្រធានសភា) រួមមានលោក វ៉ានមូ ហាម៉ាត់ណ วันมูหะมัดนอร์ ប្រធានសភា និងលោក ភិឆេត ឈឿមៀងផាន អនុប្រធានទី១ និងលោកផាក់រ៉ាដន ព្រីស្នាណាន់ថៈគុន ภราดร ปริศนานันทกุล អនុប្រធានទី២ បានផ្លាស់ប្តូរគ្នាជាប្រធានរហូតដល់ម៉ោង5ព្រឹកថ្ងៃបន្ទាប់។
អ្វីដែលមិនអាចរំលងបានគឺអ្នកដែលតែងតែមកធ្វើតួនាទីជា “អង្គរក្សនាយករដ្ឋមន្ត្រី” ជាប្រធានបទនៃការជជែកដេញដោលថ្ងៃនេះ មានសមាជិកសភាជាច្រើន ជាពិសេសមកពីគណបក្សភឿថៃ អ្នកដែលលើកដៃរារាំងការជជែកដេញដោលរបស់បក្សប្រឆាំង ដឹកនាំដោយលោកបណ្ឌិត ស្សីយ៉ាដា ប៉ាកលិម៉ាផាន់ ศรีญาดา ปาลิมาพันธ์ លោក កកែវ ភិគុនថង ก่อแก้ว พิกุลทอง លោកស្រី នុឆៈណា ចារុវង្សសៈធៀន นุชนาถ จารุวงษ์เสถียร លោក ឆៃវ៉ាត់ថៈណាទីនរ៉ាត់ ไชยวัฒนา ติณรัตน์ លោក ប្រាយុទ្ធ ស៊ិរិផានីត ประยุทธ์ ศิริพานิชย์ លោកធីរៈឆៃ សែនកែវ ธีระชัย แสนแก้ว និងលោក គ្រូម៉ានីត សាងភូមិ ครูมานิตย์ สังข์พุ่ม
អត្ថបទ ៖ មេឃ01
ប្រភពនិងរូបថត៖ ថៃរ៉ាត់ អនឡាញ ไทยรัฐออนไลน์