ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញចូលរួមកិច្ចប្រជុំប្រមូលធាតុចូល និងសំណូមពរ ពីបណ្តាសមាគមអ្នកសារព័ត៌មាននៅកម្ពុជា
ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការសមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន បានចូលរួមក្នុងកិច្ចប្រជុំប្រមូលធាតុចូល និងសំណូមពរ ពីសមាគមអ្នកសារព័ត៌មាននៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់ពិធីជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងអ្នកសារព័ត៌មាននៅកម្ពុជា លើកទី៧ ឆ្នាំ២០២៥ ខណៈកិច្ចប្រជុំបានប្រព្រឹត្តទៅនារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
រូបថត៖ ឡុង ដេវីត