(ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥) ការដួលរលំអគារការិយាល័យសវនកម្ម (ស ត ង៉ สตง) បានក្លាយជាប្រធានបទដ៏ក្តៅគគុកលើឆាកអន្តរជាតិ បន្ទាប់ពីលោក ហាន ជឺឈៀង Han Zhiqiang ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសថៃ បានចេញមកបង្ហោះសារចូលរួមរំលែកទុក្ខ ត្រៀមនឹងសន្យាថា រដ្ឋាភិបាលចិននឹងសហការយ៉ាងពេញលេញជាមួយនឹងការស៊ើបអង្កេតនេះ។
ថ្មីៗនេះ រដ្ឋាភិបាលចិនបានបញ្ជាឱ្យមានការស៊ើបអង្កេតជាបន្ទាន់ ក្រុមហ៊ុនសំណង់ចិនទទួលខុសត្រូវលើគម្រោងនេះ ជាពិសេសក្រុមហ៊ុន China Railway No.10 ដែលជាអ្នកម៉ៅការបន្តសម្រាប់គម្រោងនេះ និងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមេគឺ China Railway ។
មានសេចក្តីរាយការណ៍មកថា រដ្ឋាភិបាលចិនបានកោះហៅនាយកប្រតិបត្តិកំពូលៗទាំងអស់មកធ្វើការស៊ើបអង្កេត ហើយបានបញ្ជាក់ថា ប្រសិនបើរកឃើញថាមានកំហុសណាមួយក្នុងការរចនា ការសាងសង់ ឬការត្រួតពិនិត្យរចនាសម្ព័ន្ធ ក្រុមហ៊ុននឹងត្រូវកាត់ទោសតាមច្បាប់។
លើសពីនេះ រដ្ឋាភិបាលចិនបានចេញបញ្ជាជាបន្ទាន់ដល់ក្រុមហ៊ុនចិនទាំងអស់ដែលកំពុងប្រតិបត្តិការនៅក្រៅប្រទេសគោរពយ៉ាងតឹងរឹងទៅនឹងច្បាប់ និងស្តង់ដារនៃប្រទេសម្ចាស់ផ្ទះ ដោយបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើមានការរំលោភលើបទប្បញ្ញត្តិ ឬស្តង់ដារសុវត្ថិភាពណាមួយត្រូវបានរកឃើញ ពួកគេអាចប្រឈមនឹងការពិន័យទាំងពីរដ្ឋាភិបាលចិន និងរដ្ឋាភិបាលនៃប្រទេសដែលពួកគេប្រតិបត្តិការ។
ចំណាត់ការរបស់ប្រទេសចិនបានឆ្លុះបញ្ចាំងពីតម្លាភាព និងវិធានការតឹងរ៉ឹងដែលអាចប៉ះពាល់ដល់មនុស្សសំខាន់ៗក្នុងប្រទេសថៃទាក់ទងនឹងការអនុម័តគម្រោងសាងសង់នេះ ស្របពេលជាមួយគ្នានេះ សង្គមក៏កំពុងតាមដានយ៉ាងដិតដល់ថា តើរដ្ឋាភិបាលថៃមានជំហរយ៉ាងណាចំពោះឧបទ្ទវហេតុនេះ? ហើយតើនឹងមានវិធានការអ្វីខ្លះដើម្បីដោះស្រាយអ្នកពាក់ព័ន្ធក្នុងប្រទេសតទៅមុខទៀត?
សម្រាប់ក្រុមហ៊ុន China Railway No. 10 Engineering Group បានចូលរួមក្នុងការបណ្តាក់ទុនរួមគ្នា និងបានឈ្នះការដេញថ្លៃយ៉ាងហោចណាស់ 13 គម្រោងរបស់រដ្ឋាភិបាលក្នុងប្រទេសថៃចន្លោះឆ្នាំ 2019 និង 2022 ដែលមានតម្លៃសរុបជាង 7,232 លានបាត គម្រោងសំខាន់ៗរួមមាន៖.
- អគារចំណតអ្នកដំណើរអាកាសយានដ្ឋានណារ៉ាធីវ៉ាត់ និងអាគារសំរាកអ្នកដំណើរ តម្លៃ 639 លានបាត ។
- លំនៅដ្ឋានសហគមន៍ភូកេត ជាផ្ទះទីប្រជុំជនដែលមាន 354 យូនីត មានតម្លៃ 343 លានបាត។
- អគារឃ្លាំងនៅវិទ្យាស្ថានវេជ្ជសាស្ត្រ Chakri Naruebodindra តម្លៃ 146 លានបាត៊។
- អគារស្នាក់នៅរបស់និស្សិតសាកលវិទ្យាល័យ Phuket Rajabhat មានតម្លៃ 132 លានបាត។
- មជ្ឈមណ្ឌលហ្វឹកហ្វឺនប្រដាល់ស្តង់ដារអន្តរជាតិនៅកីឡដ្ឋានហ៊ួម៉ាក Huamark មានតម្លៃ 608 លានបាត។
- អគារសាលាឧទ្ធរណ៍តំបន់ភូមិភាគ 9 មានតម្លៃ 386 លានបាត។
- គម្រោងអភិវឌ្ឍន៍ដី និងសាងសង់មជ្ឈមណ្ឌលសេវាកម្មអតិថិជន អាជ្ញាធរអគ្គិសនីខេត្តភូកេត មានតម្លៃ 210 លានបាត។
- អគារការិយាល័យកងទ័ពជើងទឹក តម្លៃ 179 លានបាត។
- អគារការិយាល័យធនធានទឹកជាតិ តម្លៃ 716 លានបាត។
- វិទ្យាស្ថានបណ្តុះបណ្តាលរបស់អាជ្ញាធរអគ្គិសនីខេត្តណាក់ខនឆៃស្សី Nakhon Chai Si មានតម្លៃ 606 លានបាត។
- អគារសម្រាកព្យាបាលក្រៅ និងសង្គ្រោះបន្ទាន់ មន្ទីរពេទ្យស៊ុងក្លា Songkhla ចំនួន 426 លានបាត។
១២.អគារការិយាល័យសវនកម្ម (ស ក ង៉ ) តម្លៃ ២,១៣៦លានបាត។
១៣.អគារបង្រៀន និងមន្ទីរពិសោធន៍ សាលាវត្តអមរិន្ទ្រារាម មានតម្លៃ ១៦០លានបាត។
ក្នុងន័យនេះ ក្រុមហ៊ុន China Railway Number 10 បានទទួលគម្រោងសាងសង់របស់រដ្ឋាភិបាលជាច្រើននៅក្នុងប្រទេសថៃ បានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីអគារការិយាល័យសវនកម្មរដ្ឋដួលរលំ ភាពជឿជាក់របស់ក្រុមហ៊ុនបានស្ថិតនៅក្រោមការត្រួតពិនិត្យ។
ដោយ ៖ សេនាមេឃ
ប្រភព ៖ THESTATESTIMES