ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក.ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែ មេសា ឆ្នាំ ២០២៥
លោកបណ្ឌិត ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល
បានដឹកនាំក្រុមការងារចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ របៀបដំឡើង និងប្រើប្រាស់កម្មវិធី Cool App ឲ្យបានកាន់តែច្រើនផុសផុល ក្នុងការទំនាក់ទំនងការងារផ្សេងៗ ដើម្បីជួយលើកស្ទួយដល់ស្នាដៃដែលបង្កើតឡើងដោយកូនខ្មែររបស់យើងទាំងអស់គ្នា ព្រមទាំងចែកជូនអាវយឺតដឺលមានស្លាកសញ្ញា CoolApp ជាអនុស្សាវរីយ៍ដល់សមាជិក សមាជិការ អ្នកសារព័ត៌មានមកពីអង្គភាពនានា ស្ថិតទីស្នាក់ការកណ្តាលសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ស្ថិតនៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
#សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល