ជីវប្រវត្តិសង្ខេបរបស់លោក ស៊ីជិនពីង习近平Xi Jinping
ជាជនជាតិចិនហាន汉族ពីកំណើត កើតនៅខែមិថុនាឆ្នាំ 1953 ស្រុកហ្វូភីង 富平 Fuping ខេត្តសានស៊ី 陕西 Shaanxi ។
ចាប់ផ្តើមធ្វើការនៅខែមករា ឆ្នាំ 1969 បានចូលរួមជាមួយបក្សកុម្មុយនិស្តចិននៅខែមករា ឆ្នាំ 1974 ។
បានបញ្ចប់កម្មវិធីថ្នាក់អនុបណ្ឌិតពិសេសសម្រាប់អ្នកធ្វើការក្នុងវិស័យទ្រឹស្តីម៉ាក្សនិយម សិក្សានយោបាយ និងគំនិត មហាវិទ្យាល័យមនុស្សសាស្ត្រ និងសង្គមវិទ្យា សាកលវិទ្យាល័យស៊ីងហួ清华大学 បានទទួលសញ្ញាបត្របណ្ឌិតច្បាប់។
បច្ចុប្បន្នកាន់តំណែងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន, ប្រធានាធិបតីចិន ,ប្រធានគណៈកម្មការយោធាមជ្ឈិមនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន, ប្រធានគណៈកម្មាធិការយោធាមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិន។
នៅឆ្នាំ 1969-1975 គាត់គឺជាក្រុមយុវជនមួយរូបដែលបានទទួលការអប់រំ ចូលប្រឡូកក្នុងវិស័យ បណ្តុះបណ្តាល និងធ្វើការនៅថ្នាក់ក្រោម បម្រើការជាលេខាបក្សកុម្មុយនិស្តចិននៅភូមិលៀងជៀហ៊ើ ឃុំវើនអាន់អ៊ី ស្រុកយៀនឈួន ខេត្តសានស៊ី។
នៅឆ្នាំ 1975-1979 បានសិក្សាការសំយោគសរីរាង្គជាមូលដ្ឋាន មហាវិទ្យាល័យគីមីវិទ្យាឧស្សាហកម្ម សាកលវិទ្យាល័យស៊ីងហួ។
ក្នុងឆ្នាំ 1979-1982 លោកបានកាន់តំណែងជាលេខាការិយាល័យខុទ្ទកាល័យគណរដ្ឋមន្ត្រី និងការិយាល័យគណៈកម្មការយោធាមជ្ឈិម (ទាហានសកម្ម)។
នៅឆ្នាំ 1982-1983 លោកបានបម្រើការជាលេខាធិការរងនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនស្រុកជើងទីង ខេត្តហ៊ើប៉ីយ ។
នៅឆ្នាំ 1983-1985 គាត់បានបម្រើការជាលេខាធិការនៃគណៈកម្មាធិការលេខាទី1នៃគណៈកម្មាធិការបក្សកុម្មុយនិស្តនិងជាសមាជិកគណៈកម្មាធិការនយោបាយទី1នៃកងកម្លាំងប្រដាប់អាវុធស្រុកជើងទីង ខេត្តហ៊ើប៉ីយ ។
នៅឆ្នាំ 1985-1988 លោកបានបម្រើការជាអភិបាលរងក្រុង និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សកុម្មុយនិស្តចិន ទីក្រុងសៀមិន Xiamen ខេត្ត ហ្វូចៀន Fujian ។
នៅឆ្នាំ 1988-1990 លោកបានបម្រើការជាលេខាធិការនៃគណៈកម្មាធិការស្រុក Ningde នៃបក្សកុម្មុយនិស្តចិន ខេត្ត Fujian និងជាលេខាទីមួយនៃសាខាស្រុកនីងទើ Ningde នៃគណៈកម្មាធិការតំបន់យោធានៃបក្សកុម្មុយនិស្តចិនសាខាស្រុកនីងទើ ។
នៅឆ្នាំ 1990-1993 លោកបានបម្រើការជាលេខាគណៈកម្មាធិការបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុង ហ្ថូចូវFuzhou និងជាលេខាទី1នៃសាខា Fuzhou នៃគណៈកម្មាធិការកុម្មុយនិស្តយោធាស្រុក។
នៅឆ្នាំ 1993-1995 លោកបានបម្រើការជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការខេត្ត Fujian នៃបក្សកុម្មុយនិស្តចិន លេខាគណៈកម្មាធិការបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុង Fuzhou និងជាលេខាទី1នៃសាខា Fuzhou នៃគណៈកម្មាធិការកុម្មុយនិស្តយោធាស្រុក។
នៅឆ្នាំ 1995-1996 លោកបានបម្រើការជាលេខាធិការរងនៃគណៈកម្មាធិការខេត្ត Fujian នៃបក្សកុម្មុយនិស្តចិន លេខាគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនក្រុង Fuzhou និងជាប្រធានសភាប្រជាជនក្រុង Fuzhou និងជាលេខាទី1នៃសាខា Fuzhou នៃគណៈកម្មាធិការកុម្មុយនិស្តយោធាស្រុក។
ក្នុងឆ្នាំ 1996-1999 លោកបានបម្រើការជាលេខាធិការរងនៃគណៈកម្មាធិការខេត្ត Fujian នៃបក្សកុម្មុយនិស្តចិន និងជាសមាជិកគណៈកម្មាធិការនយោបាយទី1នៃកងវរសេនាធំកាំភ្លើងធំប្រឆាំងយន្តហោះបម្រុងខេត្ត Fujian ។
នៅឆ្នាំ 1999-2000 លោកបានបម្រើការជាលេខាធិការរងនៃគណៈកម្មាធិការអចិន្ត្រៃយ៍បក្សកុម្មុយនិស្តចិន និងជាអភិបាលស្តីទីនៃខេត្ត Fujian ។ អនុប្រធានគណៈកម្មាធិការយុទ្ធនាការការពារជាតិនៃតំបន់យោធាណានជីង ប្រធានគណៈកម្មាធិការយុទ្ធនាការការពារជាតិខេត្ត Fujian និងជាសមាជិកនយោបាយទី 1 នៃកងវរសេនាធំកាំភ្លើងធំប្រឆាំងយន្តហោះបម្រុងខេត្ត Fujian ។
ក្នុងឆ្នាំ 2000-2002 លោកបានបម្រើការជាអនុលេខានៃគណៈកម្មាធិការកណ្តាល បក្សកុម្មុយនិស្តចិន និងជាអភិបាលខេត្ត Fujian អនុប្រធានគណៈកម្មាធិការយុទ្ធនាការការពារជាតិនៃតំបន់យោធាណានជីង ប្រធានគណៈកម្មាធិការយុទ្ធនាការការពារជាតិខេត្ត Fujian សមាជិកគណៈកម្មាធិការនយោបាយទី 1 នៃកងវរសេនាធំកាំភ្លើងធំប្រឆាំងយន្តហោះបម្រុងខេត្ត Fujian(ក្នុងឆ្នាំ 1998-2002 បានសិក្សាកម្មវិធីថ្នាក់អនុបណ្ឌិតពិសេសសម្រាប់អ្នកដែលធ្វើការក្នុងវិស័យទ្រឹស្តីម៉ាក្ស សិក្សានយោបាយ និងគំនិត មហាវិទ្យាល័យមនុស្សសាស្ត្រ និងសង្គមវិទ្យា សាកលវិទ្យាល័យស៊ីងហួ清华大学រហូតដល់ទទួលសញ្ញាបត្របណ្ឌិតច្បាប់)។
ក្នុងឆ្នាំ 2002-2002 លោកបានបម្រើការជាអនុលេខានៃគណៈកម្មាធិការកណ្តាល បក្សកុម្មុយនិស្តចិន និងជាអភិបាលស្តីទីនៃខេត្ត ជើជៀង Zhejiang អនុប្រធានគណៈកម្មាធិការយុទ្ធនាការការពារជាតិនៃតំបន់យោធាណានជីង Nanjing និងជាប្រធានគណៈកម្មាធិការយុទ្ធនាការការពារជាតិខេត្ត Zhejiang ។
ក្នុងឆ្នាំ 2002-2003 លោកបានបម្រើការជាលេខាធិការនៃគណៈកម្មាធិការកណ្តាល បក្សកុម្មុយនិស្តចិន និងអភិបាលស្តីទីនៃខេត្ត Zhejiang លេខាទី1នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សកុម្មុយនិស្តចិន អនុប្រធានគណៈកម្មាធិការយុទ្ធនាការការពារជាតិនៃតំបន់យោធាណានជីង និងជាប្រធានគណៈកម្មាធិការយុទ្ធនាការការពារជាតិខេត្ត Zhejiang ។
ក្នុងឆ្នាំ 2003-2007 លោកបានបម្រើការជាលេខាគណៈកម្មាធិការបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនខេត្ត Zhejiang លេខាទី1នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សកុម្មុយនិស្តចិននៃតំបន់យោធាខេត្ត Zhejiang។
ក្នុងឆ្នាំ 2007-2007 លោកបានបម្រើការជាលេខាគណៈកម្មាធិការក្រុងសៀងហៃនៃបក្សកុម្មុយនិស្តចិន និងលេខាទី1នៃគណៈកម្មាធិការសន្តិសុខក្រុងសៀងហៃនៃបក្សកុម្មុយនិស្តចិន។
ក្នុងឆ្នាំ 2007-2008 លោកបានបម្រើជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ គណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនិស្តចិន លេខានៃលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានសាលាបក្សកុម្មុយនិស្តមជ្ឈិមចិន។
ក្នុងឆ្នាំ 2008-2010 លោកបានបម្រើជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លេខាលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អនុប្រធានាធិបតីចិន ប្រធានសាលាបក្សកុម្មុយនិស្តមជ្ឈិមចិន។
ក្នុងឆ្នាំ 2010-2012 ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លេខានៃលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អនុប្រធានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមនៃសាធារណៈរដ្ឋប្រជាមានិតចិន អនុប្រធានាធិបតីចិន ជាប្រធានសាលាបក្សកុម្មុយនិស្តមជ្ឈិមចិន។
ក្នុងឆ្នាំ 2012-2013 ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានគណៈកម្មាធិការ យោធាមជ្ឈិមនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អនុប្រធានគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានាធិបតីចិន អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិន។
ឆ្នាំ 2013-បច្ចុប្បន្ន ៖ អគ្គលេខាធិកាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានគណៈកម្មាធិការយោធាមជ្ឈិមនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានាធិបតីចិន ប្រធានគណៈកម្មាធិការ យោធាមជ្ឈិមនៃសាធារណៈរដ្ឋប្រជាមានិតចិន។
ប្រែសម្រួលដោយ ៖ សេនាមេឃ
ប្រភព ៖ Thairath, 维基百科