រដ្ឋាភិបាលយោធាភូមាប្រកាសដោះលែងអ្នកទោសជិត៥.០០០នាក់សម្រាប់ថ្ងៃចូលឆ្នាំថ្មី
AFP – រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបាននិយាយថា ខ្លួននឹងដោះលែងអ្នកទោសជិត 5,000 នាក់នៅក្នុងការលើកលែងទោសឆ្នាំថ្មីក្នុងប្រទេស។
ក្រុមសិទ្ធិមនុស្សនិយាយថា រដ្ឋាភិបាលយោធាបានចាប់ខ្លួនបាតុករ និងសកម្មជនរាប់ពាន់នាក់ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ 2021 ដែលបានធ្វើអោយការគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ាបានជាប់គាំងនិងរុញប្រទេសចូលក្នុងសង្គ្រាមស៊ីវិលបែងចែកជាច្រើនភាគី។
ការលើកលែងទោសជាធម្មតាត្រូវបានប្រកាសក្នុងឱកាសសំខាន់ៗដូចជាបុណ្យជាតិ ឬថ្ងៃសំខាន់ព្រះពុទ្ធសាសនា ប៉ុន្តែភាគច្រើនជាអ្នកទោសនយោបាយដដែល្បីឈ្មោះ ក្នុងនោះមានលោកស្រីអ៊ុងសាន ស៊ូជី អតីតមេដឹកនាំស៊ីវិលដែលត្រូវបានគេបណ្តេញចេញពីតំណែងកំពុងស្ថិតក្នុងមន្ទីរឃុំឃាំង។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលយោធាបាននិយាយថា អ្នកទោសចំនួន 4,893 នាក់នឹងត្រូវបានលើកលែងទោស ដើម្បីចូលរួមក្នុងដំណើរការកសាងប្រទេស ដើម្បីសន្តិភាពសេចក្តីផ្លូវចិត្តរបស់មនុស្ស និងសម្រាប់ហេតុផលនៃក្តីមេត្តាហើយដើម្បីបង្ហាញពីការអាណិតអាសូររបស់រដ្ឋាភិបាល រដ្ឋាភិបាលយោធាក៏បាននិយាយផងដែរថា អ្នកទោសផ្សេងទៀតនឹងត្រូវបន្ថយទោស១/៦ លើកលែងតែអ្នកដែលប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរដែលរួមបញ្ចូលផងដែរនូវការបង្កើតសមាគមខុសច្បាប់ អំពើភេរវកម្ម ឃាតកម្ម និងការរំលោភ។
រថយន្តក្រុងប្រហែល 30 គ្រឿងបានចាកចេញពីច្រកទ្វារនៃពន្ធនាគារអ៊ិនសែង Insein ក្នុងទីក្រុងយ៉ាងហ្កោន Yangon នៅវេលាម៉ោងប្រហែល ១១ និង ៣០នាទីព្រឹក។
អ្នកដំណើរជាអតីតអ្នកទោសមួយចំនួនក្នុងចំណោមអ្នកដំណើររាប់រយនាក់បានចុះពីឡានក្រុងទៅជួបក្រុមគ្រួសារ ខណៈដែលឡានចេញផុតពីទ្វារគុក។
រដ្ឋាភិបាលយោធាបាននិយាយថា ជនបរទេសទាំង ១៣ នាក់នឹងត្រូវលើកលែងទោស និងនិរទេសចេញពីប្រទេស ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីអត្តសញ្ញាណ ឬកំហុសរបស់មនុស្សទាំងនោះទេ។
ការប្រកាសលើកលែងទោសនេះធ្វើឡើងស្របពេលដែលមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោកឧត្តមសេនីយ៍មីង អង់ឡាំង Min Aung Hlaing ត្រូវបានគេរាយការណ៍ថាលោកនឹងធ្វើដំណើរទៅទីក្រុងបាងកក ជួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលនឹងកាន់តំណែងជាប្រធានអាស៊ានឆ្នាំនេះ។
កន្លងមក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានហាមប្រាមមន្ត្រីរដ្ឋាភិបាលយោធាភូមាមិនឱ្យចូលរួមកិច្ចប្រជុំកំពូល ដោយសារតែមិនមានការរីកចម្រើនលើផែនការសន្តិភាពរបស់ក្រុម។
ប៉ុន្តែមេដឹកនាំម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា លោកនឹងជួបជាមួយឧត្តមសេនីយ មីន អ៊ុងឡាំង នៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីសុវត្ថិភាពនៃក្រុមមនុស្សធម៌ម៉ាឡេស៊ីដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីការរញ្ជួយដីកម្រិត 7.7 រិចទ័រកាលពីខែមុន ទោះយ៉ាងណា រដ្ឋាភិបាលយោធាភូមាមិនទាន់បញ្ជាក់ពីជំនួបនេះនៅឡើយទេ។
ពិធីបុណ្យណាមតាចានដែលកំពុងបន្តនៅប្រទេសភូមា ជាធម្មតាជាការប្រារព្ធពិធីចូលឆ្នាំថ្មីរបស់ប្រទេសនេះដោយការសាចទឹក ជានិមិត្តរូបនៃការលាងជម្រះ និងការបន្តជាថ្មី ប៉ុន្តែការប្រារព្ធពិធីត្រូវបានផ្អាកដោយសារតែការរញ្ជួយដីកាលពីថ្ងៃទី 28 ខែមីនាដែលបានវាយប្រហារតំបន់កណ្តាលរបស់ប្រទេសបានសម្លាប់មនុស្សយ៉ាងហោចណាស់ 3,725 នាក់ នេះបើយោងតាមចំនួនអ្នកស្លាប់ផ្លូវការចុងក្រោយបង្អស់។
អត្ថបទ ៖ សេនាមេឃ ប្រភពនិងរូបភាព ៖ Around the World
