(ទស្សនារូបភាព) សមាជិកគ្រួសាររាជវង្ស មេដឹកនាំពិភពលោក ចូលរួមពិធីបុណ្យសពសម្តេចប៉ាប PopeFrancis នៅទីលាន St. Peter’s គ្រីស្ទានរាប់សែននាក់រួមកាន់ទុក្ខ។
មឈូស #សម្តេចប៉ាប ហ្វ្រង់ស៊ីស ប្រធានព្រះវិហារកាតូលិក ត្រូវបាននាំយកទៅកាន់ទីលាន St. Peter’s នៅទីក្រុងរ៉ូមដើម្បីប្រារព្ធពិធីអភិបូជាថ្ងៃនេះ (ថ្ងៃទី 26 ខែមេសា) ដោយមានសមាជិកនៃព្រះរាជវង្សានុវង្ស មេដឹកនាំមកពីប្រទេសជាច្រើន និងគ្រិស្តបរិស័ទរាប់សែននាក់ បានធ្វើដំណើរទៅគោរព និងថ្វាយព្រះពរព្រះអង្គ សម្តេចប៉ាបជាលើកចុងក្រោយ
មានសំឡេងទះដៃយ៉ាងខ្លាំង ខណៈមន្ត្រីបានសែងមឈូសឈើដែលផ្ទុកសម្តេចប៉ាបពីវិហារ St. Peter’s Basilica ទៅកាន់ខាងមុខទីលាន។
សំលេងជួងបានបន្លឺឡើងដើម្បីជាសញ្ញាចាប់ផ្តើមនៃពិធីនេះ បន្ទាប់ពីប្រមុខរដ្ឋជាង១៥០នាក់បានចូលទៅទីអាសនៈរបស់ពួកគេ នេះរាប់បញ្ចូលទាំងប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានប៉ះទង្គិចជាមួយសម្តេច Pope Francis ជាច្រើនលើកច្រើនសារ ព្រោះអ្នកទាំងពីរមានគោលជំហរខុសគ្នាយ៉ាងខ្លាំងលើបញ្ហាអន្តោប្រវេសន៍។
ពិធីបុណ្យសពនៅកណ្តាលវាលត្រូវបានចូលរួមមាន Cardinal សង្ឃសាសនាកំពូល 220 រូបមាន Bishop សង្សនាយកសាសនា 750 រូបនិងអ្នកសូត្រគម្ពីរ 4,000 រូបហើយត្រូវបានគេរំពឹងថានឹងប្រើរយៈពេលប្រហែល 90 នាទី។
គ្រិស្តបរិស័ទរាប់សែននាក់បានធ្វើដំណើរទៅកាន់បុរីវ៉ាទីកង់តាំងពីព្រឹកព្រលឹម ហើយមានមនុស្សជាច្រើនដែលស្នាក់នៅនៅទីនេះតាំងពីយប់ ដើម្បីបានកន្លែងដ៏ល្អបំផុតសម្រាប់ទស្សនាពិធី។
Maria Fierro អ្នកធ្វើធម្មយាត្រាជនជាតិអេស្ប៉ាញម្នាក់បាននិយាយថា “យើងបានរង់ចាំពេញមួយយប់” “ការមានឱកាសបានមកឃើញ Pope នៅនាទីចុងក្រោយគឺជាការជ្រះថ្លាយ៉ាងអស្ចារ្យ” ។
សម្តេចប៉ាប Pope Francis បានទទួលមរណភាពក្នុងជន្មាយុ 88 ឆ្នាំកាលពីថ្ងៃចន្ទ (21) បន្ទាប់ពីទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាល ហើយជាការឆ្លងកាត់ចំណុចរបត់ដ៏សំខាន់មួយទៀតសម្រាប់ព្រះវិហារកាតូលិកដែលមានអ្នកដើរតាម 1,400លាននាក់នៅទូទាំងពិភពលោក។
ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ មនុស្សប្រហែល 250,000 នាក់បានធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធរបស់សម្តេចប៉ាប ដែលត្រូវបានដាក់នៅក្នុង sarcophagus បើកចំហមួយនៅខាងក្នុងវិហារ St. Peter’s Basilica ដែលបានសាងសង់ក្នុងសតវត្សទី 16 ។
មុនពេលចូលអង្គុយកៅអី លោក Trump និងភរិយា Melania បានធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធរបស់សម្តេចប៉ាបនៅក្នុងវិហារ St. Peter’s Basilica ដែលមឈូសត្រូវបានបិទតាំងពីល្ងាចថ្ងៃសុក្រ (២៥) មេសា។
មេដឹកនាំនៃប្រទេសអាហ្សង់ទីន បារាំង ហ្គាបុង អាល្លឺម៉ង់ ហ្វីលីពីន ប៉ូឡូញ និងអ៊ុយក្រែន ស្ថិតក្នុងចំណោមមេដឹកនាំបរទេស ដែលបានធ្វើដំណើរទៅគោរពសម្តេចសម្តេចប៉ាបជាលើកចុងក្រោយ ដូចជានាយករដ្ឋមន្ត្រីអង់គ្លេស នូវែលសេឡង់ និងរាជវង្សអឺរ៉ុបដែរ។
ការបង្ហាញខ្លួនរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានទាក់ទាញការអបអរសាទរពីហ្វូងមនុស្សនៅទីលាន St. ខណៈពេលដែលអតីតប្រធានាធិបតីអាមេរិក Joe Biden និងភរិយារបស់គាត់ស្ថិតក្នុងចំណោមភ្ញៀវ VIP ដំបូងដែលមកដល់ពិធីនេះ។
ក្នុងនាមជាសម្តេចប៉ាបដែលមិនមែនជាជនជាតិអឺរ៉ុបដំបូងគេក្នុងរយៈពេលជិត 1,300 ឆ្នាំ សម្តេចប៉ាប Francis បានប្តេជ្ញាចិត្តដើម្បីធ្វើកំណែទម្រង់ព្រះវិហារកាតូលិកក្នុងរយៈពេល 12 ឆ្នាំនៃការកាន់តំណែងរបស់គាត់ គាត់ឈរជាមួយនឹងអ្នកក្រ និងអ្នកដែលមានភាពខ្វះខាត ហើយលោកបានអំពាវនាវដល់ប្រទេសអ្នកមានឲ្យជួយជនចំណាកស្រុក និងដោះស្រាយការប្រែប្រួលអាកាសធាតុ។
សម្តេចប៉ាប Francis ក៏បានជ្រើសរើសបោះបង់ចោលនូវទំនៀមទម្លាប់ចាស់នៃការដាក់សពសម្តេចប៉ាបនៅក្នុងមឈូសបីជាន់ដែលធ្វើដើមស្រស់ សំណ និងដើមឈើWhite Oak ហើយជំនួសមកវិញដាក់សាកសពរបស់គាត់នៅក្នុងមឈូសឈើមួយជាន់ដែលគ្របដោយស័ង្កសីដែលនេះឆ្លុះបញ្ចាំងពីនិស្ស័យទន់ភ្លន់នឹងបន្ទាបខ្លួនរបស់ទ្រង់។
សម្តេចប៉ាប Francis ក៏នឹងក្លាយជាសម្តេចប៉ាបដំបូងគេដែលត្រូវបានបញ្ចុះនៅក្រៅបុរីវ៉ាទីកង់ក្នុងរយៈពេលជាង 100 ឆ្នាំ ដោយឆន្ទៈរបស់គាត់បញ្ជាក់ថាសាកសពរបស់គាត់ត្រូវបានបញ្ចុះនៅក្នុងមហាវិហារ Basilica of St. Mary Major ដែលមានចម្ងាយប្រហែល 5.5 គីឡូម៉ែត្រ ពីវិហារ St. Pi’s Cathedral។
ប្រែសម្រួល ៖ ម្ចាស់មេឃ
ប្រភពនិងរូបភាព៖ Reuters
















