នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប បានទទួលស្វាគមន៍ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ដឹកនាំសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធខេត្ត អញ្ជើញមកសំណេះសំណាល សាកសួរសុខទុក្ខ ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប

នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប បានទទួលស្វាគមន៍ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ដឹកនាំសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធខេត្ត អញ្ជើញមកសំណេះសំណាល សាកសួរសុខទុក្ខ ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អភិបាល ខេត្ត បាននាំយកអំណោយមួយចំនួនរួមមាន : ,ទឹកបរិសុទ្ធ ៥០កេស, ទឹកក្រូច ១៤កេស, ស្រាបៀរ ហនុមាន២០កេស , មីម៉ាម៉ា៥កេះធំ និងថវិកាចំនួន ២,០០០,០០០រៀល ប្រគល់ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តផងដែរ ព្រមទាំងជូនពរដល់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្តកែប ឱ្យមានសុខភាពល្អបរិបូណ៌កម្លាំងខ្លាំងក្លា អាយុយឺនយូរ និងជួបតែពុទ្ធពរទាំងបួនប្រការគឺ : អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *