យន្តហោះ​ចម្បាំង​អាមេរិក​តម្លៃ​រាប់​លាន​ដុល្លារ​បាន​ធ្លាក់​ពី​នាវា​ផ្ទុក​យន្តហោះ Harry S. Truman ចូល​សមុទ្រ​ក្រហម​កាលពី​ថ្ងៃ​ចន្ទ (២៨ មេសា) ក្នុង​ឧបទ្ទវហេតុ​ដែល​បណ្តាល​ឲ្យ​សមាជិក​នាវិក​ម្នាក់​រង​របួស នេះ​បើ​តាមការអោយដឹងពី​យោធា​អាមេរិក។

យន្តហោះ​ចម្បាំង​អាមេរិក​តម្លៃ​រាប់​លាន​ដុល្លារ​បាន​ធ្លាក់​ពី​នាវា​ផ្ទុក​យន្តហោះ Harry S. Truman ចូល​សមុទ្រ​ក្រហម​កាលពី​ថ្ងៃ​ចន្ទ (២៨ មេសា) ក្នុង​ឧបទ្ទវហេតុ​ដែល​បណ្តាល​ឲ្យ​សមាជិក​នាវិក​ម្នាក់​រង​របួស នេះ​បើ​តាមការអោយដឹងពី​យោធា​អាមេរិក។

ត្រាក់ទ័រ​ដែល​ធ្លាប់​អូស​យន្តហោះ​ចម្បាំង​ដែល​មាន​តម្លៃ​៦៧​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១ ក៏​ធ្លាក់​ពី​លើ​កប៉ាល់​ហើយ​ចូល​សមុទ្រ​ក្រហមដែរ។

កងទ័ពជើងទឹកអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យន្តហោះ F/A-18E កំពុងត្រូវបានសណ្តោងនៅក្នុងតំបន់ hangar  ប៉ុន្តែក្នុងអំឡុងពេលនោះ នាវិកដែលកំពុងធ្វើសកម្មភាពបានបាត់បង់ការគ្រប់គ្រងលើយន្តហោះ ត្រាក់ទ័របានអូសយន្តហោះធ្លាក់ពីកប៉ាល់ផ្ទុកយន្តហោះ” ។

សេចក្តីថ្លែងការណ៍បាននិយាយថា “នាវិកដែលកំពុងគ្រប់គ្រងការអូសយន្តហោះនោះបានព្យាយាមកែសម្រួល មុនពេលវាធ្លាក់ពីលើនាវា” សេចក្តីថ្លែងការណ៍បាននិយាយថា “បុគ្គលិកទាំងអស់នៅតែមានវត្តមានគ្រប់ មាន​តែ​សមាជិក​នាវិក​ម្នាក់​ប៉ុណ្ណោះ​ដែល​រង​របួស​ស្រាល»។

កងទ័ពជើងទឹកអាមេរិកបានបន្តថា នាវាផ្ទុកយន្តហោះ និងយន្តហោះផ្សេងទៀតស្ថិតក្នុងពេលប្រតិបត្តិការណ៏ ហើយ​ពេល​នេះ​ឧប្បត្តិហេតុ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត។

នេះជាលើកទីពីរហើយដែលនាវាផ្ទុកយន្តហោះ Harry S. Truman បានបាត់បង់យន្តហោះចម្បាំង F/A-18 រហូតពីរគ្រឿងក្នុងរយៈពេលតិចជាងប្រាំមួយខែ មុននេះ F/A-18 មួយគ្រឿងទៀតត្រូវបានបាញ់ទម្លាក់ដោយនាវាទេសចរណ៍ USS Gettysburg ដែលជាផ្នែកមួយនៃក្រុមវាយប្រហារនាវា USS Harry S. Truman  កាល​ពី​ចុង​ឆ្នាំ​មុន ជា​សំណាង​ល្អ អ្នក​បើក​យន្តហោះ​ទាំង​ពីរ​នាក់​បាន​រួច​ជីវិត។

នាវាផ្ទុកយន្តហោះ USS Harry S. Truman គឺជានាវាផ្ទុកយន្តហោះមួយក្នុងចំណោមនាវាផ្ទុកយន្តហោះពីររបស់អាមេរិកដែលកំពុងប្រតិបត្តិការនៅមជ្ឈិមបូព៌ាទឹកដី​ដែល​កងកម្លាំង​អាមេរិក​កំពុង​វាយ​ប្រហារ​ក្រុម​ឧទ្ទាម Houthi ក្នុង​ប្រទេស​យេម៉ែន ជាមួយ​នឹង​ប្រតិបត្តិការ​វាយ​ប្រហារ​តាំង​ពី​ពាក់​កណ្តាល​ខែ​មីនា ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ទប់​ស្កាត់​ការ​គំរាម​កំហែង​របស់​ក្រុម​សកម្មប្រយុទ្ធ​ចំពោះ​កប៉ាល់​ក្នុង​តំបន់។

ប្រែសម្រួលដោយ ៖ ម្ចាស់មេឃ

(ប្រភព៖ AFP)

គេហទំព័រ មេឃញូស៍អេស៊ា http://meknewsasia.com

You might like

Leave a Reply

Your email address will not be published. Required fields are marked *