លោក Biden បានហោះហើរជាបន្ទាន់ដើម្បីជួបជាមួយ “Scholz-Starmer-Macron” ដើម្បីពិភាក្សាដ៏តានតឹងរឿង “អ៊ុយក្រែន-មជ្ឈិមបូព៌ា” នៅក្នុងប្រទេសអាឡឺម៉ង់មិនដល់ 24 ម៉ោងផង លោក”ពូទីន” បានគំរាមបើអនុញ្ញាតឱ្យ “Zelensky” “មានអាវុធនុយក្លេអ៊ែរចាត់ទុកជាការញុះញង់។

ទីភ្នាក់ងារព័ត៌មាន – ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើដំណើរពីសហរដ្ឋអាមេរិកទៅកាន់ទីក្រុងប៊ែរឡាំងនៅថ្ងៃសុក្រ (ថ្ងៃទី 18 ខែតុលា) ដើម្បីជួបជាមួយមេដឹកនាំអង្គការណាតូសំខាន់ៗចំនួនបីមកពីប្រទេសអាល្លឺម៉ង់ អង់គ្លេស និងបារាំង ដើម្បីពិភាក្សាពីបញ្ហាអ៊ុយក្រែន-មជ្ឈិមបូព៌ាដ៏តានតឹង បន្ទាប់ពីការបោះឆ្នោតអាមេរិកកាលពីថ្ងៃទី 5 ខែវិច្ឆិកាខាងមុខនេះ ខណៈដែល ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើសេចក្តីថ្លែងការណ៍នៅថ្ងៃនោះដែរថា ក្រុងម៉ូស្គូនឹងចាត់ទុកថាជាការញុះញង់ប្រសិនបើអ៊ុយក្រែនមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ។

សារព័ត៌មានឡឺម៉ុង Le Monde របស់ប្រទេសបារាំងបានរាយការណ៍កាលពីថ្ងៃអាទិត្យ (ថ្ងៃទី 20 ខែតុលា) ថាសំលេងមតិក្នុងកិច្ចប្រជុំបន្ទាន់មួយរវាងប្រធានាធិបតីអាមេរិក Joe Biden នាយករដ្ឋមន្ត្រីអង់គ្លេសលោក Sir Keir Starmer ប្រធានាធិបតីបារាំង Emma Nuel Macron និងនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Olaf Scholz មិនចុះសម្រុងគ្នាលើការអនុញ្ញាតអោយអ៊ុយក្រែនចូលរួមក្នុងអង្គការណាតូ។
ដូចដែល ប្រធានាធិបតី Zelensky បានស្នើឡើង បានបង្ហាញអោយឍើញ ពេលវេលាដ៏ល្អបំផុតសម្រាប់អ៊ុយក្រែនក្នុងការចូលជាសមាជិក NATO ក្នុងខែធ្នូ មុននឹងឆ្ពោះទៅចុងបញ្ចប់នៃអាណត្តិរបស់លោក Biden ហើយការចូលជាសមាជិកណាតូតាមពិតអាចចាប់ផ្ដើមក្រោយសង្គ្រាមចប់។
តាមទស្សនៈរបស់អ៊ុយក្រែនការចូលរបស់ Kiev ទៅក្នុងអង្គការ NATO នឹងក្លាយជាការធានាសន្តិសុខដ៏ល្អបំផុត ដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ី។
ចំណុចនៃការពិភាក្សាគឺផែនការជ័យជម្នះ( victory plan )ដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបង្ហាញក្នុងការពិភាក្សាធ្វើឡើងនៅសហរដ្ឋអាមេរិកជាការពិភាក្សាមុនការបោះឆ្នោតរយៈពេលបីសប្តាហ៍ទៀត ហើយដំណើរទស្សនកិច្ចនេះក៏ទំនងជាការលារបស់លោកទៅកាន់សម្ព័ន្ធមិត្តគឺលោក Biden ផងដែរ គាត់ស្ថិតនៅក្នុងទឹកដីអាល្លឺម៉ង់មិនដល់ 24 ម៉ោងក៏ត្រឡប់មកទៅវិញ។
ហើយនៅមុនកិច្ចប្រជុំកំពូល គាត់បានទទួលគ្រឿងឥស្សរិយយសថ្នាក់ពិសេសពី German Grand Cross នៃ Order of Merit ពីប្រធានាធិបតីអាល្លឺម៉ង់ នេះបើយោងតាមកាបញ្ជាក់ពី VOA សហរដ្ឋអាមេរិក។
នៅក្នុងកិច្ចប្រជុំបញ្ហាមជ្ឈិមបូព៌ាក៏បានពិភាក្សាផងដែរ Politico រាយការណ៍ ទាំង Biden និង Scholz បានយល់ឃើញថា ការស្លាប់របស់មេដឹកនាំក្រុមហាម៉ាស់ Yahyar Sinwar នឹងជាឳកាសនៃបទឈប់បាញ់ពីសង្គ្រាមតំបន់ហ្គាហ្សា។
ហើយនៅថ្ងៃដដែល (១៨ តុលា ) ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំរបស់ប្រមុខប្រព័ន្ធផ្សព្វផ្សាយនៃប្រជាជាតិ BRICS ដោយបញ្ជាក់ថា ប្រសិនបើអ៊ុយក្រែនអាចកាន់កាប់អាវុធនុយក្លេអ៊ែរប រុស្ស៊ីនឹងចាត់ទុកថានេះជាការញុះញង់។
សារព័ត៌មាន Sputnik របស់រុស្ស៊ីបានរាយការណ៍កាលពីថ្ងៃសៅរ៍ (១៩) អំពីរបាយការណ៍លទ្ធភាពនៃការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនគឺជាការបង្កហេតុមួយទៀត ប្រធានាធិបតីពូទីននិយាយ។
នៅថ្ងៃព្រហស្បតិ៍ (១៧ តុលា ) មេដឹកនាំអ៊ុយក្រែនបានធ្វើសេចក្តីថ្លែងការណ៍មួយនៅចំពោះមុខមេដឹកនាំសហភាពអឺរ៉ុបក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែលថា អ៊ុយក្រែនគួរត្រូវអញ្ជើញឱ្យចូលជាសមាជិកណាតូ ឬក៏ក្រុងកៀវត្រូវមាននុយក្លេអ៊ែរម្ដងទៀត? កាសែតអាល្លឺម៉ង់ Bild បានរាយការណ៍ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថា Kiev ត្រូវបានគេរាយការណ៍ថាអ៊ុយក្រែនអាចអភិវឌ្ឍអាវុធនុយក្លេអ៊ែរត្រឹមតែពីរបីសប្តាហ៍តែប៉ុណ្ណោះដើម្បីប្រើប្រឆាំងនឹងរុស្ស៊ីប្រសិនបើលោកខាងលិចបដិសេធការទទួលយកអ៊ុយក្រែនចូលទៅក្នុងអង្គការណាតូ។
នេះជាញុះញង់មួយ លោក ពូទីន បាននិយាយក្នុងអំឡុងពេលជួបជាមួយតំណាងប្រព័ន្ធផ្សព្វផ្សាយមកពីប្រទេស BRICS ដែលឆ្នាំនេះធ្វើជាម្ចាស់ផ្ទះដោយរុស្ស៊ីថា៖ «នេះជាការញុះញង់មួយទៀត» រាល់វិធានការរបស់អ៊ុយក្រែននឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរពីអ៊ុយក្រែននឹងត្រូវបានឆ្លើយតបវិញយ៉ាងសាកសម។
លោកបាននិយាយថា វានឹងមិនពិបាកក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរក្នុងសម័យទំនើបនេះ ទោះយ៉ាងណាក៏ដោយនៅមិនច្បាស់ទេថាអ៊ុយក្រែនមានសមត្ថភាពធ្វើដូច្នេះ។
ប្រធានាធិបតីរុស្ស៊ីបាននិយាយ ទីក្រុងម៉ូស្គូនឹងមិនអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនឡើយ ទោះក្នុងកាលទេសៈណាក៏ដោយ ហើយរុស្ស៊ីនឹងតាមដាន ប្រសិនបើប្រទេសលោកខាងលិចណាមួយចង់ចល័តអាវុធនុយក្លេអ៊ែរទៅអ៊ុយក្រែន។