ខនខ្លេ Conclave: កិច្ចការប្រចាំរបស់សង្ឃ”Cardinal” តើធ្វើអ្វីក្នុងមួយថ្ងៃ? ក្នុង​អំឡុង​ពេល​មហាសន្និបាត​សម្ងាត់​ដើម្បី​ជ្រើសរើស​សម្តេច​ប៉ាប​ថ្មី

ខនខ្លេ Conclave: កិច្ចការប្រចាំរបស់សង្ឃ”Cardinal” តើធ្វើអ្វីក្នុងមួយថ្ងៃ? ក្នុង​អំឡុង​ពេល​មហាសន្និបាត​សម្ងាត់​ដើម្បី​ជ្រើសរើស​សម្តេច​ប៉ាប​ថ្មី។

ខនខ្លេ Conclave ជា “សន្និបាត” គឺជាការប្រជុំសម្ងាត់នៃសង្ឃជាន់ខ្ពស់ខាឌិណាល់ Cardinal ដែលមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈរហូតបញ្ចប់ពីការបោះឆ្នោតជ្រើសរើសសម្តេចប៉ាបថ្មី តើអ្នកធ្លាប់ឆ្ងល់ទេ? ថា​ក្នុង​មួយ​ថ្ងៃ​នៃ​ការ​ប្រជុំ​សម្ងាត់​នេះ តើ​ខាឌីណាល់ Cardinal ​ត្រូវ​ធ្វើ​អ្វី? នៅពេលដែលពួកគេត្រូវកាត់ផ្តាច់ពីពិភពខាងក្រៅ រហូតដល់ការជ្រើសរើសសម្តេចប៉ាបថ្មីត្រូវបានបញ្ចប់។

យោង​ទៅ​លើ​ព័ត៌មាន​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដោយ​សារ​តែ​ការ​ប្រជុំ​សម្ងាត់​របស់​ខាឌីណាល់​នឹង​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ពុធ ទី ៧ ខែ​ឧសភា​នេះ មិន​មាន​ន័យ​ថា​កិច្ច​ប្រជុំ​របស់​ពួក​គេ​នឹង​ត្រូវ​បញ្ចប់​ក្នុង​មួយ​ថ្ងៃនោះ​ឡើយ ដោយសារតែកិច្ចប្រជុំសម្ងាត់អាចកើតឡើង “គ្មានថ្ងៃកំណត់” វាអាចចំណាយពេលច្រើនថ្ងៃ ឬច្រើនសប្តាហ៍ រហូតទាល់តែបានសង្ឃសមរម្យមួយអង្គហើយតែងតាំងឱ្យកាន់តំណែង ដូច្នេះថ្ងៃនីមួយៗរបស់ខាឌីណាល់​ ចាប់ផ្តើមនៅខាសា សានតា ម៉ាតា Casa Santa Marta ។

បន្ទប់​ស្នាក់​ដូច​ជា​អាផាតមែន​ពីរ​ក្នុង​បុរី​វ៉ាទីកង់ ​នឹង​ក្លាយ​ជា​លំនៅឋាន​របស់​ខាឌីណាល់​នៅ​ទូទាំង Conclave ហើយនឹងមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីតំបន់នោះទេ រហូតដល់ការជ្រើសរើសបានបញ្ចប់។

បន្ទាប់ពីទទួលទានអាហារពេលព្រឹក ខាឌីណាល់នឹងឡើងឡានក្រុងក្រោមការគ្រប់គ្រងសុវត្ថិភាពយ៉ាងតឹងរឹងបំផុត ដើម្បីធ្វើដំណើរទៅកាន់វិហារស៊ីស្ទីន Sistine Chapel ដែលពោរពេញទៅដោយផ្ទាំងគំនូរដ៏ល្បីល្បាញរបស់ម៉ៃឃើល អែនជើឡូ “Michelangelo” ខាណាល់នឹងប្រមូលផ្តុំគ្នា ហើយចាប់ផ្តើមការពិភាក្សាបោះឆ្នោតព្រឹកដំបូង  កំឡុងពេលបោះឆ្នោត ខាណាល់នឹងស្ថិតក្នុងឈុតពេញអង្គ ពាក់​អាវឃ្លុំ​ក្រហម​លើ​អាវ​បព្វជិត​ពណ៌​ស និង​មួក​រាងទម្រង់​ល្ពៅ​ពណ៌​ក្រហម​តូច​ហៅ​ថាហ្សុកិតូ Zucchetto។

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ពេល​ព្រឹក ខាឌីណាល់​នឹង​ត្រឡប់​ទៅ​គេហដ្ឋាន​នៅ Santa Marta វិញ​សម្រាប់​អាហារ​ថ្ងៃត្រង់ សម្រាក ឬជជែកក្រៅផ្លូវការ បន្ទាប់មកនៅពេលរសៀល ខាឌីណាល់នឹងត្រលប់មកវិញឈុតពេញអង្គ ហើយជិះឡានក្រុងទៅកាន់វិហារ Sistine Chapel ម្តងទៀតសម្រាប់ការបោះឆ្នោតជុំទីពីរ។

ទម្លាប់​នេះ​បន្ត​ជា​រៀង​រាល់​ថ្ងៃ​រហូត​ទាល់​តែរក​ខាឌីណាល់​មួយអង្គ​សម្រេច​បាន​សំឡេង​ភាគ​ច្រើន​ពីរ​ភាគ​បី ហើយ​ក្នុងកំឡុងពេលនោះក្រ​ភ្នែក​របស់​ពិភពលោក​នឹងសម្លឹងទៅ​លើ “ប៉ម​ផ្សែង” នៃ​វិហារ Sistine Chapel រង់ចាំ​សញ្ញា​នៃ​សម្តេច​ប៉ាប​ថ្មី។ ប្រសិនបើ “ផ្សែងខ្មៅ” កើតឡើង មានន័យថា គ្មាននរណាម្នាក់ត្រូវបានជ្រើសរើសនៅឡើយទេ តែប្រសិនបើ “ផ្សែងពណ៌ស” កើតឡើង មានន័យថា មួយអង្គដែលសមរម្យសម្រាប់តំណែងរបស់សម្តេចប៉ាបថ្មីត្រូវបានជ្រើសរើសហើយ។

ខណៈពេលនោះជីវិតរបស់ខាឌីណាល់នៅក្នុងលំនៅឋានសាន់តាម៉ាតាមានភាពធូរស្រាល ពួកគេត្រូវបានអនុញ្ញាតឱ្យស្លៀកសំលៀកបំពាក់បែបព្រះសង្ឃដែលមិនសូវមានលក្ខណៈផ្លូវការ ដូចជា​ស្លៀក​ឈុត​ខ្មៅ ឬ​អាវ​ក្រៅ​ធម្មតា​ Cardinals ក៏ត្រូវបានផ្តល់សិទ្ធិក្នុងការនិយាយទៅកាន់ Cardinals របស់ពួកគេនៅក្នុងច្រករបៀង និងបន្ទប់រង់ចាំផងដែរ ភាគច្រើន ខានីលមួយអង្គៗនឹងប្រមូលផ្តុំគ្នាជាក្រុមជាមួយសហសេវិកមកពីតំបន់ដូចគ្នា ដើម្បីពិភាក្សាអំពីបេក្ខជនដែលសមស្រប។

ក្រៅពីការងាររបស់ខាឌិណាល់ បុគ្គលិកបុរីវ៉ាទីកង់ក៏ត្រូវរង់ចាំគ្រប់ពេលវេលាក្នុងអំឡុងពេល CONCAVE ប្រជុំ ។កម្មករនឹងត្រូវដំឡើងឡដុត និងបំពង់ផ្សែង ដើម្បីដុតសន្លឹកឆ្នោត និងបញ្ជូនសញ្ញាទៅខាងក្រៅ ខណៈដែលជាងកាត់ដេរនៅទូទាំងទីក្រុងរ៉ូមបានឈរនៅក្បែរដើម្បីធ្វើការវាស់វែង ធ្វើគ្រឿងបរិក្ខារ និងធ្វើការកាត់ដេរចុងក្រោយ ដរាបណាលទ្ធផលនៃការប្រជុំរបស់ខាឌីណាល់ត្រូវបានគេដឹងថានឹងត្រូវផលិតអាវឈុតឃ្លុំសម្រាប់សម្តេចប៉ាបថ្មីភ្លាមៗ។

ហើយនៅពេលដែលជ្រើសរើសបានសម្តេចសង្ឃភ្លាម ខាឌីណាល់នឹងត្រូវបានដោះលែងពីទម្លាប់ប្រចាំថ្ងៃរបស់ពួកគេនៅក្នុងវិហារ Sistine  ជួងនៃវិហារ St. Peter’s Basilica នឹងបន្លឺឡើងលាន់ទ្រហឹង សម្តេចប៉ាបថ្មីនឹងស្វាគមន៍គ្រីស្ទានជាលើកដំបូង។

សង្ឃខាឌីណាល់ជាន់ខ្ពស់បំផុតក្នុងចំណោមខាក្នុងពិភពលោកនៅពេលនេះគឺ ខាឌីណាល់ ម៉ៃឃើល មីឆៃ គីតប៊ុនឈូ មកពីប្រទេសថៃ នឹងឡើងលើយ៉រនៃវិហារសន្តពេត្រុសជាមួយអ្នកបួសពីរអង្គ មុនពេលប្រកាសជាភាសាឡាតាំង “ហាប៊ីមឹស ប៉ាប៉ាម Habemus Papam ” ឫ(យើងមានសម្តេចប៉ាបហើយ) បន្តដោយឈ្មោះសម្តេចប៉ាបថ្មីជាភាសាឡាតាំង។

CNN រាយការណ៍ថាសម្តេចប៉ាបថ្មីអាចត្រូវបានគេហៅថាលិអូទី១៣ “Leo XIII” ជាឈ្មោះដែលគេស្គាល់សម្រាប់ការប្តេជ្ញាចិត្តរបស់គាត់ចំពោះយុត្តិធម៌សង្គម ប្រាក់ឈ្នួលសមរម្យ និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ហើយលក្ខខណ្ឌការងារដែលមានសុវត្ថិភាព ឬមានន័យថា “អ្នកបរិសុទ្ធ” ធ្វើឱ្យឈ្មោះនេះជាឈ្មោះសមរម្យ សម្រាប់សម្តេចប៉ាបថ្មី។

ប្រែសម្រួលដោយ ៖ សេនាមេឃ

ប្រភពទិន្នន័យ៖ Reuters / CNN

ប្រភពរូបភាព៖ Reuters

គេហទំព័រ មេឃញូស៍អេស៊ា http://meknewsasia.com
គេហទំព័រ មេឃញូស៍អេស៊ា http://meknewsasia.com
គេហទំព័រ មេឃញូស៍អេស៊ា http://meknewsasia.com
គេហទំព័រ មេឃញូស៍អេស៊ា http://meknewsasia.com
គេហទំព័រ មេឃញូស៍អេស៊ា http://meknewsasia.com

You might like

Leave a Reply

Your email address will not be published. Required fields are marked *