មកស្គាល់ ប្រតិបត្តិការ ស៊ិនដ័រ”Operation Sindoor”៖ ពីម្សៅផាត់មុខ ឆ្ពៅទៅផែនការសងសឹកប្រឆាំងនឹងភេរវករនៅក្នុងប្រទេសប៉ាគីស្ថាន។
ជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថាន អាចនិយាយបានថាប្រហែលជិតឈានដល់ចំណុចពុះកញ្ជ្រោលហើយ ខណៈឥណ្ឌាបើកការវាយប្រហារលើប៉ាគីស្ថានកាលពីយប់មិញ (៦ ឧសភា) សំដៅលើគោលដៅភេរវជនក្នុងប្រទេសប៉ាគីស្ថាន នៅក្នុងការសងសឹកចំពោះការវាយប្រហារកាលពីចុងខែមេសា ដោយពួកសកម្មប្រយុទ្ធ Kashmiri ទៅលើអ្នកទេសចរ និងជនស៊ីវិលជាង 26 នាក់នៅ Pahalgam ។
នៅក្នុងតំបន់ Kashmir ដែលជាទីក្រុងទេសចរណ៍ដ៏ពេញនិយមមួយដែលទទួលបានរហស្សនាមថា “ប្រទេសស្វីស Switzerland នៃប្រទេសឥណ្ឌា” ហើយនេះគឺជាប្រភពនៃ “ប្រតិបត្តិការ Sindoor” ដែលបានកើតឡើងកាលពីយប់មិញ។ប្រតិបត្តិការ Sindoor កំណត់គោលដៅក្រុមភេរវករចំនួន 9 រួមទាំង: ទីស្នាក់ការកណ្តាលក្រុម Jaish-e-Mohammed ត្រូវបានគេស្គាល់ថាជាកងកម្លាំងរបស់ Mohammed ជាចលនាភេរវករនៅក្នុងប្រទេសប៉ាគីស្ថានដែលបង្កើតឡើងដោយ Masood Azhar ដែលត្រូវបានដោះលែងពីពន្ធនាគារឥណ្ឌាក្នុងឆ្នាំ 2000 ជាថ្នូរនឹងចំណាប់ខ្មាំង 155 នាក់ ទីស្នាក់ការកណ្តាលមានទីតាំងនៅភាគខាងត្បូងរដ្ឋ Punjab ។
គោលដៅបន្ទាប់គឺមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ព Muridke របស់ក្រុមភេរវករ ដែលមានចម្ងាយប្រហែល 40 គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Lahore ដែលជាមជ្ឈមណ្ឌលសម្របសម្រួលជាយូរមកហើយ។ មានកន្លែងភេរវករគ្របដណ្តប់លើផ្ទៃដីជាង 80ហិចតា ដែលពួកក្រុមភេរវករធ្លាប់បានធ្វើការវាយប្រហារជាច្រើនលើកមុនមកលើប្រទេសឥណ្ឌាក៏ត្រូវបានបណ្តុះបណ្តាលនៅទីនេះផងដែរ។
គោលដៅមួយទៀតគឺ “កន្លែងហ្វឹកហាត់អ្នកបំផ្ទុះគ្រាប់បែក និងកន្លែងបាញ់មីស៊ីល” ដែលជាកន្លែងដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត និងអ្នកប្រយុទ្ធភេរវករត្រូវបានបណ្តុះបណ្តាលដែរ ក៏មានមូលដ្ឋានបាញ់កាំជ្រួចនៅ Rajouri និង Poonch ដែលថ្មីៗនេះត្រូវបានវាយប្រហារដោយប្រទេសឥណ្ឌា។
គោលដៅមួយទៀតគឺ “ជំរុំ” របស់ពួកសកម្មប្រយុទ្ធ Kashmiri រួមទាំងជំរុំ Mehmoona ដែលធ្លាប់ត្រូវបានក្រុមសកម្មប្រយុទ្ធ Hizbul Mujahideen ប្រើដើម្បីធ្វើសកម្មភាពរបស់ខ្លួននៅ Kashmir ដែលត្រូវបានវាយប្រហារផងដែរ។
ទោះជាយ៉ាងណាក៏ដោយពាក្យ “Operation Sindoor” គឺជាឈ្មោះដែលត្រូវបានផ្តល់ឱ្យដោយនិមិត្តសញ្ញាសាសនា “sindoor” របស់ឥណ្ឌាមានន័យថា “ម្សៅក្រហម” ដែលស្ត្រីហិណ្ឌូលាបលើថ្ងាសរបស់ពួកគេបន្ទាប់ពីរៀបការ ឈ្មោះនេះកើតឡើងបន្ទាប់ពីការវាយប្រហារភេរវកម្មជាបន្តបន្ទាប់នៅតំបន់កាស្មៀរកាលពីចុងខែមេសាបានធ្វើឱ្យស្ត្រីជាច្រើន “ក្លាយជាស្ត្រីមេម៉ាយ” បន្ទាប់ពីប្តីរបស់ពួកគេត្រូវបានសម្លាប់ ដោយស្ត្រីហិណ្ឌូបានថតរូបឱបសាកសពប្តីរបស់ពួកគេមួយថ្ងៃបន្ទាប់ពីការវាយប្រហារ រហូតដល់រូបភាពនេះបានល្បីពាសពេញពិភពលោក នេះគឺជាប្រភពដើមនៃឈ្មោះប្រតិបត្តិការ Sindoor និមិត្តសញ្ញានៃការឈឺចាប់ដែលជនរងគ្រោះពីអំពើភេរវកម្ម។
អត្ថបទ ៖ សេនាមេឃ
ប្រពភ ៖ TNN World
