មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលការងារហ្វឹកហ្វឺន បានដឹកនាំក្រុមការងារ ទទួលស្វាគមន៍ក្រុមការងារជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប៉ែន ណារ៉ុង ស្នងការរង ស្នងការដ្ឋានផែនការប្រតិបត្តិការ

នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលការងារហ្វឹកហ្វឺន បានដឹកនាំក្រុមការងារ ទទួលស្វាគមន៍ក្រុមការងារជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប៉ែន ណារ៉ុង ស្នងការរង ស្នងការដ្ឋានផែនការប្រតិបត្តិការ និង ហ្វឹកហ្វឺន ប្រធានក្រុមការងារទី១ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និង វាយតម្លៃវគ្គបំប៉នសណ្តាប់ធ្នាប់ជួរទ័ព សម្រាប់ត្រៀមឈរផែនព្យុហយាត្រារបស់សិក្ខាកាម នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រៀមចូលរួមពិធីសម្ពោធសមិទ្ធផលដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងការប្រារព្ធខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ(១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥)។

You might like

Leave a Reply

Your email address will not be published. Required fields are marked *