នៅព្រឹកថ្ងៃចន្ទ ១៣រោច ខេជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រវនឹងថ្ងៃ ទី២៣ ខែមិថុនា ឆ្នាំ ២០២៥ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានអញ្ជើញដឹកនាំកងទ័ពគោរពទង់ជាតិ និងផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ ដែលកើតមានឡើងក្នុងតំបន់ និងអន្តរជាតិ ជាពិសេស បញ្ហាដែលកើតមានឡើងថ្មីៗនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានជាថ្មីម្តងទៀតទៅកាន់កងទ័ពទាំងអស់ត្រូវគោរពឲ្យបានដាច់ខាតនូវវិន័យ របស់កងយោធពលខេមរភូមិន្ទ បទបញ្ជា សារាចរ សេចក្តីណែនាំរបស់ថ្នាក់លើ ក្រឹត្យច្បាប់របស់រដ្ឋ ត្រូវមានសីលធម៌ល្អ អត្តចរិកស្លូតបូត សុភាពរាបសារ ម៉ឹងម៉ាត់សាកសមជាកងយោធពលខេមរភូមិន្ទ និងជាអ្នកបន្តវេនដ៏ល្អ។ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងពង្រីកស្មារតី និងឧត្តមគតិស្នេហាជាតិ ហើយគាំទ្រយ៉ាងពេញទំហឹង នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្ដេជ្ញាការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី មិនឲ្យបរទេសណាមើលងាយ ឬ ឈ្លានពានបានឡើយ៕