រុស្ស៊ីបង្ហាញសំណើសម្រាប់ការបង្កើតប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិថ្មីមួយទៅកាន់ប្រទេសជាសមាជិក BRICS ទាំងអស់

រុស្ស៊ីបង្ហាញសំណើសម្រាប់ការបង្កើតប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិថ្មីមួយទៅកាន់ប្រទេសជាសមាជិក BRICS ទាំងអស់នៅក្នុងកិច្ចប្រជុំកំពូលរបស់ក្រុមក្នុងសប្តាហ៍នេះ នេះ​បើ​តាម​របាយការណ៍​របស់ Reuters ​សំអាងតាម​ឯកសារ​ដែល​បាន​ចែកចាយ​ទៅ​កាន់​សារព័ត៌មាន​ដោយ​ក្រុង​ម៉ូស្គូ មុនពេលសកម្មភាពនេះ។

Add a heading – 1

ប្រព័ន្ធនេះត្រូវបានគេជឿថាត្រូវបានរចនាឡើងដើម្បីផ្តល់ការការពារប្រឆាំងនឹងទណ្ឌកម្មរបស់លោកខាងលិច ហើយ​អាច​នឹង​បញ្ចប់​ការ​ត្រួតត្រា​ពិភពលោក​របស់​ប្រាក់​ដុល្លារ

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Reuters ទំរង់វេទិកាថ្មីនេះនឹងផ្អែកលើបច្ចេកវិទ្យា blockchain និង (Digital Token) និមិត្តសញ្ញាឌីជីថលដែលគាំទ្រដោយរូបិយប័ណ្ណក្នុងស្រុកនៃប្រទេសដែលចូលរួម។

ទម្រង់នេះជាការបើកផ្លូវប្រើប្រាស់រូបិយប័ណ្ណផ្សេងៗកាន់តែងាយស្រួលនិងធានាការផ្លាស់ប្តូរដោយសុវត្ថិភាពដោយមិនចាំបាច់ប្រើប្រាក់ដុល្លារសម្រាប់ប្រតិបត្តិការ ត្រូវបានគេរាយការណ៍ថាវេទិកាថ្មីនេះនឹងពឹងផ្អែកលើបណ្តាញធនាគារពាណិជ្ជក្នុងការតភ្ជាប់គ្នាតាមរយៈធនាគារកណ្តាលនៃប្រទេសសមាជិក BRICS ផងដែរ។

ឯកសារនេះក៏បានបន្ទោសអំពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានស្រាប់ផងដែរក្នុងនោះរួមមាន មូលនិធិរូបិយវត្ថុអន្តរជាតិ ថាបានបម្រើផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។

រុស្ស៊ី​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​របស់​សារព័ត៌មាន Reuters ទេនិង​មិន​បាន​ផ្សព្វផ្សាយ​ឯកសារ​ណា​មួយ​ដូច​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​អះអាង កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Anton Siluanov បង្ហាញសំណើមួយសម្រាប់កំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ដល់រដ្ឋមន្ត្រីការបរទេស និងទេសាភិបាលធនាគារកណ្តាលនៃប្រទេស BRICS ផ្សេងទៀត។

ក្នុងឱកាសនោះ Siluanov បានរិះគន់លោកខាងលិចថាខ្លួនកំពុងព្យាយាមប្រើប្រព័ន្ធរូបិយវត្ថុអន្តរជាតិ និងប្រាក់ដុល្លារ គឺជាផ្លូវមួយសម្រាប់សម្ពាធនយោបាយ ហើយគាត់បាននិយាយថា BRICS បាននិងកំពុងពិភាក្សាអំពីជម្រើសសម្រាប់ប្រព័ន្ធទូទាត់អន្តរជាតិដែលគ្រប់គ្រងដោយលោកខាងលិចមួយរយៈហើយ ក៏ដូចជាប្រព័ន្ធទូទាត់មូលបត្រ និងភ្នាក់ងារវាយតម្លៃឥណទាន លោករដ្ឋមន្ត្រីបាននិយាយថា ទ្រព្យសម្បត្តិហិរញ្ញវត្ថុឌីជីថលថ្មីក៏គួរតែត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធទូទាត់អន្តរជាតិផងដែរ “វាលឿនជាង ថោកជាង និងអាចទុកចិត្តបាន ប្រតិបត្តិការ​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​មិន​មាន​ការ​ចូល​រួម​ពី​ធនាគារ ឬ​បែបបទពី​ប្រទេស​ទី​បី​នោះ​ទេ» តែសេចក្តីលំអិតមិនទាន់ច្បាស់នៅឡើយទេ។

កន្លងមកប្រទេសរុស្ស៊ីបានខ្នះខ្នែងក្នុងការកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារក្នុងប្រតិបត្តិការអន្តរជាតិដោយ 95% នៃការទូទាត់គ្នាទៅវិញទៅមក រវាងរុស្ស៊ី និងចិន ដៃគូពាណិជ្ជកម្មធំបំផុត ត្រូវបានអនុវត្តតាមរយៈរូបិយប័ណ្ណក្នុងស្រុក (រូប្លិង និងយន់) នេះបើយោងតាមនាយករដ្ឋមន្ត្រីរុស្ស៊ី Mikhail Mishustin នៅក្នុងខែសីហា។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Siluanov បណ្តាប្រទេស BRICS នឹងបន្តទៅមុខទៀត ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅក្នុងប្រតិបត្តិការរួមគ្នា ហើយងាកមកប្រើរូបិយប័ណ្ណក្នុងស្រុកជំនួសវិញ។

កិច្ចប្រជុំកំពូល BRICS គ្រោងនឹងធ្វើឡើងនៅទីក្រុង Kazan ភាគនិរតីនៃប្រទេសរុស្ស៊ី ចន្លោះពីថ្ងៃទី 22 ដល់ថ្ងៃទី 23 ខែតុលា ទីក្រុងមូស្គូបច្ចុប្បន្នកាន់តំណែងជាប្រធាន BRICS ដែលរួមមានប្រេស៊ីល ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង អេហ្ស៊ីប អ៊ីរ៉ង់ អេមីរ៉ាតអារ៉ាប់រួម និងអេត្យូពី មាន​ប្រទេស​ជាង​៣០​ទៀត​ក្នុង​នោះ​មាន​ប្រទេស​តួកគី​ជា​សមាជិក​អូតង់ដែលបានដាក់ពាក្យចូលរួមជាសមាជិកនៃក្រុមសេដ្ឋកិច្ចនេះនេះ​បើ​តាម​ការ​បង្ហើប​របស់​មន្ត្រី​រុស្ស៊ី

(ប្រភព៖ RT News/Reuters)

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *