បង្ហាញនាវាផ្ទាល់ខ្លួនមហាសេដ្ឋីរុស្សីមានតំលៃ 230 លានដុល្លារ បន្ទាប់ពីសហរដ្ឋអាមេរិក រឹបអូសនៅឆ្នេរសមុទ្រសាធារណរដ្ឋហ្វីជីក្នុងឆ្នាំ 2022 ហើយកំពុងប្រកាសដាក់ដេញថ្លៃ

អាងហែលទឹកធំទូលាយ ទីលានចតឧទ្ធម្ភាគចក្រ និងបន្ទប់ស្នាក់ចំនួន8 គឺជាភាពប្រណិតនាវាអាម៉ាឌៀ Amadea ដែលត្រូវបានរឹបអូសដោយសហរដ្ឋអាមេរិក នៅឯឆ្នេរសមុទ្រសាធារណរដ្ឋហ្វីជីក្នុងឆ្នាំ 2022។

នេះគឺជាប្រតិបត្តិការនៃនាយដ្ឋានមួយរបស់ក្រសួងយុត្តិធម៌អាមេរិកនៅពេលនោះ ដែលត្រូវបានផ្តល់ភារកិច្ចអោយតាមប្រម៉ាញ់ “ទ្រព្យសម្បត្តិមិនស្របប្បាប់” នៃឥស្សរជននយោបាយដែលមានឥទ្ធិពលរុស្ស៊ីដែលត្រូវបានដាក់ទណ្ឌកម្ម ហើយក្នុងឆ្នាំនេះ នាវានេះកំពុងត្រូវបានដាក់លក់ដេញថ្លៃ។

នាវាទំនើបថ្លៃបំផុតមួយរបស់ពិភពលោកកំពុងត្រូវបានដេញថ្លៃដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក នាវានេះមានអាងហែលទឹក បន្ទប់ប្រណីតចំនួន8 បន្ទប់សូណា និងទីលានចតឧទ្ធម្ភាគចក្រ។

ការដេញថ្លៃបិទបញ្ចប់នៅថ្ងៃទី 10 ខែកញ្ញា ហើយអ្នកចូលរួមដេញថ្លៃតម្រូវឱ្យដាក់ប្រាក់កក់ 10 លានដុល្លារអាមេរិក ។

នាវាAmadea ត្រូវបានរឹបអូសនៅឆ្នេរសមុទ្រ Fiji ក្នុងខែឧសភា ឆ្នាំ 2022 ដែលជាផ្នែកមួយនៃប្រតិបត្តិការដោយអង្គភាពឃ្លែលតូ ឃែបឈ័រ (KleptoCapture) របស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ដែលបានបង្កើតឡើងនៅដើមឆ្នាំនៃឆ្នាំនោះ។

នៅឆ្នាំ 2022 សហរដ្ឋអាមេរិកបានប្រកាសថាតម្លៃប៉ាន់ស្មានរបស់នាវានោះគឺ 230 លានដុល្លារ។

អាជ្ញាធរ​អាមេរិក​បាន​កំណត់​អត្តសញ្ញាណ​នាវានោះ​ថា​ជា​របស់​គ្រួសារ​អ្នកនយោបាយ​រុស្ស៊ី Suleyman Kerimov ប៉ុន្តែ​ម្ចាស់ខ្លួន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

នេះគឺជា “ពានរង្វាន់” ដ៏ប្រណិតបំផុតដែលរឹបអូសដោយក្រុមការងាររបស់សហរដ្ឋអាមេរិក

យោងតាមសំដីលោកប្រធានាធិបតី Joe Biden នាពេលនោះ KleptoCapture គឺជាទីភ្នាក់ងារមួយដែលត្រូវបានបង្កើតឡើងដើម្បីតាមប្រម៉ាញ់ “ទ្រព្យសម្បត្តិដែលបានមកមិនស្របច្បាប់” របស់បណ្តាអូលិកាក “oligarchs” របស់រុស្ស៊ី មានន័យថាអ្នកមានទ្រព្យជនជាតិរុស្ស៊ីដែលមានឥទ្ធិពលនយោបាយ។

Amadea ស្ថិត​ក្នុង​ចំណោម​យាន​យន្ត​ខ្នាត​ធំ យន្តហោះ និង​អចលន​ទ្រព្យ​ប្រណិត​ជាច្រើន​ដែល​ត្រូវ​រឹបអូស​ដោយ​ក្រុម​ការងារ ដែលនៅ​សេសសល់​ជា​ច្រើន​ទៀត​កំពុង​បន្ត​នីតិវិធី​ច្បាប់។

កាល​ពី​ឆ្នាំ​មុន សភា​អាមេរិក​បាន​អនុម័ត​ច្បាប់​អនុញ្ញាត​ឲ្យ​ផ្ទេរ​ទ្រព្យសម្បត្តិ​រុស្ស៊ី​ដែល​រឹបអូស​ទៅ​ឲ្យ​អ៊ុយក្រែន​ដើម្បី​ពង្រឹង​វិស័យ​ការពារ​យោធា។

បច្ចុប្បន្នក្រុមការងារនេះត្រូវបានរំសាយដោយអគ្គមេធាវីអាមេរិកបច្ចុប្បន្នលោក Pam Bondi បន្ទាប់ពីអាណត្តិទី2របស់លោកប្រធានាធិបតី Donald Trump ចូលកាន់តំណែងកាលពីខែមករា។

នាវានេះដែលត្រូវបានសាងសង់ក្នុងឆ្នាំ 2017 និងពីមុនត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃរហូតដល់ 325 លានដុល្លារអាមេរិក ទំនងជាត្រូវបានលក់ក្នុងតម្លៃកាត់បន្ថយយ៉ាងខ្លាំង នេះបើយោងតាមអ្នកជំនាញទីផ្សារ  បន្ទាប់ពីការតស៊ូផ្លូវច្បាប់ជាច្រើនឆ្នាំលើកម្មសិទ្ធិ បច្ចុប្បន្ន នាវានេះកំពុងចតនៅ San Diego រដ្ឋកាលីហ្វ័រញ៉ា ជាកន្លែងដដែលចាប់តាំងពីការរឹបអូស។

នៅឆ្នាំដែលនាវានេះត្រូវបានគេរឹបអូស BBC គឺជាប្រព័ន្ធផ្សព្វផ្សាយតែមួយគត់ដែលផ្តល់សិទ្ធិអោយចូលធ្វើព័ត៌មាន  ។នាវានេះមានប្រវែងប្រហែលនៃទីលានបាល់ទាត់មួយ ដោយមានទីលានចតឧទ្ធម្ភាគចក្រនៅចុងម្ខាង និងអាងហែលប្រវែង 10 ម៉ែត្រនៅម្ខាងទៀត។ការរចនាធ្វើឱ្យអាងទឹកមើលទៅលាតសន្ធឹងដល់ជើងមេឃ។

នាវានេះមានកន្លែងហាត់ប្រាណ ហាងកែសម្ផស្ស រោងកុន និងបន្ទប់ដាក់ស្រា ក៏មានបន្ទប់ស្នាក់នៅដ៏ប្រណិតសម្រាប់ភ្ញៀវ 16 នាក់ និងសមាជិកនាវិក 36 នាក់សម្រាប់ទទួលភ្ញៀវផងដែរ។

កាលពីខែមីនា ចៅក្រម Del Ho នៅទីក្រុងញូវយ៉ក បានប្រគល់នាវានេះទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលក្រោយមកបានដាក់ឱ្យអ្នកដេញថ្លៃខ្ពស់បំផុត ការដេញថ្លៃនេះត្រូវបានធ្វើឡើងដោយសេវាដែនសមុទ្រជាតិ(National Maritime Services) និងឈ្មួញកណ្តាលអ្នកជំនាញនាវាមានឈ្មោះថា  Suleyman Kerimov ដែលជាមហាសេដ្ឋីរុស្ស៊ី។

ចៅក្រមក៏បានសម្រេចថា “ភស្តុតាងភាគច្រើនលើសលប់នៅក្នុងសំណុំរឿងនេះ” បានបង្ហាញថា នាវានេះគឺជាកម្មសិទ្ធិ “ដោយសមាជិកនៃគ្រួសាររបស់ Suleyman Kerimov” ។

តែលោក Kerimov សមាជិកសភារុស្ស៊ី និងជាមហាសេដ្ឋី បដិសេធការចោទប្រកាន់នេះ។

អ្នកតំណាងរបស់គាត់បានប្រាប់ BBC ក្នុងឆ្នាំ 2022 ថាការចោទប្រកាន់អំពីកម្មសិទ្ធិរបស់គាត់ចំពោះ Amadea ត្រូវបាន “បដិសេធ និងមិនមានភស្តុតាងច្បាស់លាស់” ។

លោក Kerimov ដែលបច្ចុប្បន្នមានអាយុ 59 ឆ្នាំគឺជាអ្នកមានបំផុតម្នាក់របស់ប្រទេសរុស្ស៊ី យោងតាមទស្សនាវដ្តី Forbes ដែលបានប៉ាន់ប្រមាណទ្រព្យសម្បត្តិរបស់គាត់ និងគ្រួសាររបស់គាត់ប្រហែល 1.64 ម៉ឺនលានដុល្លារអាមេរិក ។

គាត់បានកសាងទ្រព្យសម្បត្តិរបស់គាត់បន្ទាប់ពីការដួលរលំនៃសហភាពសូវៀតដោយទិញភាគហ៊ុនធំនៅក្នុងក្រុមហ៊ុននាំមុខគេរបស់រុស្ស៊ី រួមទាំងអ្នកផលិតឧស្ម័ន និងមាសធំៗនៅក្នុងប្រទេស។

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម Kerimov តាំងពីឆ្នាំ 2018 បន្ទាប់មកចក្រភពអង់គ្លេសបានអនុវត្តវិធានការស្រដៀងគ្នាជាបន្តបន្ទាប់នៅក្នុងខែមីនា ក៏ដូចសហភាពអឺរ៉ុបដែលបានចោទប្រកាន់ថា Kerimov បានគាំទ្រ ឬចូលរួមក្នុងគោលនយោបាយដែលធ្វើឱ្យខូចដល់ឯករាជ្យភាព ស្ថិរភាព និងសន្តិសុខរបស់អ៊ុយក្រែន។

ប៉ុន្តែមានអ្នកទាមទារសិទ្ធជនជាតិរុស្ស៊ីម្នាក់ទៀតគឺលោក Eduard Kudynatov អតីតនាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេងដ៏ធំ Rosneft  លោក​បាន​ទាមទារ​កម្មសិទ្ធិ​លើ​នាវា​នេះ​នៅ​ចុង​ឆ្នាំ​2023។

គាត់ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់ EU ដោយបញ្ជាក់ថា បច្ចុប្បន្នគាត់ជាម្ចាស់ក្រុមហ៊ុនប្រេងឯកជនដ៏ធំបំផុតមួយរបស់រុស្ស៊ី ប៉ុន្តែគាត់មិនត្រូវបានដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកទេ។

មេធាវីរបស់ Kudynatov គឺលោក Adam Ford បានអះអាងថា ព្រះរាជអាជ្ញាមិនមានភស្តុតាងដើម្បីបញ្ជាក់ថា Suleyman Kerimov ជាម្ចាស់នាវានោះទេ។Ford បាននិយាយក្នុងអំឡុងពេលសវនាការកាលពីថ្ងៃទី 21 ខែមករាថា “មិនមានភស្តុតាងដែលភ្ជាប់ថា Suleyman Kerimov ទៅនឹងនាវានេះទេ” ។ប៉ុន្តែព្រះរាជអាជ្ញាក្នុងសំណុំរឿងនេះបានហៅ Kudynatov ថាជា “ម្ចាស់ដែលគេអោយឈរឈ្មោះ” ជំនួស Kerimov ។

នៅក្នុងសេចក្តីសម្រេចកាលពីខែមីនា ចៅក្រម Del Ho បានសម្រេចថា ការអះអាងរបស់លោក Kudynatov ចំពោះភាពជាម្ចាស់នាវាគឺមិនគួរឱ្យទុកចិត្តបាន ដោយបើកផ្លូវឱ្យយកនាវានេះដាក់ដេញថ្លៃ។

យោងតាមឯកសារដាក់ជូនតុលាការ ចាប់តាំងពីខែមិថុនា ឆ្នាំ 2022 មក សេវា Marshals របស់សហរដ្ឋអាមេរិក ដែលស្ថិតនៅក្រោមក្រសួងយុត្តិធម៌ បានចំណាយប្រាក់ចំនួន 32 លានដុល្លារអាមេរិក សម្រាប់ថ្លៃដឹកជញ្ជូន ការថែទាំ និងការរក្សាទុក រួមទាំងការចំណាយផ្សេងៗទៀត។

អត្ថបទ ៖ #សេនាមេឃ

ប្រភព ៖ BBC

គេហទំព័រ មេឃញូស៍អេស៊ា http://meknewsasia.com
គេហទំព័រ មេឃញូស៍អេស៊ា http://meknewsasia.com https://www.facebook.com/share/18GAQ12ByU/ http://www.youtube.com/@MeknewsAsia01 https://youtube.com/@rathmom Email : meknews.asia01@gmail.com https://t.me/meknews01 – 1

You might like

Leave a Reply

Your email address will not be published. Required fields are marked *