កិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃ(22-24 តុលា)នៃមេដឹកនាំ BRICS ដែលជាកិច្ចប្រជុំលើកដំបូងរបស់ក្រុម BRICS ចាប់តាំងពីបានពង្រីកដល់សមាជិកចំនួន 10 ប្រទេស នៅឆ្នាំនេះ

កាលពីម្សិលមិញ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃ(22-24 តុលា)នៃមេដឹកនាំ BRICS  ដែលជាកិច្ចប្រជុំលើកដំបូងរបស់ក្រុម BRICS ចាប់តាំងពីបានពង្រីកដល់សមាជិកចំនួន 10 ប្រទេស នៅឆ្នាំនេះ។

ខណៈពេលដែលអ្នកវិភាគគិតថា កិច្ចប្រជុំនេះគឺជាសញ្ញាមួយនៃការធ្វើពហិការ និងធ្វើអោយរុស្ស៊ីឯកោរបស់ប្រទេសលោកខាងលិចគឺ “គ្មានប្រសិទ្ធភាពឡើយ។

ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃ(22-24 តុលា)នៃមេដឹកនាំ BRICS នៅក្រុងខាសានដែលជាទីក្រុងធំរបស់ សាធារណរដ្ឋតាតាស្តង់Republic of Tatarstan របស់រុស្សី។​

លោកពូទីនត្រៀមយន្តហោះទៅហោះអមដំណើរយន្តហោះរបស់មេដឹកនាំចិនលោកប្រធានាធិបតី ស៊ីជិនភីង ពេលដែលហោះចូលមកដែនដីរបស់រុស្សីទៀតផង។ ប្រធានាធិបតីស៊ីជិនភីងធ្វើដំណើរមកដល់រុស្សីពេលរសៀលថ្ងៃទី22 តាមការអញ្ជើញរបស់លោកប្រធានាធិបតីរុស្សី ពូទីន  និងមានកិច្ចពិភាក្សាទ្វេរភាគីជាមួយលោកពូទីន និងមានការពិភាក្សាទ្វេភាគីជាមួយប្រទេសផ្សេងៗទៀតផង លីនចៀន អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីម្សិលមិញថាក្រុម BRICS បើកការប្រជុំលើកនេះគោលដៅសំខាន់គឺការពង្រីកក្រុម BRICS អោយមានសមាជិកកាន់តែច្រើន និងបញ្ជាក់គោលជំហរបញ្ហារសង្គ្រាមរុស្សីនិងអ៊ុយក្រែន និងក្តីសង្ឈឹមចង់ឃើញគ្រប់ភាគីធ្វើការជាមួយគ្នាដើម្បីកាត់បន្ថយភាពតានតឹង នាយករដ្ឋមន្ត្រីឥណ្ឌាណារិនដ្រា ម៉ូឌីមកដល់ភ្លាមចូលពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីពូទីនភ្លាម  បន្ទាប់ប្រធានាធិបតីអ៉ឺរង់ ម៉ាស៊ូស ប្រធានាធិបតីស៊ិរីម៉ាកូសា អាហ្រ្វិកខាងត្បូង  ហើយប្រធានាធិបតីប្រេស្សីលលូអ៊ីស អ៊ីណាស៊ីអូថាចូលរួមដែរ តែមានឧបត្តិហេតុភ្លាមៗមិនបានមក ​ មកទល់ពេលនេះ BRICS មានសមាជិក10ប្រទេសហើយដែលសមាជិកទើបចូលថ្មីមាន5ប្រទេស មាន អ៉ឺរ៉ង់ អេស្សីប អេត្យូពី អារ៉ាប៊ីសាវអូឌីត និងសហរដ្ឋអារ៉ាប់ឫUAE ប្រទេសអ្នក BRICS បង្កើតមុនគេ5ប្រទេសគឺ ប្រេស្សីល រុស្សី ឥណ្ឌា ចិន អាហ្រិកខាងត្បូង ។

https://youtu.be/6tc_hGXFph8

 

Add a heading – 1
Add a heading – 1
Add a heading – 1
Add a heading – 1

You might like

Leave a Reply

Your email address will not be published. Required fields are marked *