ប្រធានាធិបតីទី8របស់ឥណ្ឌូនេស៊ី ប្រាបូវ៉ូ ស៊ូបៀនតូ Prabowo Subianto អតីតមេទ័ពនិងអ្នកនយោបាយដេលមានបទពិសោធន៍ជោគជាំ

សូមមកស្គាល់ប្រធានាធិបតីទី8របស់ឥណ្ឌូនេស៊ី ប្រាបូវ៉ូ​ ស៊ូបៀនតូ Prabowo Subianto អតីតមេទ័ពនិងអ្នកនយោបាយដេលមានបទពិសោធន៍ជោគជាំ ទោះបីមានស្នាមរបួសដោយចោទប្រកាន់រឿងល្មើសសិទ្ធមនុស្សកាលពីអតីតកាល ហើយដោយការចាប់ដៃជាសម្ព័ន្ធមិត្តតាមសុជីវធម៌ជាមួយចូកូ វីដូដូ Joko Widodo អតីតប្រធានាធិបតី2អាណត្តិដែលនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដល់បច្ចុប្បន្ន ធ្វើអោយឃើញថារដ្ឋាភិបាលរបស់ស៊ូបៀនតូហាក់រឹងមាំនិងមានស្ថេរភាពខ្លាំងណាស់បានធ្វើអោយឥណ្ឌូនេស៊ីក្លាយជាចំណាប់អារម្មណ៏ទូទាំអពិភពលោកជាងមុន ប្រាបូវ៉ូ​ ស៊ូបៀនតូ បច្ចុប្បន្នអាយុ73ឆ្នាំ ចូលកាន់តំណែងប្រធានាធិបតីផ្លូវការលាកពីថ្ងៃអាទិត្យទី 20 តុលា​ កន្លងមក បន្ទាប់ពីឈ្នះឆ្នោតកាលពីខែកុម្ភៈឆ្នាំ2024

ស៊ូបៀនតូ កើតឆ្នាំ1951ជាកូនប្រុសរបស់ សូមីតូ ចូហាឌីស គូស៊ូម៉ូ រដ្ឋមន្ត្រីកាលជំនាន់ប្រធានាធិបតី ស៊ូកាណូ និងស៊ូហាតូ ប្រធាធិបតីទី1 និងទី2 របស់ឥណ្ឌូនេស៊ី ហើយមានពេលមួយឪពុករបស់គាត់មានទំនាស់ជាមួយប្រធាធិបតីស៊ូកាណូ ធ្វើអោយគ្រួសាររបស់គាត់ត្រូវភៀសខ្លួនទៅបរទេស ទើបជីវិតកុមាររបស់ស៊ូបៀនតូភាគច្រើនរស់នៅតែបរទេស ហើយអាចនិយាយបានច្រើនភាសា ដូចជាបារាំង អាល្លឺម៉ង់ អង្លេស តាស (Dutch)គ្រួសាររបស់ស៊ូបៀនតូត្រឡប់មករស់នៅឥណ្ឌូនេស៊ីវិញ ក្រោយពេលប្រធានាធិបតីស៊ូហាតូឡើងកាន់អំណាច ឆ្នាំ1967 បន្ទាប់ស៊ូបៀនតូក៏បានចូលរៀនសាលានាយទាហានឥណ្ឌូនេស៊ីក្នុងឆ្នាំ1970ក្រោយចប់ការសិក្សាស៊ូបៀនតូធ្វើការក្នុងជួរកងទ័ពរយៈពេល30ឆ្នាំក្នុងពេលនោះឥរិយាបទដែលលេចធ្លោបំផុតរបស់គាត់គឺបានចូលរួមកងកំលាំងប្រយុទ្ធពិសេសខូបាសសាស់ឫក្រុមមួកក្រហមនឹងជាមេបញ្ជាការផង ហើយចេញប្រតិបត្តិការបង្ក្រាបចលនាបះបោរនៅទីម័រខាងកើត ស៊ូបៀនតូត្រូវជាប់ចោទថាបានរួមចំណែករំលោភសិទ្ធមនុស្សយ៉ាងច្រើន ទាំងប្រតិបត្តិការនៅទីម័រខាងកើត និងប្រតិបត្តិការបោសសំអាតក្រុមអ្នកមិនយល់ស្របក្នុងអាណត្តិប្រធានាធិបតីស៊ូហាតូ  ហើយស៊ូបៀនតូបានរៀបការជាមួយស៊ីទិហេឌីយ៉ាទី ហារីយ៉ាឌី កូនស្រីស៊ូហាតូ ក្នុងឆ្នាំ1993 ធ្វើអោយគាត់ក្លាយជាកូនប្រសាររបស់ស៊ូហាតូ ក្រោយមកក្នុងឆ្នាំ1998ក្រោយចប់អាណត្តិលោកស៊ូហាតូក្រោមបទចោទការបង្ក្រាមក្រុមអ្នកមិនយល់ស្របយ៉ាងឃោរឃៅ អំបើពុករលួយ និងសំបូរគ្រឿងអល័ង្ការយ៉ាងមហាសាល ក្រុមខូបាសសាស់ត្រូវកាត់ក្តីថាមានកំហុសលើបទចោទចាប់ឃុំឃាំងនិងធ្វើទារុណ្ឌកម្មសត្រូវនយោបាយរបស់ស៊ូហាតូ ស៊ូបៀនតូពេលនោះមានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ទោ​​ ត្រូវបណ្តេញពីជួរមន្ត្រីជាការ សមាជិកក្រុមខូបាសសាស់ជាច្រើននាក់ត្រូវដាក់ទោស តែស៊ូបៀនតូសូម្បីតែហៅមកសាសួរក៏គ្មានដែរ គាត់មិនដែលនិយាយរឿងបទជាប់ចោទនោះឡើយ ហើយរើទៅនៅហ៊្សកដានីក្នុងឆ្នាំតែមួយ  លោកស៊ូបៀនតូត្រឡប់មកពីហ៊្សកដានីក្នុងឆ្នាំ2008កហើយរួមបង្កើតគណបក្ស គើរីនរ៉ា(Gerinra) ស៊ូបៀនតូធ្លាប់ឈរឈ្មោះបោះឆ្នោតជាបេក្ខភាពប្រធានាធិបតី3លើកមកហើយ លើកទី1ក្នុងឆ្នាំ2009 តែគាត់ចាញ់ ស៊ូស៊ិឡូ បំបាំង យូដូយ៉ូណូ ហើយ2លើកបន្ទាប់គាត់ចាញ់ចូកូ វីដូដូ ទោះយ៉ាងណាក៏ដោយសម្ព័ន្ធមិត្តរវាងស៊ូបៀនតូនិងវីដូដូ ចាប់ផ្តើមក្រោយបង្កើតបក្សគើរីនរ៉ាចូលរួមជារដ្ឋាភិបាលចំរុះក្នុងខែកក្កដាឆ្នាំ2019 ហើយវីដូដូបានតែងតាំងស៊ូបៀនតូជារដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយទោះបីជានៅបក្សផ្សេងគ្នាតែមុនពេលបោះឆ្នោតឆ្នាំ2024ស៊ូបៀនតូបានប្រកាសពីគោលការណ៏របស់វីដូដូនឹងបញ្ជាក់គោលជំហរនេះដោយយីបរ៉ាន រ៉ាកាប៊ូមីង រ៉ាកា​ កូនប្រុសច្បងអាយុ36ឆ្នាំរបស់វីដូដូអតីតអភិបាលក្រុងស៊ូរ៉ាកាតាជាអនុប្រធានាធិបតី

ស៊ូបៀនតូផ្តល់ភាពជឿជាក់ថាគាត់នឹងបន្តការងាររបស់វីដូដូ ទាំងគំរោងអភិវឍ្ឍន៍សេដ្ឋកិច្ចដែលផ្តោតទៅលើការរកចំណូលពីធនធានធម្មជាតិដ៏សំបូរបែបរបស់ឥណ្ឌូនេស៊ី ដូចជារ៉ែ នីកែល(Nickel)​ ធ្យូងថ្ម ប្រេងឥន្ទៈ និងឧស្ម័នធម្មជាតិ ទាំងការអភិវឍ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអោយទាន់សម័យ និងគំរោងរើទីក្រុងពីចាកាតា ទៅក្រុងនូសានតារ៉ា រួមទាំងជំរុញមុខមាត់ឥណ្ឌូនេស៊ីលើវេទិកាពិភពលោក ដោយប្រទេសឥណ្ឌូនេស៊ីជាប្រទេសដែលមានកំលាំងទ័ពច្រើននិងមានមូលដ្ឋានសេដ្ឋកិច្ចធំបំផុតក្នុងអាស៊ាន ប្រទេសតំបន់កោះមួយនេះត្រូវបានគេចាប់អារម្មណ៏ទូទាំងពិភពលោក ជាពិសេសការរក្សាតុល្យភាពសម្ព័ន្ធមិត្តរវាងសហរដ្ឋអាមេរិកនិងចិន ដែលកំពុងប្រកួតប្រជែងគ្នាយ៉ាងក្តៅគគុកក្នុងភូមិភាគអាស៊ីប៉ាស៊ីហ្វិក ស៊ូបៀនតូ យល់ច្បាស់ចំណុចសំខាន់នេះណាស់ ក្នុងរយៈពេល6ខែមុននឹងមានការផ្លាស់ប្តូរស៊ូបៀនតូទៅទស្សកិច្ចប្រទេសដែលសំខាន់រួចហើយ ដូចជាសហរដ្ឋអាមេរិក ជប៉ុន ចិន និងរុស្សី ចំណែករឿងបទចោទការរំលោភសិទ្ធមនុស្ស មានពេលមួយដែលស៊ូបៀនតូឡើងវេទិការកសំលេងគាំទ្រជាមួយអតីតសកម្មជនពីរនាក់ដែលធ្លាប់ត្រូវបានក្រុមខូបាសសាស់ចាប់ជំរិត តែពេលនេះពួកគេឡើងលើវេទិកាដើម្បីគាំទ្រស៊ូបៀនតូ ហើយស៊ូបៀនតូប្រាប់ពួកគេថា ខ្ញុំសុំទោសដែលកាលពីមុនខ្ញុំធ្លាប់តាមប្រម៉ាញ់ពួកលោក ពេលនោះខ្ញុំធ្វើតាមបញ្ជារបស់អ្នកដឹកនាំតែប៉ុណ្ណោះ។

សូមចុចមើលវីដេអូ ៖https://youtu.be/VG2aiLMI7ZQ

You might like

Leave a Reply

Your email address will not be published. Required fields are marked *