លោក ចាងអ៊ីមីង (张一鸣 ) ម្ចាស់របស់ TikTok ត្រូវបានជាប់ចំណាត់ថ្នាក់ជាអ្នកមានបំផុតរបស់ប្រទេសចិនក្នុងឆ្នាំនេះ

លោក ចាងអ៊ីមីង (张一鸣 ) ស្ថាបនិកក្រុមហ៊ុន Bydance ដែលជាក្រុមហ៊ុនមេរបស់ TikTok ត្រូវបានជាប់ចំណាត់ថ្នាក់ជាបុរសមានបំផុតរបស់ប្រទេសចិនក្នុងឆ្នាំនេះ ជាមួយនឹងតម្លៃអចលនទ្រព្យកើនឡើងដល់ 49,300 លានដុល្លារអាមេរិក។

លោក ចាង អាយុ 41 ឆ្នាំដែលបានលាលែងពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Bydance ក្នុងឆ្នាំ 2021 គឺជាមនុស្សទី 18 ដែលត្រូវបានទទួលតំណែងជាបុរសមានបំផុតរបស់ប្រទេសចិន នេះ​បើ​តាម​ការ​ចាត់​ថ្នាក់​របស់ Hurun China Rich List។

ទ្រព្យសម្បត្តិរបស់ Zhang បានកើនលើសអតីតជើងឯកចុសាសាន( Zhong Shanshan )ស្ថាបនិកម៉ាកទឹករ៉ែ Nong Fu Shanquan បានធ្លាក់ចុះមកនៅលំដាប់ទី2 ខណៈដែលទ្រព្យសកម្មធ្លាក់ចុះ 24% មកត្រឹមតែ 47,900 លានដុល្លារអាមេរិក។

ទោះបីជាប្រឈមនឹងព្យុះផ្លូវច្បាប់ទាក់ទងនឹងទ្រព្យសម្បត្តិនៅក្នុងសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែប្រាក់ចំណូលសកលរបស់ Bydance នៅតែកើនឡើង 30 ភាគរយកាលពីឆ្នាំមុនដល់ 110,000 លានដុល្លារ ដែលជួយឱ្យទ្រព្យសម្បត្តិរបស់ចាង កើនឡើង នេះបើយោងតាម ​​Hurun ។

មហាសេដ្ឋីចិនចំណាត់ថ្នាក់លេខ 3 នៅឆ្នាំនេះគឺលោក ផូនី ម៉ា Pony Ma ស្ថាបនិកក្រុមហ៊ុន Tencent  ហើយខណៈដែលលោក ខូលីន Colin Huang ស្ថាបនិកក្រុមហ៊ុន PDD Holdings បានធ្លាក់មកចំណាត់ថ្នាក់ទី 4 ទោះបីជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដែលពាក់ព័ន្ធ Pinduoduo និង Temu ហើយនឹងបន្តរីកចម្រើន និងបង្កើនប្រាក់ចំណូលជាបន្តបន្ទាប់ក៏ដោយ។

ចំនួនមហាសេដ្ឋីចិនដែលបានចុះបញ្ជីក្នុងបញ្ជីរបស់ Hurun នៅឆ្នាំនេះបានធ្លាក់ចុះ 142 នាក់មកនៅត្រឹម 753 នាក់ ពោលគឺតិចជាងមួយភាគបី តិចជាងចំនួនឆ្នាំពេញនិយាមនៅឆ្នាំ 2021។

“សេដ្ឋកិច្ច និងទីផ្សារភាគហ៊ុនរបស់ចិនកំពុងប្រឈមមុខនឹងឆ្នាំដ៏លំបាក លោក រូកផើក(Rupert Hoogewerf )ប្រធាន Hurunបាននិយាយថា  វិស័យដែលមានការថយចុះខ្លាំងបំផុតនៃទ្រព្យសម្បត្តិគឺ អចលនទ្រព្យ ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកកំពុងពង្រីក និងរីកចម្រើនយ៉ាងឆាប់រហ័ស នេះអាចត្រូវបានគេមើលឃើញថាជាឧទាហរណ៍ពីលោកឡីជុន Lei Jun ដែលជាស្ថាបនិកក្រុមហ៊ុនសៀវមី Xiaomi ដែលទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងដល់ 5,000 លានដុល្លារនៅឆ្នាំនេះ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *