កូរ៉េខាងត្បូងបង្ហាញថាកងទ័ពកូរ៉េខាងជើងរៀនភាសារុស្សីមុននឹងបញ្ជូនទៅសមរភូមិមុខក្នុងអ៊ុយក្រែន

និយាយអំពីជីវិតកងទ័ពកូរ៉េខាងជើងក្នុងប្រទេសរុស្សី ព័ត៌មានចុងក្រោយអោយដឹងថាកងទ័ពទាំងនេះត្រូវរៀនបញ្ជារជាភាសារុស្សី ទើបបញ្ជូនទៅប្រចាំការនៅសមរភូមិមុខក្នុងអ៊ុក្រែន  ប្រធានស៊ើបការណ៏សំងាត់កូរ៉េខាងត្បូងបញ្ជាក់កាលពីល្ងាចថ្ងៃទី២៩ កក្កដាម្សិលមិញនេះ ថាកងទ័ពកូរ៉េខាងជើងដែលសហរដ្ឋអាមេរិកគិតថាមានប្រហែល១ម៉ឺននាក់កំពុងសិក្សាពាក្យបញ្ជាផ្សេងៗជាភាសារុស្សីដើម្បីងាយស្រួលទាក់ទងជាមួយកងទ័ពរុស្សី ហើយបញ្ជាទាំងនោះមានពាក្យបញ្ជាលើសមរភូមិ ១០០ពាក្យដំបូង ដូចជាពាក្យ បាញ់ ពាក្យប្រចាំការ។ល។

ក្រៅពីនេះភ្នាក់ងារស៊ើបការណ៏សំងាត់កូរ៉េខាងត្បូងបានអោយដឹងទៀតថាកងទ័ពកូរ៉េខាងជើងដែលបញ្ជូនទៅរុស្សីមិនអនុញាតអោយប្រើប្រាស់ទូរស័ព្ទដៃឡើយ ចំណែកក្រុមគ្រួសារកងទ័ពទាំងនោះបានដឹងត្រឹមថាមនុស្សជាទីស្រឡាញ់របស់ពួកគេកំពុងចូលហ្វឹកហាត់តែប៉ុណ្ណោះ មិនមែនចូលប្រយុទ្ធក្នុងសង្គ្រាមឡើយ។  ស្របពេលជាមួយគ្នានោះដែរពលរដ្ឋកូរ៉េខាងជើងនិងកងទ័ពមួយចំនួនសំដែងការព្រួយបារម្មណ៏ចំពោះការបញ្ជូនទ័ពទៅរុស្សី អ្នកខ្លះដាក់ជាសំនួរថាហេតុអីពួកគេត្រូវយកជីវិតទៅការពារប្រទេសអ្នកដទៃទៅវិញ ។

កូរ៉េខាងត្បូងបានអោយដឹងទៀតថាទាហានពីកូរ៉េខាងជើងត្រូវបញ្ជូនទៅប្រចាំការសមរភូមិមុខធ្វើសង្គ្រាមជាមួយអ៊ុយក្រែន  CNNអោយដឹងថាកាលពីសប្តាហ៏មុនអ៊ុយក្រែនអាចផ្តាច់ប្រព័ន្ធទាក់ទងរបស់រុស្សីនិងអាចស្តាប់សំលេងទាក់ទងរបស់រុស្សីដែលនិយាយពីកងទ័ពកូរ៉េខាងជើងទៀតផង រុស្សីហៅទ័ពកូរ៉េខាងជើងថាកងពលK ដែលខេអាចជាអក្រកាត់ពីពាក្យKorea ហៅទាហានកូរ៉េខាងជើងថា ជនជាតិចិន ការលួចស្តាប់នេះធ្វើអោយអ៊ុយក្រែនដឹងថារុស្សីប្រើអ្នកបកប្រែភាសាម្នាក់ក្នុងកងទ័ពកូរ៉េខាងជើង30នាក់ នេះជាលើកដំបូងដែលកូរ៉េខាងជើងចូលមកជ្រៀតជ្រែកទំនាស់អន្តរជាតិដោយបង្កប់អ្វីមួយ ដោយកូរ៉េខាងជើងមានកងទ័ពធំជាងគេក្នុងពិភពលោក ដែលកំលាំងទ័ពរហូតដល់១លាន២សែននាក់ តែកងទ័ពភាគច្រើននៅខ្វះបទពិសោធ៍ការប្រយុទ្ធលើសមរភូមិ បើកងទ័ពកូរ៉េខាងជើងបានមកប្រយុទ្ធលើសមរភូមិអ៊ុយក្រែនពិតមែនជាការលើកកំពស់សមត្ថភាពរបស់កងទ័ពកូរ៉េខាងជើង ហើយជាគ្រោះដែលគំរាមកំហែងចំពោះកូរ៉េខាងត្បូងដោយផ្ទាល់។

សូមចុចទស្សនាវីដេអូ ៖https://youtu.be/2D9vQFez5-Q

You might like

Leave a Reply

Your email address will not be published. Required fields are marked *