« នុម សនរ៉ាម» ឡើងតុលាការប្តឹងតបវិញទៅអតីតភរិយាដែលប្តឹងថាខ្លួនហាមមិនឱ្យភរិយាជួបកូន ថាកាន់តែជ្រុលពេកហើយ ឈប់បង្កើតមាតិកាសំដែងទៀតទៅ!

ដោយ នុម សនរ៉ាមបង្ហើបប្រាប់ Ejan Entertainment ថា មិននឹកស្មានថា Tik ប្តឹងដោយសារតែគាត់មិនបានធ្វើអ្វីខុស អ្វីដែលគេចោទថាមិនពិត រឿងដែល Tik ប្តឹងថារារាំងមិនឱ្យជួបកូននោះគាត់មិនបានធ្វើទេ ម្នាក់ៗមានភារកិច្ចដូចបានកត់ត្រាក្នុងឯកសារលែងលះ កូនស្ថិតក្រោមការគ្រប់គ្រងរបស់គាត់តែម្នាក់គត់ មិនថាការចំណាយ, ការសិក្សា, ពេលឈឺថ្កាត់ ឬអ្វីគ្រប់យ៉ាងនៅក្នុងជីវិតរបស់កូន។
ភារកិច្ចរបស់ Tik គឺគ្រាន់តែមកមើលកូនប៉ុណ្ណោះ ដោយមិនចាំបាច់ខ្វល់ខ្វាយពីការចំណាយសូម្បីតែមួយបាត ប៉ុន្តែ Tik បែរជាមកប្ដឹងរឿងដែលខ្លួនមិនបានធ្វើ និងស្នើសុំតុលាការលើអ្វីដែលមិនទាក់ទងនឹងសាលក្រម នោះគឺសុំកូអោយនទៅនៅជាមួយគាត់រាល់ល្ងាចថ្ងៃសុក្រ ហើយនៅថ្ងៃច័ន្ទនឹងបញ្ជូនទៅសាលារៀន ពេលវិស្សមកាល ឬរាល់ថ្ងៃឈប់សម្រាក ឬពិធីបុណ្យ ត្រូវទៅរស់នៅជាមួយគាត់ ប្រសិនបើកូនឈឺ គាត់ត្រូវតែជាអ្នកមើលថែ ដែលទាំងបីចំណុចនេះជាសិទ្ធរបស់ នុម សនរ៉ាម ព្រមឫមិនព្រមក៏បាន។
គាត់ត្រៀមខ្លួនតបតទៅវីញ ព្រោះអ្វីដែលគេចោទមិនពិត ខ្លួនមិនដែលរារាំងឡើយ ប៉ុន្តែគឺ Tik មិនឆ្លៀតពេលមកជួបកូន គាត់ឆ្លៀតពេលបង្កើតខ្លឹមសារ និងធ្វើវីដេអូឃ្លីប ដើម្បីឱ្យសង្គមយល់ច្រលំថាគាត់កំពុងបំផ្លាញទឹកចិត្តរបស់នាង ថារារាំងមិនឱ្យជួបកូន ពេលអន់ចិត្តក៏ផ្សាយផ្ទាល់ បង្កើតការចាប៉អារម្មណ៏ពីសង្គម។
ហើយនៅដើមឆ្នាំមុន កាន់តែធ្ងន់ធ្ងរទៅៗ ដោយសារតែម្តាយរបស់គាត់បានទទួលមរណភាព បន្ទាប់មកនិយាយថា ម្តាយរបស់ខ្ញុំបានសន្យាថានឹងឱ្យនាងត្រឡប់មកវិញក្នុងតួនាទីដើម្បីមើលថែខ្ញុំក្លាយជាគ្រួសារម្តងទៀត ដែលមិនមែនជាការពិត រួមទាំងទៅសាលាដែលវីជី(កូន)រៀនដែលមិនមានកាតព្វកិច្ច ទៅសាលារោនពិសេស ទៅសាលាហែលទឹក អ្វីដែលបានកើតឡើងគឺបានរំខានដល់វីជី ធ្វើអោយកូនមានការភ័ន្តច្រឡំ ហើយពេលទៅម្តងៗទៅជាមួយមេធាវីឫក៏ទៅជាមួយអ្នកដទៃដើម្បីថតរូប ថតវីដេអូបង្កការរំខានដល់ម្ចាស់ទីតាំង ដែលជាទង្វើរមិនសមរម្យ ព្រោះម្នាក់ៗមានតួនាទីរៀងៗខ្លួនហើយ ធ្វើតាមតួនាទីគ្រប់គ្រាន់ហើយ ។
ប្រភព៖ MGR ការកំសាន្ត