ពលរដ្ឋជប៉ុនប្តឹងហ្វេសប៊ុក ដោយធ្វេសប្រហែសអោយមានការផ្សព្វផ្សាយអាងអ្នកល្បីបោកប្រាស់អោយវិនិយោគ

មេតា Meta Platforms ម្ចាស់ Facebook និង Instagram ត្រូវប្រឈមមុខនឹងបណ្តឹងថ្មីមួយនៅក្នុងប្រទេសជប៉ុនកាលពីថ្ងៃអង្គារ (29 តុលា) ដោយដើមបណ្តឹងចំនួន 30 នាក់បានទាមទារសំណងចំនួន 435 លានយ៉េន ចំពោះការខាតបង់សម្រាប់ការផ្សព្វផ្សាយធ្វេសប្រហែសអាងអ្នកល្បីបោកបញ្ឆោតឱ្យវិនិយោគ។

Add a heading – 1

នៅក្នុងពាក្យបណ្តឹងរបស់ដើមបណ្តឹងដែលបានប្តឹងទាមទារសំណងការខាតបង់ទៅតុលាការស្រុកនៅ Osaka, Kobe, Yokahama, Chiba និង Saitama បាននិយាយថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកនិងសាខាជប៉ុនរបស់ខ្លួនមិនបានបំពេញគ្រប់គ្រាន់ដើម្បីការពារការក្លែងបន្លំការផ្សាយពាណិជ្ជកម្មអូសទាញការវិនិយោគបែបនេះ ប្រើការបោកប្រាស់ដោយក្លែងបន្លំអាងអ្នកល្បីជាអ្នកគាំទ្រ ហើយជនរងគ្រោះចាញ់ល្បិចកលបន្ទាប់ពីមើលខ្លឹមសារដែលបំភាន់ ពួកគេត្រូវបានបោកបញ្ឆោតឱ្យផ្ទេរប្រាក់ទៅក្នុងគណនីវិនិយោគដែលបានកំណត់។

ក្នុង​ចំណោម​អ្នក​ល្បី​ដែល​មានពាក់ព័ន្ធ​ក្នុង​ការផ្សព្វ​ផ្សាយ​បោកប្រាស់​វិនិយោគ​គឺ​អ្នក​ជំនួញល្បី Yusaku Maezawa ស្ថាបនិក​ហាង​លក់​សំលៀកបំពាក់​តាម​អ៊ីនធឺណិត Zozo Inc. ដែលធ្លាប់បានធ្វើដំណើរទៅកាន់ស្ថានីយអវកាសអន្តរជាតិ ជាមួយនឹងយានអវកាសរុស្ស៊ីនៅឆ្នាំ 2021

ដើមបណ្តឹងអះអាងថា Meta មានកាតព្វកិច្ចត្រួតពិនិត្យខ្លឹមសារនៃការផ្សាយពាណិជ្ជកម្ម ហើយ​ការ​បង្ហោះ​តាម​បណ្តាញ​សង្គម​ក៏​មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​ ប្រសិនបើឃើញថាវាប្រថុយនឹងបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។

“Maesawa និង Takafumi Hiri អ្នកជំនួញម្នាក់ទៀត បានស្នើឱ្យ Facebook លុបការផ្សាយពាណិជ្ជកម្មមិនពិតបែបនេះ ប៉ុន្តែ Meta មិនបានអើពើនឹងការទាមទាររបស់ពួកគេទេ និងបង្កការខូចខាតបន្ថែម” នេះបើយោងតាមការអះអាងរបស់ Kusuo Tsunaoka មេធាវីដើមបណ្តឹង។

Tsunaoka បានបង្ហាញក្នុងសន្និសីទសារព័ត៌មានក្រុម​ច្បាប់​កំពុង​ពិចារណា​ដាក់​ការ​ចោទ​ប្រកាន់​បន្ថែម​ទៀត ហើយ​បាន​បញ្ជាក់​ថា «បើ​មនុស្ស​ច្រើន​ចេញ​មុខ​មក​និយាយ​ យើង​នឹង​មាន​ច្បាប់​បន្ថែម​ទៀត​ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​ការ​ផ្សាយ​ពាណិជ្ជកម្ម​មិន​ពិត»។

មេតា​ត្រូវ​បាន​ប្ដឹងម្តង​កាល​ពី​ដើម​ឆ្នាំ​នេះនៅក្នុងពាក្យបណ្តឹងដែលដាក់ដោយក្រុមមនុស្ស4នាក់នៅទីក្រុង Kobe ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនកំពុងស្វែងរកការច្រានចោលការទាមទារសំណងរបស់មនុស្សទាំងនេះ។

(ប្រភព៖ Japan Today/Xinhua)

You might like

Leave a Reply

Your email address will not be published. Required fields are marked *