តុលាការរុស្ស៊ីបង្គាប់ឱ្យក្រុមហ៊ុន Google ពិន័យជាប្រាក់ចំនួន ២ លានលានលានលានលានលាន ដុល្លារអាមេរិក ក្នុងនាមក្រុមហ៊ុន Google ជាម្ចាស់វេទិកា YouTube បានបិទបណ្តាញព័ត៌មានដែលគាំទ្រដោយរដ្ឋាភិបាលរុស្ស៊ីនៅឆ្នាំ 2020 ដោយមានការផាកពិន័យទ្វេដងរៀងរាល់សប្តាហ៍។

តុលាការរុស្ស៊ីបង្គាប់ឱ្យក្រុមហ៊ុន Google បង់ប្រាក់យ៉ាងច្រើនចំនួន2ពាន់លាន ពាន់លាន ពាន់លាន( $2 trillion trillion trillion )ដុល្លារអាមេរិក ចំនួននេះមានលេខសូន្យរហូតដល់ ៣៤ សូន្យ។
ការផាកពិន័យរបស់តុលាការរុស្ស៊ីប្រឆាំងនឹង Google បានកើនឡើងទ្វេដងរៀងរាល់សប្តាហ៍ចាប់តាំងពីឆ្នាំ 2020 បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន Tsargrad, RIA FAN និងបណ្តាញព័ត៌មានរុស្ស៊ីរាប់សិបផ្សេងទៀត ដែលគាំទ្រដោយរដ្ឋាភិបាលវិមានក្រឹមឡាំង តុលាការបានឈ្នះក្តីក្នុងករណីដែល Google ដែលជាម្ចាស់វេទិកា YouTube បានបិទបណ្តាញព័ត៌មានទាំងនេះពីការផ្សាយនៅលើគេហទំព័រ YouTube រហូតដល់ធ្វើឱ្យការផាកពិន័យរបស់ Google ខ្ពស់ដល់20,000,000,000,000,000,000,000,000,000,000,000 ដុល្លារអាមេរិក។
នាពេលកន្លងមក Google មិនដែលបង់ប្រាក់ពិន័យដែលបញ្ជាតុលាការរុស្ស៊ីនោះទេធ្វើឱ្យការផាកពិន័យរបស់ Google ខ្ពស់បំផុត ឬសូម្បីតែ Google ចង់បង់ប្រាក់ក៏ដោយច្បាស់ហើយថាវាជាចំនួនដែលមិនអាចទៅរួចដោយសារតែតម្លៃរបស់ Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google មានតម្លៃត្រឹមតែ 2 ពាន់ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
ទោះយ៉ាងណាក៏ដោយការខាតបង់ដល់ក្រុមហ៊ុនគ្រប់គ្រងដោយ Google ដែលមានទីស្នាក់ការនៅប្រទេសរុស្ស៊ីនៅពេលនេះបានស្ថិតក្នុងស្ថានភាពក្ស័យធនតាំងពីឆ្នាំ 2022 នៅពេលដែលតុលាការបានចេញដីការឹបអូសទ្រព្យសម្បត្តិទាំងអស់ដែលមានតម្លៃសរុប 100 លានដុល្លារអាមេរិក។
ចំណែក Google ក៏មិនឆ្លើយតប ឬបដិសេធព័ត៌មាននេះដែរ។
ប្រភព៖ Gizmodo

