លោកស្រី Kamala Harris ក្លាយជាពលរដ្ឋធម្មតាវិញ នឹងជម្រើសទៅថ្ងៃអនាគត របស់គាត់

Kamala Harris អាយុ 60 ឆ្នាំកំពុងចុះចេញពីតំណែងពីអនុប្រធានាធិបតីសហរដ្ឋអាមេរិក ​គណបក្ស​ប្រជាធិបតេយ្យ​ គាត់នឹង​ក្លាយ​ជា​ពលរដ្ឋ​ធម្មតា​ជា​លើក​ដំបូង​ចាប់​តាំង​ពី​គាត់​បាន​ជាប់​ឆ្នោត​ជា​អយ្យការ​ប្រចាំ​តំបន់​នៃ​ទីក្រុង San Francisco ក្នុង​ឆ្នាំ ២០០៣ មន្ត្រីគណបក្ស​ក៏​ចង់​ឲ្យ​លោកស្រី Harris បន្ត​តួនាទីសកម្មភាព​នេះទៀត​ដែរ ប៉ុន្តែ​គណបក្ស​នេះ​ក៏​ត្រូវបន្តដំណើរ​ចេញ​ពី​សម័យលោក Biden យ៉ាង​ឆាប់​រហ័ស។

តើអនាគតចាប់ពីពេលនេះតទៅ មានអ្វីបន្តសម្រាប់ Harris?
កាសែត New York Times ព្យាករណ៍អំពីមធ្យោបាយចំនួន6សម្រាប់ Harris ៖
1.អត់ធ្មត់ ហើយបន្តដំណើរឈរឈ្មោះបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ 2028
វិធីសាស្រ្តនេះប្រហែលជាមានភាគរយតិចណាស់ ដោយសារតែអតីតកាល គណបក្សប្រជាធិបតេយ្យមិនសូវចាប់អារម្មណ៍អោយបេក្ខជនឈរឈ្មោះប្រធានាធិបតីដែលចាញ់ម្តងហើយឈរឈ្មោះម្តងទៀតទេ  ដូចជាលោកស្រី Hillary Clinton ដែលចាញ់ Trump ក្នុងឆ្នាំ 2016  ខណៈដែល John Carey បានចាញ់ការបោះឆ្នោតដែរ លោក​បាន​ត្រឡប់​មក​ជា​សមាជិក​ព្រឹទ្ធសភា​វិញ ហើយ​ក្រោយ​មក​បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស។
ហើយក៏ពិបាកក្នុងការមើលឃើញថាហេតុផលដែលអោយអ្នកក្នុងប្រជាធិបតេយ្យគាំទ្រ Harris ម្តងទៀតបន្ទាប់ពី Trump បានឈ្នះការបោះឆ្នោតយ៉ាងងាយស្រួល  ហើយ Harris ផ្ទាល់បានក្លាយជាអ្នកតំណាងរបស់គណបក្សភ្លាមៗដោយមិននឹកស្មានដល់ ដោយសារតែប្រធានាធិបតី Joe Biden បានដកខ្លួនចេញពីការប្រកួតប្រជែង។
ទោះជាយ៉ាងណាក៏ដោយ លទ្ធភាពរបស់ Harris មិនអាចត្រូវបានគេបដិសេធភ្លាមៗដែរដោយសារតែ Harris មានសិទ្ធិចូលទៅកាន់បណ្តាញម្ចាស់ជំនួយដ៏ធំបំផុតរបស់គណបក្ស ហើយប្រសិនបើរដ្ឋាភិបាល Trump 2.0 មានបញ្ហាធំ?
2.ត្រឡប់​ទៅជាអ្នក​នយោបាយ​វិញ​ក្នុង​តួនាទី​តូច​ជាងមុន

រដ្ឋកាលីហ្វ័រញ៉ានឹងមានការបោះឆ្នោតជ្រើសរើសអភិបាលរដ្ឋនៅឆ្នាំ 2026 ហើយអាចដំណើរការឈរឈ្មោះដោយមិនកំណត់បក្ស ប៉ុន្តែលោកស្រី Harris នឹងត្រូវធ្វើយុទ្ធនាការប្រកួតប្រជែងនឹងបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យផ្សេងទៀតដែលកំពុងឈរឈ្មោះការរួចហើយ ដែលក្នុងអតីតកាល មានករណីរបស់លោក Richard Nixon ដែលបានចាញ់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ 1960 និង2ឆ្នាំក្រោយមក នៅតែចាញ់ក្នុងការបោះឆ្នោតអភិបាលក្រុង ប៉ុន្តែ6ឆ្នាំក្រោយមក Nixon បានឈ្នះការបោះឆ្នោតប្រធានាធិបតី ហើយបានឈ្នះចូលសេតវិមាន ចំពោះ​ឱកាស​នៃ​ការ​វិល​មក​ឈរ​ឈ្មោះ​ជា​សមាជិក​ព្រឹទ្ធសភា​វិញ​គឺ​មាន​កម្រិត​ទាប​ណាស់ ដោយសារតែរដ្ឋកាលីហ្វ័រញ៉ានៅតែមានសមាជិកព្រឹទ្ធសភាពីររូបនៅក្នុងការិយាល័យ ហើយមិនមានសញ្ញាថាពួកគេដកខ្លួននៅពេលណានោះទេ។

3.ឆ្ពោះទៅរកវិស័យឯកជន
មនុស្ស​ជា​ច្រើន​នៅ​ក្នុង​វិស័យធុរកិច្ច​​ទាំង​នៅ​វ៉ាស៊ីនតោន និង​កាលីហ្វ័រញ៉ា ពួកគេអាចនឹងរីករាយប្រសិនបើ Harris មកធ្វើការជាមួយពួកគេនៅក្រុមហ៊ុនច្បាប់ ឬក្រុមហ៊ុនសម្របសម្រួលផ្លូវច្បាប់ ដោយសារតែអតីតកាល អ្នកនយោបាយដែលបានចូលនិវត្តន៍ ឬបរាជ័យក្នុងការបោះឆ្នោត ប៉ុន្តែស្គាល់មនុស្សជាច្រើនកាលនៅក្នុងរដ្ឋាភិបាល និងយន្តការផ្សេងៗ ជារឿយៗគេត្រូវការណាស់ហើយ​​ចាត់​ទុក​ថា​ជា​អាជីព​មួយ​ដែល​រក​ចំណូល​បាន​យ៉ាងពេញចិត្ត ប៉ុន្តែ Harris ប្រហែលជាមិនជ្រើសរើសផ្លូវនេះទេ ប្រសិនបើគាត់មានគម្រោងឈរឈ្មោះជាប្រធានាធិបតីម្តងទៀត។
4.ប្រែក្លាយខ្លួនអ្នកទៅជាសង្គមស៊ីវិល ឬជាអ្នកបណ្តុះគំនិត
ក្នុងអំឡុងពេលដែលរដ្ឋាភិបាលជាកម្មសិទ្ធិរបស់គណបក្សសាធារណរដ្ឋ អ្នកក្នុងបក្សប្រជាធិបតេយ្យទាំងអស់ ឬបេក្ខជនដែលមានសក្តានុពលរបស់គណបក្ស ទៅជួយក្នុងមជ្ឈមណ្ឌលសម្រាប់វឌ្ឍនភាពអាមេរិក មានទីតាំងនៅក្នុងក្រុង DC ប៉ុន្តែស្ថាប័ននេះអាចតូចពេក ប្រសិនបើ Harris នៅតែចង់ឈរឈ្មោះជាប្រធានាធិបតី លុះត្រាតែ នាងបង្កើតស្ថាប័នថ្មីមួយដោយខ្លួនឯង ប៉ុន្តែ​ត្រូវ​អាច​ជា​ការងារ​លំបាក​មួយ​ព្រោះ​វា​ទាមទារ​ការ​រៃអង្គាស​ប្រាក់​ច្រើន ហើយម្ចាស់​ជំនួយដល់​ប្រជាធិបតេយ្យ​នៅ​​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​បោះឆ្នោតរបស់គាត់កន្លងទៅ។
ជាងនេះទៅទៀត មុនពេលលោកស្រី Harris ចាប់ផ្តើមដើរលើវិថីការងាររបស់សង្គមស៊ីវិលដំបូងនាងត្រូវតែសម្រេចចិត្តថាតើនាងនឹងជំរុញអ្វី យុទ្ធនាការ​របស់​លោកស្រី​គឺ​ផ្អែក​លើ​ការ​លើក​កម្ពស់​គោលនយោបាយ​របស់​រដ្ឋបាល​លោក Biden។
5.សរសេរសៀវភៅ
Harris ប្រហែលជាមានស្ថាប័នបោះពុម្ពជាច្រើនកំពុងរង់ចាំគាត់រួចហើយដើម្បីឱ្យនាងចែករំលែកប្រវត្តិ និងបទពិសោធន៍របស់នាងនៅក្នុងរដ្ឋបាល Biden និងការប្រយុទ្ធប្រឆាំងនឹង Trump  នៅពេលដែលលោកស្រី Hilary Clinton ចាញ់ការបោះឆ្នោត Harris បានសរសេរសៀវភៅ “What Happened” ខណៈពេលដែល Al Gore ងាកទៅរកការងារបរិស្ថាន ហើយបានបង្កើតភាពយន្តឯកសារដ៏ល្បីល្បាញ “An inconvenient Truth” ។
 6.ងាកមកមើលថែទាំខ្លួនឯងសិន
Harris បាន​និយាយ​នៅ​ថ្ងៃ​ទី ២៧ ខែ​តុលា នៅ​ហាង​លក់​សៀវភៅ​ក្នុង​រដ្ឋ Pennsylvania ដូច្នេះ “ខ្ញុំចង់ឡើងទម្ងន់ នៅពេលដែលការបោះឆ្នោតចប់ ឥឡូវ​នេះ​ខ្ញុំ​ធ្វើការធ្ងន់បាន​ធ្វើ​ខ្លួន​ខ្ញុំសល់តែ​ឆ្អឹង​ហើយ»
Harris អាចដើរតាមគន្លងរបស់ Hilary ក្នុងរឿងនេះ ព្រោះ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ចាញ់​ឆ្នោត​លោក Trump  គេឃើញ Hilary ​ដើរ​លេង​ក្បែរ​ផ្ទះ​របស់​នាង​នៅ Chappaqua ក្នុង​ទីក្រុង​ញូវយ៉ក ហើយលោកឃ្លីនតុន Bill Clinton ស្វាមីរបស់នាងបានបង្ហោះរូបភាពនោះ រហូត​ដល់​មាន​ការ​ចែក​រំលែកល្បីពេញបណ្តាញសង្គម។
—————
អត្ថបទ៖ សេនាមេឃ
រូបភាព៖ រ៉យទ័រ
Add a heading – 1

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *