អូលីវៀ រ៉ូឌ្រីកូ Olivia Rodrigo លុបបទចម្រៀងចេញពីទិកតុក TikTok របស់លោកត្រាំ Trump បន្ទាប់ពីយកចម្រៀងនាងដាក់ក្នុងវីដេអូ អបអរសាទរជ័យជម្នះក្នុងការក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិករបស់លោកត្រាំ
តារាចម្រៀងដ៏ល្បីល្បាញ Olivia Rodrigo បានលុបបទចម្រៀង Deja Vu ចេញពីឃ្លីប Trump នៅលើ TikTok បន្ទាប់ពីក្រុមរបស់លោក Trump បានប្រើវានៅក្នុងឃ្លីបអបអរសាទរអាណត្តិទី2របស់គាត់ជាប្រធានាធិបតីសហរដ្ឋអាមេរិក។
ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ថា អូលីវៀ រ៉ូឌ្រីកូ (Olivia Rodrigo) កំពុងផ្ទុះក្នុងបណ្តាញសង្គម បន្ទាប់ពីបទចម្រៀងល្បីមួយរបស់នាងត្រូវបានដកចេញពី TIKTOk ក្រោយពី “Donald Trump” បានឈ្នះការបោះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក។ វីដេអូនោះបានបង្ហោះនៅលើគណនី TIKTOK របស់លោក Trump គឺ Team Trump គឺជាវីដេអូដែលគណបក្សសាធារណរដ្ឋបានធ្វើដើម្បីអបអរសាទរការឈ្នះឆ្នោតម្តងទៀតរបស់លោក Trump ដល់អាណត្តិទី2ក្នុងអាយុ 78 ឆ្នាំ។
ឃ្លីបនេះគឺជារូបភាពរបស់លោក Trump នៅថ្ងៃជ័យជំនះក្នុងការបោះឆ្នោត បទចម្រៀង Deja Vu ដោយ Olivia ត្រូវបានប្រើដើម្បីភ្ជាប់ជាមួយឈុតវីដេអូ មានអ្នកចូលមើលជាង 11.6 លានដង។ ហើយកាន់តែផ្ទុះខ្លាំងនោះគឺមានអ្នកថតស្គ្រីនដែលអូលីវៀ សសេរ Comments ថាឈប់យកចម្រៀងខ្ញុំទៅប្រើទៀត អរគុណ តែក្រោយមកទើបដឹងថាជា Comments ក្លែងបន្លំ អូលីវៀជាអ្នកគាំទ្រសេរីនិយមនឹងធ្លាប់គាំទ្រការពន្លូតកូន បានប្រាប់អោតទិកតុកលុបចម្រៀងរបស់នាងចេញពីទិកតុករបស់លោកត្រាំ ។
មកទល់ពេលនេះបើអ្នកផ្សេងឃ្លីបនោះបើអ្នកផ្សេងអាចប្រើចម្រៀងនោះបានដដែល លើកលែងតែលោកត្រាំមិនអាចប្រើបាន។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកសារព័ត៌មានបានរាយការណ៍ថា Olivia Rodrigo គឺជាសិល្បករស្រីដែលមានដើមកំណើតហ្វីលីពីន ថ្មីៗនេះ Olivia បានបង្ហាញចំណូលទាំងអស់ពីកម្មវិធី GUTS World Tour នៅប្រទេសហ្វីលីពីន ហើយនាងនឹងបរិច្ចាគទៅ Jhpiego តាមរយៈមូលនិធិ 4 Good Foundation ដោយនាងមានឱកាសទៅអង្គការនេះពេលទៅក្រុងម៉ានីល ហើយនាងចាប់អារម្មណ៍នឹងអ្វីដែលពួកគេបានធ្វើទាំងការផ្តល់ និងថែទាំសុខភាពផ្សេងៗ សម្រាប់ក្មេងស្រី និងស្ត្រីនៅប្រទេសហ្វីលីពីន នេះជាកម្មវិធីពិសេស និងជាដំណើរកម្សាន្តដ៏មានន័យបំផុតសម្រាប់នាង ត្រឹមតែពាក្យអរគុណមិនគ្រប់គ្រាន់ទេ។
មូលនិធិ 4 Good គឺជាអង្គការមួយផ្សេងទៀតដែល Olivia Rodrigo បង្កើតឡើងក្នុងគោលបំណងដើម្បីបរិច្ចាគចំណែកនៃប្រាក់ចំណូលពីការប្រគុំតន្ត្រីដល់មូលនិធិនេះដើម្បីប្រើប្រាស់ប្រាក់ចំណូលសម្រាប់សកម្មភាពនានាទាក់ទងនឹងការគាំទ្រសិទ្ធិស្ត្រីទាំងក្នុងវិស័យអប់រំ សិទ្ធិសុខភាពបន្តពូជ ក៏ដូចជាយុទ្ធនាការប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ។
អត្ថបទ ៖សេនាមេឃ