ពីធីប្រគល់អំណោយដល់កីឡាករទូកមកពីខេត្តក្រចេះ សម្រាប់ត្រៀមការប្រកួតក្នុងពិធីបុណ្យអុំទូកថ្ងៃទី ១៤ ១៥ ១៦ ខែវិច្ឆិកា

ពីធីប្រគល់អំណោយដល់កីឡាករទូកមកពីខេត្តក្រចេះ សម្រាប់ត្រៀមការប្រកួតក្នុងពិធីបុណ្យអុំទូកថ្ងៃទី ១៤ ១៥ ១៦ ខែវិច្ឆិកា

នៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័តមាននៅកម្ពុជា និងការងារបណ្តាញយុវជនក្នុងវិស័យព័ត៌មាន នៃក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងពីធីប្រគល់អំណោយដល់កីឡាករទូកដែលមកពីខេត្តក្រចេះ សម្រាប់ត្រៀមការប្រកួតក្នុងពិធីបុណ្យអុំទូកថ្ងៃទី ១៤ ១៥ ១៦ ខែវិច្ឆិកា ដែលប្រព្រឹត្តិនៅក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមានការអញ្ញើញចូលរួមពីសំណាក់ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងឯកឧត្តម លោកជំទាវ និងមន្ត្រីរាជការនៅក្នុងក្រសួងជាច្រើនរូបទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចំនួនទូកដែលចូលរួមការប្រកួត សរុបមានចំនួន ២០ទូក ទូកខ្នាតពិសេសមានចំនួន ៥ទូក ទូកខ្នាតអន្តរជាតិមានចំនួន១៥ទូក ក្នុងនោះដែល ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ក៏បានឧបត្តមថវិការដល់ទូកពិសេសចំនួន ៨.០០០.០០០ រៀល (ប្រាំបីលានរៀល) រីឯទូកខ្នាតអន្តរជាតិចំនួន ៤.០០០.០០០ រៀល (បួន លានរៀល)។

ចំណែកឯក្រុមការងាររដ្ឋាភិបាល និងក្រុមការងារគណបក្សក៏បានចូលរួមឧបត្តមដល់ទូកពិសេសបន្ថែមចំនួន ៤.០០០.០០០ រៀល (បួន លានរៀល) ទៀត។

ចំពោះអំណោយដែលប្រគល់ដល់គីឡាករទូកមានៈ

១. អាវចំនួន ៣៥០០អាវ

២.អង្ករសម្រាប់ទូកពិសេសចំនួន ៦០០គីឡូ និង ទូកខ្នាតអន្តរជាតិចំនួន ៣០០គីឡូ

៣. មីជាតិសម្រាប់ទូកខ្នាតពិសេសចំនួន១៥កេស និងទូកខ្នាតអន្តរជាតិ ១០កេស

៤.ទឹកសុទ្ធសម្រាប់ទូកខ្នាតពិសេសចំនួន ៣០កេស និងទូកខ្នាតអន្តរជាតិចំនួន ២០កេស

៥. ភេសជៈសម្រាប់ទូកខ្នាតពិសេសចំនួន ៣០កេស និងទូកខ្នាតអន្តរជាតិចំនួន ២៧កេស

៦. ស្រាបៀសម្រាប់ទូកខ្នាតពិសេសចំនួន ១០កេស និងទូកខ្នាតអន្តរជាតិចំនួន ៦កេស

៧. ប៊ីចេង ៥គីឡូ

៨. ខ្ទឹម ៥គីឡូ

៩. ទឹកត្រី ២យួ

១០. ទឹកស៊ីអៀវ ២យួ

១១. ស្ករ ៥គីឡូ

១២. អំបិល ៥គីឡូ

១៣. ម្រេច ១គីឡូ រួមទាំងថ្នាំពេទ្យ ១ថង់

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ផ្តាំផ្ញើរដល់បងប្អូនកីឡាករទូកទាំងអស់ឲ្យខិតខំប្រឹងប្រែងក្នុងការប្រកួតដើម្បីយកជ័យលាភី និងថែរក្សាសុខភាពឲ្យបានល្អជានិច្ច។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *