ពលរដ្ឋអាមេរិកមួយចំនួនឈប់ប្រើX ក្រោយពីលោកElon muskចូលរួមជាមួយគណរដ្ឋមន្ត្រីលោកត្រាំ មកប្រើ Bluesky ជំនួសវិញ

(15 ខែវិច្ឆិកា 2024) បន្ទាប់ពីលោក Donald Trump បានឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក ជនជាតិអាមេរិកជាង 115,000 នាក់បានលុបចោលគណនី X របស់ពួកគេហើយទៅគាំទ្រ Bluesky ចំពេលមានការព្រួយបារម្ភអំពីការរីករាលដាលនៃព័ត៌មានមិនពិត និងលក្ខខណ្ឌនៃការប្រើប្រាស់ X ថ្មីដែលអាចនាំឱ្យមានបញ្ហាផ្លូវច្បាប់ឃើញថាមានការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ថ្មី 2.5 លាននាក់នាពេលកន្លងមកក្នុងសប្តាហ៍ នេះនាំឱ្យចំនួនអ្នកប្រើប្រាស់សរុបជាង 16 លាននាក់។
Bluesky បង្កើតឡើងដោយ Jack Dorsey ដែលជាស្ថាបនិកម្នាក់របស់ Twitter ផ្តោតលើការវិមជ្ឈការដែលផ្តល់អាទិភាពដល់តម្លាភាព និងការការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ស្រដៀងទៅនឹង X អ្នកប្រើប្រាស់អាចបង្ហោះសារ រូបថត និងឆ្លើយតបជាមួយអ្នកដទៃបាន។
ការកើនឡើងនៃប្រជាប្រិយភាពរបស់ Bluesky កើតឡើងបន្ទាប់ពីអង្គការ និងបុគ្គលសំខាន់ ដូចជាបណ្តាញព័ត៌មាន The Guardian និងអតីតអ្នកអានព័ត៌មានរបស់ CNN Don Lemon បានប្រកាសថាឈប់ប្រើ X ដោយសារការព្រួយបារម្ភអំពីការគ្រប់គ្រងមាតិការធូរលុង ផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងពេលបោះឆ្នោត និងការផ្លាស់ប្តូរលក្ខខណ្ឌសេវាកម្មថ្មីរបស់ X ដែលអាចប៉ះពាល់ដល់បញ្ហាផ្លូវច្បាប់។
ទោះបីជា Bluesky កំពុងតែកើនឡើងនៅក្នុងប្រជាប្រិយភាពក៏ដោយ ប៉ុន្តែចំនួនអ្នកប្រើប្រាស់សរុបនៅយឺតជាង Threads ដែលមានអ្នកប្រើប្រាស់ 252 លាននាក់ប្រចាំខែ ហើយ X ដែលមានអ្នកប្រើប្រាស់ 317 លាននាក់ អ្នកវិភាគជឿថា X នៅតែមានអត្ថប្រយោជន៍ជាបណ្តាញទំនាក់ទំនងសំខាន់របស់ Trump ដែលមានឥទ្ធិពលបណ្តាញ នេះ ហើយការរីកលូតលាស់នូវវេទិកាថ្មីមួយដូចជា Bluesky ជាការប្រកួតប្រជែង។