ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ បានគំរាមនឹងវាយប្រហារ “មជ្ឈមណ្ឌលសម្រេចចិត្តផ្សេងៗ” ក្នុងទីក្រុងគៀវ ជាមួយនឹងកាំជ្រួចមីស៊ីលលឿនជាងសំឡេងថ្មីរបស់រុស្ស៊ី ប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងម៉ូស្គូបានវាយប្រហារបណ្តាញថាមពលរបស់អ៊ុយក្រែន ក្នុងការវាយប្រហារដែលធ្វើឱ្យមនុស្សរាប់លាននាក់គ្មានអគ្គីសនីប្រើ ជាការឆ្លើយតបនឹងការវាយប្រហាររបស់ក្រុងកៀវមកលើសហព័ន្ធរុស្ស៊ីជាមួយនឹងកាំជ្រួចរយៈចម្ងាយឆ្ងាយរបស់លោកខាងលិច។
បន្ទាប់ពីរុស្ស៊ីបានបាញ់មីស៊ីលជាង ៩០ គ្រាប់ និងយន្តហោះគ្មានមនុស្សបើក(Drone)ប្រមាណ ១០០ គ្រឿងក្នុងការវាយប្រហារជាបន្តបន្ទាប់។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវដល់សម្ព័ន្ធមិត្តរបស់លោកឲ្យចាត់វិធានការតឹងរ៉ឹង អ្វីដែលគាត់បានហៅថា «ជាការសំឡុតបំបាក់ស្មារតី»រុស្សី។
លោកពូទីនបាននិយាយថា រលកថ្មីនៃការវាយប្រហារនេះ ជាការសងសឹកចំពោះអ៊ុយក្រែនដែលវាយប្រហារទឹកដីខ្លួនដោយកាំជ្រួច ATACMS ដែលផ្គត់ផ្គង់ដោយអាមេរិក”ដូចដែលខ្ញុំតែងតែនិយាយជាញឹកញាប់ថានឹងមានការតបតពីខាងយើងវិញជានិច្ច»។
សង្រ្គាមជិតបីឆ្នាំរវាងរុស្ស៊ី និងអ៊ុយក្រែន ហាក់ដូចជាមានការកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយភាគីទាំងពីរបានប្រើប្រាស់អាវុធថ្មីៗ ដើម្បីព្យាយាមដណ្តើមយកប្រៀបលើគ្នាទៅវិញទៅមក មុនពេលប្រធានាធិបតីជាប់ឆ្នោត Donald Trump នៃសហរដ្ឋអាមេរិកចូលកាន់តំណែងក្នុងខែមករា។
“យើងមិនច្រានចោលនូវលទ្ធភាពនៃការប្រើប្រាស់អូរ៉េឆ្នីក Oreshnik នៅក្នុងវិស័យយោធា បរិវេណឧស្សាហកម្មយោធា ឬមជ្ឈមណ្ឌលធ្វើការសម្រេចចិត្តយោធានោះទេ នោះរួមបញ្ចូលទាំងនៅក្រុងគៀវផងដែរ» លោកពូទីនបានថ្លែងក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Astana រដ្ឋធានីនៃប្រទេសកាហ្សាក់ស្ថាន សំដៅទៅលើមីស៊ីលលឿនជាងសំឡេង
តំបន់រដ្ឋាភិបាលក្រុងគៀវ តំបន់នៃរាជធានីដែលមានអគាររដ្ឋាភិបាលជាច្រើនស្ថិតនៅមានការពារយ៉ាងរឹងមាំ ប៉ុន្តែការព្រួយបារម្ភបានចាប់ផ្តើមកើនឡើងក្នុងសប្តាហ៍មុន។
កាលពីសប្តាហ៍មុន រុស្ស៊ីបានសាកល្បងកាំជ្រួច Orechnik ថ្មីដោយការបាញ់ប្រហារនៅអ៊ុយក្រែន ហើយលោកពូទីនបានអួតអាងកាលពីថ្ងៃព្រហស្បតិ៍ថាការបាញ់អាវុធបែបនេះជាច្រើនក្នុងពេលតែមួយនឹងមានថាមពលខ្លាំងដូចការវាយប្រហារនុយក្លេអ៊ែរ ឬត្រូវបានវាយប្រហារដោយអាចម៍ផ្កាយ។
ខាងផ្នែកជំនួញ ប្រតិបត្តិករចែកចាយអគ្គិសនីអ៊ុយក្រែនបានប្រកាសថា ការខូចខាតដែលបណ្តាលមកពីការវាយប្រហារបានបង្ខំឱ្យមានការបិទការផ្គត់ផ្គង់ថាមពលជាបន្ទាន់ នេះបានធ្វើឱ្យផ្ទះជាង 1 លានខ្នងនៅភាគខាងលិចអ៊ុយក្រែនគ្មានថាមពលជាបណ្តោះអាសន្ន។
ទន្ទឹមនឹងនេះ សេវាឆ្លើយតបបន្ទាន់របស់អ៊ុយក្រែន បាននិយាយថា៖ Zelensky បាននិយាយនៅក្នុងសារបង្ហោះនៅលើវេទិកា Telegram ថា ការវាយប្រហារបានធ្វើឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងតំបន់ចំនួន 14 ទូទាំងប្រទេស ដោយរុស្ស៊ី ផ្តោតលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
ការវាយប្រហារនេះកើតឡើងខណៈដែលប្រជាជនអ៊ុយក្រែនត្រៀមខ្លួនសម្រាប់រដូវរងាដ៏អាក្រក់ ហេដ្ឋារចនាសម្ព័ន្ធថាមពលជាច្រើនត្រូវបានខូចខាតនៅក្នុងសង្គ្រាមជិតបីឆ្នាំ ដែលកើតឡើងនៅពេលដែលកងកម្លាំងរុស្ស៊ីបន្តការរុកចូលនៅភាគខាងកើតអ៊ុយក្រែន។
ភាពតានតឹងបានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលភាគីទាំងពីរបានស្វែងរកការធានានូវការមានប្រៀបនៅក្នុងសមរភូមិមុនពេលលោក Trump ចូលកាន់តំណែងជាប្រធានាធិបតីក្នុងខែមករា។
លោក ពូទីន បានបង្ហាញពីក្តីសង្ឃឹមរបស់គាត់សម្រាប់អាណត្តិទីពីរសម្រាប់លោក Trump ដោយពណ៌នាអំពីគណបក្សសាធារណរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ថា “ឆ្លាតវៃ និងមានសមត្ថភាពក្នុងការស្វែងរកដំណោះស្រាយ” ប៉ុន្តែគាត់មិនបានបញ្ជាក់ច្បាស់អំពីអ្វីដែលគាត់កំពុងនិយាយអំពីនោះទេ។
Zelensky បានចោទប្រកាន់រុស្ស៊ីថាបានបាញ់ “គ្រាប់ចង្កោម” Cluster bullets ផងដែរ ក្នុងអំឡុងពេលនៃការវាយប្រហារ ហៅថាជា “រុស្ស៊ីប្រើយុទ្ធសាស្ត្រភេរវជន នោះបានធ្វើឲ្យស្ថានការណ៍កាន់តែរីករាលដាលគួរឲ្យស្អប់ខ្ពើម»។
អ្នកឆ្លើយឆ្លងព័ត៌មាន AFP នៅទីក្រុងគៀវ សេចក្តីរាយការណ៍ពីការផ្ទុះខ្លាំងត្រូវបានគេឮពេញមួយយប់នៅក្នុងរដ្ឋធានីទន្ទឹមនឹងនេះ ប្រព័ន្ធការពារដែនអាកាស សំដៅទៅលើយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ីខណៈពេលដែលប្រជាពលរដ្ឋស្វែងរកកន្លែងលាក់ខ្លួន ចូលទៅក្នុងប្រព័ន្ធរថភ្លើងក្រោមដីមានមនុស្សចង្អៀតណែនតាន់តាប់។
ក្រសួងថាមពលអ៊ុយក្រែនបាននិយាយថា ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារធំៗចំនួន 11 កន្លែងទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលស៊ីវិលរបស់ប្រទេសអ៊ុយក្រែនក្នុងឆ្នាំនេះ។ខណៈ Rosemary DiCarlo មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បានព្រមាននៅពាក់កណ្តាលខែនេះការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន វាអាចធ្វើឱ្យរដូវរងានេះ “វាជារដូវរងាដ៏អាក្រក់បំផុតចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម” មិនធ្លាប់មាន ទីក្រុងមូស្គូបានធ្វើឱ្យលោកខាងលិចនិងកៀវភ្ញាក់ផ្អើល ដោយប្រើកាំជ្រួចមីស៊ីលផ្លោង Orechnik ជំនាន់ថ្មី បានវាយប្រហារទីក្រុង Dnipro កាលពីសប្តាហ៍មុន មន្ត្រីរុស្ស៊ីអួតអំពីអំណាចនៃអាវុធនេះ។
នៅ Astana លោកពូទីនអួតថា Oreshnik នឹងប្រែក្លាយអ្វីៗទាំងអស់ទៅជាធូលីដី និងឈានដល់កម្រិតសីតុណ្ហភាពជាក់លាក់មួយ ប្រៀបធៀបទៅស្មើនឹងផ្ទៃព្រះអាទិត្យ។
លោកបាននិយាយថា រុស្ស៊ីត្រូវបានបង្ខំឱ្យសាកល្បងអាវុធបែបនេះនៅក្នុងបរិយាកាសប្រយុទ្ធ បន្ទាប់ពីក្រុងគៀវបានប្រើកាំជ្រួច ATACMS បាញ់ចូលទឹកដីរុស្ស៊ីមុន។
លោកពូទីនបាននិយាយថា Oreshnik អាចឈានដល់ល្បឿនប្រហែល 3 គីឡូម៉ែត្រក្នុងមួយវិនាទី ហើយក៏គំរាមដែរថា រុស្ស៊ីដឹងថាតើសព្វាវុធចម្ងាយឆ្ងាយប៉ុន្មានដែលលោកខាងលិចផ្តល់ឲ្យអ៊ុយក្រែន ហើយអាវុធទាំងនោះរក្សាទុកនៅឯណា?
សូមទស្សនាវិដេអូ ៖https://youtu.be/wZmvShjWPn0
អត្ថបទដោយ ៖សេនាមេឃ
(ប្រភព៖ AFP)