ទីតាំងផ្ទះសំណាក់​យីហោ សន្តិភាព អតីតយីហោ ចាក់អង្រែក្រោម​ តែងតែមាន​ក្រុមក្មេងស្ទាវ​ប្រុសស្រី មកស្នាក់នៅពពាក់ពពូនគ្នា ត្រូវបានកម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះធ្វេីរដ្ឋបាលត្រួតពិនិត្យឆែកឆេរ ​រកឃេីញមានការប្រមូលផ្ដុំគ្នា វត្ថុតាងពាក់ព័ន្ធការប្រេីគ្រឿងញៀន និងឃាត់ខ្លួនបានជនប្រុសស្រី៨នាក់​ បញ្ជូនទៅសាកសួរភ្លាមៗ​ ។

.បេីតាមមន្ត្រីប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានប្រាប់អ្នកយកព័ត៌មានយេីងថា​; ការចុះត្រួតពិនិត្យរដ្ឋបាលនេះ​ ធ្វេីឡេីង បន្ទាប់ពីមាន​ការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋថា; ទីតាំងផ្ទះសំណាក់យីហោ “សន្តិភាព” អតីតយីហោ “ចាក់អង្រែក្រោម” ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ សំបូរទៅដោយក្រុមក្មេងស្ទាវ​ប្រុសស្រី មកជួលបន្ទប់ស្នាក់នៅពពាក់ពពូនគ្នា បង្កហិង្សា​ វា.យកា.ប់គ្នា និងលួ.ចលាក់​ប្រព្រឹ.ត្តបទល្មេីស​ផ្សេង​ៗ ធ្វេីឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរៗនោះ​ មានការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុ​វ​តិ្ថ​ភាពកូនចៅ​ ដែលធ្វេីការយប់ព្រលប់​ ងាយនឹង​ប្រឈមនឹងបញ្ហាផ្សេងៗ ដែលបង្កឡេីងដោយការ​ប្រមូលផ្ដុំ​របស់ក្រុមយុវជន(ស្ទាវៗ)អស់ទាំងនោះ ។

បន្ទាប់ពីទទួលបាន​ព័ត៌មាន​នេះពីប្រជាពលរដ្ឋ​ដដែលៗពេក ទេីបនៅនៅវេលាម៉ោង០៧:៣០នាទីយប់ ថ្ងៃចន្ទ ទី២ ខែធ្នូ​ ឆ្នាំ២០២៤នេះ​ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ មានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ ដឹកនាំលោកមេបញ្ជាការរង​ និងកម្លាំង​សន្តិសុខសណ្ដាប់ធ្នាប់សាលាខណ្ឌ រួមទាំងកម្លាំង​រដ្ឋបាលសង្កាត់ចាក់អង្រែក្រោម​ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម​ បានចុះធ្វេីរដ្ឋបាលត្រួតពិនិត្យ ឆែកឆេរទីតាំងផ្ទះសំណាក់ខាងលេីតែម្ដង​ ។

ជាលទ្ធផល​រកឃើញថា; ផ្ទះសំណាក់ខាង់លេី​ បច្ចុប្បន្នពុំមានច្បាប់លិខិតអនុញាតិទេ និងពុំមានកត់​ទិន្នន័យអ្នកចូលមកស្នាក់នៅឡេីយ មានបេីកជួលបន្ទប់​ប្រចាំខែផង​ ជួលគិតម៉ោងផង​ និងជួលគិតថ្ងៃផង ដោយគិតសេវាថ្លៃជួលជួលបន្ទប់តាមអ្វីដែលភ្ញៀវចង់ជួល ដោយមានអ្នកមកជួលបន្ទប់ស្នាក់នៅប្រចាំខែ​ គិតម៉ោង​ និងប្រចាំថ្ងៃ ។ បន្ទប់ស្នាក់នៅសរុបចំនួន៣៥បន្ទប់ មានមនុស្សស្នាក់នៅចំនួន១៤បន្ទប់ ក្នុងនោះមានការស្នាក់នៅប្រមូលផ្ដុំ នៅចំណុចបន្ទប់លេខ២០៣ និងបានរកឃេីញ វត្ថុតាងពាក់ព័ន្ធករណីគ្រឿ.ងញៀ.នមួយចំនួន​ និងដោយធ្វេីការឃាត់ខ្លួ.នមនុស្ស ចំនួន០៨នាក់ (ប្រុស០៣នាក់ ស្រី០៥នាក់) នាំទៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ដេីម្បីសាកសួរ​ និងធ្វេី​តេស្ដ​រក​សារធាតុ​ញៀន​ ជាលទ្ធផល​ យុវជនទាំង៣នាក់ វិជ្ជមាន​ និងយុវតីទាំង៥នាក់ អវិជ្ជមាន​ ។

#សូមបញ្ជាក់ថា​; ចំពោះអ្នកគ្រប់គ្រងទីតាំងផ្ទះសំណាក់នេះ ដូចជាមើលស្រាលការណែនាំរបស់សាលារាជធានីភ្នំពេញ ក៏ដូចជាសាលាខណ្ឌ និងសង្កាត់ពេកហេីយ ទេីបបានជាមិនដែលខ្វល់ពីការណែនាំ មិនបានសុំអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ពីភ្ញៀវគ្រប់រូប ដែលចូល​ស្នាក់នៅទីតាំងរបស់ខ្លួនឡេីយ, ប្រសិនបើមានបទល្មើសផ្សេងៗកើតឡើង យើងមានអត្តសញ្ញាណជនសង្ស័យ នោះអាជ្ញាធរនិងសមតកិច្ចអាចសាវជ្រាវ ឈានទៅដល់ការឃាត់ខ្លួនជនទាំងនោះមកដាក់ទោសតាមផ្លូវច្បាប់បាន ។

បច្ចុប្បន្ន​​យុវជនទាំង៣នាក់ខាងលើ កំពុងឃាត់​ខ្លួនបណ្ដោះអាសន្ន​ នៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី រីឯអ្នកគ្រប់គ្រងផ្ទះសំណាក់ក៏ត្រូវបានសមត្ថកិច្ច​ហៅមក​សាកសួរនៅប៉ុស្តិ៍ផងដែរ​ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *