ប្រទេសថៃ ៖បំបែកពីពិធីជប់លៀងប្រុសស្រឡាញ់ភេទដូចគ្នា មានទាំងវេជ្ជបណ្ឌិត និងពាណិជ្ជករល្បីៗ ឃាត់ខ្លួនពិនិត្យរកឃើញមនុស្សចំនួន ៩៧នាក់ ត្រូវជាប់ចោទប្រកាន់ពីបទរក្សាទុក និងប្រើប្រាស់គ្រឿងញៀនទាំងអស់ដោយស្ម័គ្រចិត្តក្នុងការចូលរួមបន្សាបតាមគោលការណ៏។
ពីហេតុការណ៍នេះ នគរបាលប៉ុស្ដិ៍ថងឡបានស៊ើបអង្កេតដឹងមានការលួចលាក់រៀបចំពិធីជប់លៀង និងជួបជុំប្រើប្រាស់គ្រឿងញៀន នៅក្នុងបន្ទប់សណ្ឋាគារមួយក្នុងតំបន់វ៉ាត់ថាណា ក្រុងបាងកក លោកវរសេនីយ៍ឯក ផាន់សា អមរាភិថាក់ អធិការនគរបាលក្រុងថងឡ បានធ្វើការសម្របសម្រួលស្នើសុំកម្លាំងនគរបាលលេខ៥ និងនគរបាលចល័តលេខ២ជួយក្នុងការបង្ក្រាបនេះ ។
ក្រោយមកនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នគរបាលប៉ុស្ដិ៍ថងឡប្រជុំដើម្បីរៀបចំផែនការស្វែងរកលេខបន្ទប់នោះ រហូតដល់ម៉ោង១និង៣០នាទីទៀបភ្លឺថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ទើបទទួលបានដំណឹងថា មានមនុស្សចូលមកក្នុងបន្ទប់មួយចំនួនធំ ដូច្នេះហើយទើបគេជឿថាមានការលួចរៀបចំជប់លៀង និងប្រើគ្រឿងញៀនចម្រុះដូចដែលបានទទួលដំណឹង។
បន្ទាប់មកសមត្ថកិច្ចបានចុះពិនិត្យនិងរកឃើញមនុស្សយ៉ាងច្រើនធ្វើជាភ្ញៀវទេសចរណ៍ជនជាតិថៃ និងបរទេស តន្ត្រីកំពុងបើកភ្លេង ហើយហូបគ្រឿងស្រវឹងបន្ទាប់មកសមត្ថកិច្ចបានបង្ហាញខ្លួនដើម្បីប្រតិបត្តិការណ៍ ក្នុងបន្ទប់កើតហេតុខាងលើមានមនុស្សលើសពី១០០នាក់ លទ្ធផលស្រាវជ្រាវបឋមរកឃើញមានសារធាតុញៀនប្រភេទ១ (យ៉ាអ៊ី) និងសារធាតុញៀនប្រភេទទី២មួយចំនួន (យ៉ា ខេឫខេតាមីន)មួយចំនួន ដូច្នេះទើបឃាត់ខ្លួនអ្នកទេសចរ និងវត្ថុតាងដែលរឹបអូសបានទាំងអស់បញ្ជូនខ្លួនទៅប៉ុស្តិ៍នគរបាលថងឡ។
ចំពោះដំណើរចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ វរសេនីយ៍ឯក ផាន់សា អមរាភិថាក់ អធិការនគរបាលក្រុងថងឡ បានអោយថា បន្ទាប់ពីចុះត្រួតពិនិត្យរួចមក លោកបានឃាត់ខ្លួនអ្នកទេសចរនៅប៉ុស្តិ៍នគរបាល ថងឡ ដើម្បីធ្វើតេស្តរកសារធាតុញៀនជាប់ក្នុងខ្លួនអ្នកទេសចរណ៍ម្នាក់ៗ ដើម្បីជូនដំណឹងអំពីសិទ្ធិ និងការចោទប្រកាន់របស់ជនល្មើសនីមួយៗ។
ប៉ូលីសបានរកឃើញអ្នកទេសចរមានមនុស្សចូលរួមសរុប ១២៤នាក់ ចែកជាបទល្មើសផ្សេងៗដូចតទៅ៖ បទល្មើសរក្សាទុកគ្រឿងញៀន ៣១នាក់ ក្នុងនោះប្រុស ៣០នាក់ ស្រី ១នាក់ បទល្មើសប្រើប្រាស់គ្រឿងញៀន ៦៦នាក់ប្រុស ៦៥នាក់ ស្រី ១នាក់ ដែលទាំងអស់គ្នាស្ម័គ្រចិត្តចូលខ្លួនមកបន្សាបតាមគោលការណ៏ រកមិនឃើញបទល្មើស ២៧នាក់ និងគ្មានសារធាតុញៀនក្នុងទឹកនោមមនុស្ស ។
តាមការត្រួតពិនិត្យមិនមានអ្នកចូលរួមអាយុក្រោម២០ឆ្នាំនិងមានផ្ទុកសារធាតុញៀនឡើយ ចំណែកអ្នកកាន់កាប់គ្រឿងញៀននឹងចាត់ការតាមច្បាប់ ចំណែកអ្នកដែលពិនិត្យហើយរកមិនឃើញមានសារធាតុញៀនក្នុងទឹកនោមត្រូវបានធ្វើកំណត់ហេតុ មុនពេលត្រូវបានដោះលែង។
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ប៉ូលីសនឹងហៅអ្នកញៀនថ្នាំមកបង្ហាញខ្លួន នឹងបញ្ជូនទៅមណ្ឌលបន្សាបតាមផ្លូវច្បាប់ ចំណែកភ្ញៀវទេសចរដែលមានផ្ទុកសារធាតុញៀនត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅតុលាការតំបន់ប្រាក់ណាខនខាងត្បូង និងទីក្រុងបាងកកខាងត្បូង បែងចែកទៅតាមការចោទប្រកាន់ និងចំនួនគ្រឿងញៀន។
តាមសេចក្តីរាយការណ៍ថា អ្នកទេសចរណ៍ត្រូវបានឃាត់ខ្លួនលើកនេះ ភាគច្រើនគឺជាមនុស្សដែលមានឋានៈសង្គមដូចជាវេជ្ជបណ្ឌិត និងអ្នកជំនួញល្បីៗនិងម្ចាស់ហាងកែសម្ផស្សមកចូលរួមពិធីជប់លៀងនេះ។
ប្រភពពី ៖ខាវស៊ុត ข่าวสด