ប៉ូលីស​អន្តោ​ប្រវេសន៍ថៃ​ចាប់​ក្រុម​បោកប្រាស់តាមទូរស័ព្ទ (Call Center )ជាអតីតក្រុមយ៉ាគុហ្សាជប៉ុន

ប៉ូលីស​អន្តោ​ប្រវេសន៍ថៃ​ចាប់​ក្រុម​បោកប្រាស់តាមទូរស័ព្ទ (Call Center )ជាអតីតក្រុមយ៉ាគុហ្សាជប៉ុន

អនុវត្តន៍តាម​គោលនយោបាយ​របស់អគ្គ​មេបញ្ជាការ​ប៉ូលីស​ជាតិ​ថៃ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គីតរ៉ាត់ ផាន់ភេត Kittirat Phanphet  លោក​ឧត្តមសេនីយ៍ឯក ក្រៃប៊ុនស៊ួតស៊ុង  Kraiboon Thaudsong អគ្គមេបញ្ជាការរង​ប៉ូលីស​ជាតិ​ថៃ​ លោក​ឧត្តមសេនីយ៍ឯក ថៈណា ឈូវង្ស អគ្គមេបញ្ជាការរង​ប៉ូលីស​ជាតិ​ថៃនិងជាប្រធានមជ្ឈមណ្ឌលបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងអន្តោប្រវេសន៍ខុសច្បាប់នៃទីបញ្ជាការប៉ូលីសជាតិថៃ ឧត្តមសេនីយ៍ទោ អ៊ិតទ្ធិភុន អ៊ិតទ្ធិសាវ៉ាន់ឆៃ ជំនួយការអគ្គមេបញ្ជាការប៉ូលីសជាតិថៃ បានបញ្ជាឱ្យនាយកដ្ឋានអន្តោប្រវេសន៍ ស្ទាក់ចាប់ ត្រួតពិនិត្យ និងឃាត់ខ្លួនជនបរទេស ដែលចូលមករកស៊ីខុសច្បាប់ក្នុងប្រទេសថៃ  រួមទាំងការចុះត្រួតពិនិត្យ ជន​ជាតិ​ថៃ និង​ជន​បរទេស​ដែល​ប្រព្រឹត្ត​អំពើ​មិន​សមរម្យ​ពេល​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ បំពានច្បាប់ បង្កគ្រោះថ្នាក់ដល់សន្តិភាព និងសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ធ្វើឱ្យខូចមុខមាត់ប្រទេស ជាពិសេសក្រុមឧក្រិដ្ឋជនអន្តរជាតិ ដែលបានលាក់ខ្លួន និងបង្កបទឧក្រិដ្ឋ ឬដោយប្រើប្រាស់ប្រទេសថៃជាមូលដ្ឋានសម្រាប់ប្រព្រឹត្តបទឧក្រិដ្ឋ។

ក្រោមការដឹកនាំរបស់ ឧត្តមសេនីយ៍ត្រី ប៉ានុម៉ាត ប៊ុណ្ណាឡាក់ អនុប្រធាន នាយកដ្ឋានអន្តោប្រវេសន៍  រួម​ជាមួយ​លោក​ឧត្តមសេនីយ៍ត្រី ផាន់ណាក់ នុតណារ៉ុតអនុប្រធាន នាយកដ្ឋានអន្តោប្រវេសន៍  លោក​ឧត្តមសេនីយ៍ត្រី ថានិត ថៃវ៉ាត់ឆារ៉ាម៉ាត​ ប្រធានការិយាល័យប៉ូលីសអន្តោប្រវេសន៍  ឧត្តមសេនីយ៍ត្រី​ ប្រាផាន់សាក់ ប្រាសានស៊ុក  ប្រធាន​ការិយាល័យស៊ើបអង្កេតនៃនាយកដ្ឋាន​អន្តោ​ប្រវេសន៍ លោក​វរសេនីយ៍ឯក រ៉ាត់​ឈូត ឈូតទិគុន  អនុប្រធាន​ការិយាល័យស៊ើបអង្កេតនៃនាយកដ្ឋាន​អន្តោ​ប្រវេសន៍  លោក​វរសេនីយ៍ឯក ឈិត ដេ​ឆា ​ មេបញ្ជាការ​រង​ការិយាល័យ​អន្តោប្រវេសន៍​ភូមិភាគ​ទី​7  លោក​វរសេនីយ៍ឯក ឆៃ ផាណា​គី​ត នាយការិយាល័យ​ស៊ើបអង្កេត​ , វរសេនីយ៍ឯក ឈូវង្ស អ៊ុថៃសាង នាយរងការិយាល័យអន្តោប្រវេសន៍, លោកវរសេនីយ៍ឯក ថាវ៉ាត់ឆៃណារិនរ៉ាត់ នាយការិយាល័យប៉ូលីសមជ្ឈិម និងលោកវរសេនីយ៍ឯក ភីស៊ីត ស្សីអន នាយការិយាល័យប៉ូលីសបង្ក្រាបបទល្មើស បានចូលរួមធ្វើសន្និសីទសារព័ត៌មាន ការឃាត់ខ្លួនជនសង្ស័យសំខាន់ៗដូចខាងក្រោម៖

ដោយនាយកដ្ឋាន​អន្តោប្រវេសន៍​មានការ​សម្របសម្រួល​ពី​ស្ថានទូត​ជប៉ុន​មានមូលដ្ឋាននៅប្រទេសថៃ ករណី​ក្រុម​ឧក្រិដ្ឋជន​បង្កើត​ការិយាល័យ​ទូរស័ព្ទ​ដើម្បី​បោកប្រាស់​ប្រជាជន​ជប៉ុន គោលដៅគឺមនុស្សចាស់ដែលរស់នៅក្នុងប្រទេសជប៉ុន ដោយបញ្ឆោតថានឹងទទួលបានប្រាក់ធានារ៉ាប់រងសុខភាពមកវិញ។ ដែលក្រុមមជ្ឈមណ្ឌលហៅទូរស័ព្ទជប៉ុននេះ នឹងធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ជាមួយនឹងទ្រង់ទ្រាយបោកបញ្ឆោតនោះ“គឺជាការស្នើសុំសំណងសម្រាប់ថ្លៃព្យាបាល ប្រើ​ទូរសព្ទ​បោក​បញ្ឆោត​មនុស្ស​ចាស់​នៅ​ជប៉ុន ដោយអះអាងថាខ្លួនជាមន្ត្រីរដ្ឋាភិបាល” ដែលមជ្ឈមណ្ឌលហៅទូរសព្ទដំបូងនឹងក្លែងធ្វើជាមន្ត្រីទទួលខុសត្រូវនៃទីភ្នាក់ងាររដ្ឋាភិបាល។

 

ការហៅទូរស័ព្ទដោយពន្យល់ជនរងគ្រោះនៅប្រទេសជប៉ុនថា ការចំណាយលើផ្នែកព្យាបាលដែលបានសន្សំរាប់លានយ៉េននឹងត្រូវសងវិញ ហើយនឹងឱ្យជនរងគ្រោះរៀបចំលុយក្នុងគណនីចាប់ពី 500,000 យ៉េន ឬច្រើនជាងនេះ បន្ទាប់មកបញ្ឆោតជនរងគ្រោះឱ្យធ្វើប្រតិបត្តិការផ្ទេរប្រាក់តាមម៉ាស៊ីន ATM ទៅកាន់គណនីរបស់ឧក្រិដ្ឋជន។ នៅពេលដែលជនរងគ្រោះបានផ្ទេរប្រាក់ហើយ មេ​ក្រុម​ឧក្រិដ្ឋជននឹង​បញ្ជា​ឱ្យ​អ្នក​ក្រោម​បង្គាប់​ដក​ប្រាក់​ពី​គណនី ការ​ខូច​ខាត​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជាង​រាប់​សិប​លាន​យ៉េន​ក្នុង​មួយ​ថ្ងៃ។ តាម​ការ​ស៊ើប​អង្កេត​​បាន​រក​ឃើញ​ថា ក្រុម​ឧក្រិដ្ឋជន​បាន​បង្កើត​ការិយាល័យ​ហៅ​ទូរស័ព្ទ​សម្ងាត់​ចំនួន​២​ទីតាំង​ក្នុង​ខេត្ត​ឈុនបុរី ដូច្នេះ​ហើយ​ទើប​មាន​ដីកា​ស្រាវជ្រាវ​ពី​តុលាការ​ខេត្ត​ប៉ាតាយ៉ា ដើម្បី​ស្រាវជ្រាវព័ត៌មានលម្អិតមានដូចខាងក្រោម៖

ចំណុចទី១៖ ផ្ទះហ្វូលវីឡាប្រណិត (ផ្ទះកម្រិតមេបញ្ជាការ) រកឃើញជនបរទេស ជន​ជាតិ​ជប៉ុន​ពីរ​នាក់​គឺ​លោកថាកាយ៉ូគិ Takayuki (សុំលាក់នាម​ត្រកូល​) និង​លោក ហាជិមេះHajime (សុំលាក់នាមត្រកូល) រស់នៅក្នុងលំនៅឋាន មានសកម្មភាពជាអ្នកគ្រប់គ្រង និងផ្តល់ការបញ្ជាដល់បុគ្គលិកមជ្ឈមណ្ឌលហៅទូរស័ព្ទ។ ទន្ទឹមនឹងការរកឃើញវត្ថុតាង ទូរសព្ទដៃ ថេបប្លេត សម្ភារៈកុំព្យូទ័រ សរុបចំនួន ៤២ មុខ និងភស្តុតាងដែលបញ្ជាក់ថា ជាក្រុមជនបោកប្រាស់ពិតប្រាកដ រួមមានរូបភាពសន្ទនាជាមួយសមាជិក Call Center  អត្ថបទអោយនិយាយ និងព័ត៌មានជនរងគ្រោះដែលត្រូវបោកប្រាស់។ល។

ចំណុច​ទី​២៖ ផ្ទះ​ហ្វូល វីឡា( ផ្ទះទីតាំងCall Center House) ការត្រួតពិនិត្យរកឃើញជនបរទេសជនជាតិជប៉ុនចំនួន ០៣នាក់៖ លោក Kenjiro  លោក Takahiro   និងលោក Katsuhito  ស្នាក់នៅ​ដោយ​មាន​សក្មភាព​ជា​បុគ្គលិក​មជ្ឈមណ្ឌល​ហៅ​ទូរស័ព្ទរួម​ជាមួយ​ការ​រក​ឃើញ​ភស្តុ​តាង​ទូរស័ព្ទ​ដៃ ថេ​ប​ប្លេ​ត និង​ក្តារ​ឈ្មោះ  សរុបព័ត៌មានចំនួន ៣៧ អំពីរបស់ជនរងគ្រោះ ហើយភស្តុតាងត្រូវបានរកឃើញដែលបញ្ជាក់ថា ពិតជាក្រុមជនបោកប្រាស់ រួមទាំងអត្ថបទ ការសន្ទនាជាមួយជនរងគ្រោះ ព័ត៌មានជនរងគ្រោះដែលត្រូវបានបោកបញ្ឆោត។ល។

ដោយសកម្មភាពនិងភស្តុតាង ​​ជឿថា​ជនបរទេស​ទាំង​៥​នាក់​គឺជា​មនុស្ស​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សង្គម​ដូច្នេះ​ហើយ​ទើប​លោក​អគ្គបញ្ជាការប៉ូលីស​ជាតិ​សម្រេច​ដកហូត​សិទ្ធិ​ស្នាក់នៅ​ក្នុង​ព្រះរាជាណាចក្រ​ថៃ ក្រោយ​មក ជន​នេះ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​ទីបញ្ជាការគ្រប់គ្រងជនអន្តោ​ប្រវេសន៍ទី3 ដើម្បី​ឃុំ​ខ្លួននឹងបន្ត​តាម​ផ្លូវ​ច្បាប់។

ក្រោយ​ការ​ស៊ើប​អង្កេត​បន្ថែម​ក៏​បាន​រក​ឃើញ​ថា មេ​ក្រុម​​រូប​នេះ​គឺ​ជា​សមាជិក​នៃ​ក្រុមយ៉ាគុហ្សា Yakuza Yamaguchi នៅ​ប្រទេស​ជប៉ុន ការស៊ើបអង្កេតបឋមបានរកឃើញថាជនរងគ្រោះត្រូវបានបោកប្រាស់ តម្លៃនៃការខូចខាតសរុបគឺ 24,000,000 យ៉េនក្នុងមួយថ្ងៃ ​បាន​រក​ឃើញ​ថា ជន​ល្មើស​បាន​ប្រើ​លុយ​ដើម្បី​លាង​លុយ​កខ្វក់ ដោយ​បើក​អាជីវកម្ម​ដោយ​ប្រើ​ជនជាតិ​ថៃ​ជា​អ្នកតំណាង ​នឹង​ស៊ើបអង្កេត​និង​ប្រមូល​ភស្តុតាង​ដើម្បី​ពង្រីក​បន្ថែម​ទៀត​នូវ​លទ្ធផល​នៃ​បទល្មើស។

ដោយ សេនាមេឃ

ប្រភពពី ៖ The Bangkok Times เดอะบางกอกไทม์

You might like

Leave a Reply

Your email address will not be published. Required fields are marked *