សហជីពដែលតំណាងឱ្យជាង 10,000បាននិយាយថា កម្មករ Starbucks បានបន្ថែមថ្ងៃកូដកម្មរបស់ពួកគេនៅក្នុងទីក្រុងចំនួន4បន្ថែមទៀតរបស់សហរដ្ឋអាមេរិកក្នុងនោះរួមមានទីក្រុងញូវយ៉ក។
សហជីពដែលតំណាងឱ្យជាង 10,000 baristas បាននិយាយថាកូដកម្មរយៈពេល5ថ្ងៃដែលបានចាប់ផ្តើមនៅថ្ងៃទី 20 ខែធ្នូ ហើយបានប៉ះពាល់ដល់ហាង Starbucks នៅ Los Angeles, Chicago និង Seattle ត្រូវបិទសាខាជាច្រើនមុនគេ ការតវ៉ាបានពង្រីកដល់រដ្ឋ New Jersey ទីក្រុង New York ទីក្រុង Philadelphia និង St. Louis សហជីពមិនបានបញ្ជាក់ពីទីក្រុងណាក្នុងរដ្ឋ New Jersey ដែលកូដកម្មបានកើតឡើង។
ក្រុមហ៊ុន Starbucks បាននិយាយថា ការរំខានពីកូដកម្មនេះមិនមានផលប៉ះពាល់អ្វីដល់ប្រតិបត្តិការរបស់ក្រុមហ៊ុននោះទេ ដោយសារតែមានហាងតែពីរបីនៅអាមេរិក ប៉ះពាល់ ហើយបានបញ្ជាក់ថា «សំណើរបស់សហជីពទាមទារឲ្យដំឡើងប្រាក់ឈ្នួលអប្បបរមានៃនិយោជិតក្នុងមួយម៉ោង 64% ភ្លាមៗ និង 77% ក្នុងរយៈពេលកិច្ចសន្យា3ឆ្នាំគឺមិនស្ថិតស្ថេរ។
សហជីពនេះកំពុងណាត់ធ្វើកូដកម្មក្នុងទីក្រុងចំនួន 10 រួមមានទីក្រុង Columbus រដ្ឋ Ohio និង Denver និងទីក្រុង Pittsburgh ក្នុងអំឡុងរដូវកាលឈប់សម្រាកប្រចាំឆ្នាំ ដែលអាចប៉ះពាល់ដល់ការលក់ក្នុងបុណ្យណូអែលរបស់ក្រុមហ៊ុន Starbucks ដែលដំណើរការហាងកាហ្វេជាង 11,000 នៅសហរដ្ឋអាមេរិក ហើយមានបុគ្គលិកប្រហែល 200,000 នាក់។
ការចរចារវាង Starbucks និងសហជីពបានជាប់គាំងនេះគឺដោយសារតែបញ្ហាដែលមិនទាន់ដោះស្រាយជាមួយនឹងប្រាក់ឈ្នួល បុគ្គលិក និងកាលវិភាគបាននាំឱ្យមានការបញ្ឈប់ការងារ។
សហជីពកម្មករបានព្រមានកាលពីថ្ងៃសុក្រថា កូដកម្មអាចនឹងបន្តដល់ពេលនេះហើយអាចនឹងបិទ “ហាងកាហ្វេរាប់រយ” ត្រឹមថ្ងៃទី 24 ខែធ្នូ បុណ្យណូអែល
Starbucks បានចាប់ផ្តើមការចរចាជាមួយសហជីពនៅក្នុងខែមេសា មកត្រឹមខែនេះ ក្រុមហ៊ុនបាននិយាយថា ខ្លួនបានធ្វើការចរចាជាង8លើក ហើយដោះស្រាយកិច្ចព្រមព្រៀងបានជាង 30 ។
ដោយ ៖សេនាមេឃ
ប្រភព ៖ព័ត៌មានថៃរ៉ាត់ Thairath News